Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកចុង​រំលោភ​កូនស្រី​អាយុ ១២​ឆ្នាំ នៅ​ខណ្ឌ​ឫស្សីកែវ​

spot_img

​ភ្នំពេញ ​៖ ឪពុកចុង រំលោភ​កូនស្រី​អាយុ ១២​ឆ្នាំ បានសម្រេច នៅ​ខណ្ឌ​ឫស្សីកែវ ខណៈពេល​ដែល​ឪពុកចុង​រូបនោះ បាន​ធ្វើ​ពុត​ជា​មិន​ស្រួលខ្លួន ហើយ​ប្រើ​ក្មេងស្រី​រងគ្រោះ ឲ្យជួយ​កោសខ្យ​ល់ ហើយ​បង្ខំ​ចាប់រំលោភ​សេពសន្ថវៈ ទាល់តែ​បាន​សម្រេច​។ ឪពុកចុង ត្រូវ​នគរបាល​ចាប់ខ្លួន​យោង​តាម​ពាក្យ​ប្តឹង​របស់​ម្ដាយ​ក្មេងស្រី​នោះ នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ហេតុការណ៍​ឪពុកចុង​បង្ខំ​ចាប់​រំលោក​ភ​សេពសន្ថវៈ លើ​កូនស្រី​ចុង នៅ​រសៀល​ថ្ងៃ​ទី​១២ កក្កដា នៅផ្ទះ​របស់​ខ្លួន​។​

​មន្ត្រី​នគរបាល​បានឲ្យដឹងថា ក្មេងស្រី​រងគ្រោះ​អាយុ ១២​ឆ្នាំ ស្នាក់​នៅ​ទីតាំង​កើតហេតុ​ខាងលើ​ជាមួយ​ម្ដាយ និង​ជនសង្ស័យ​ជា​ឪពុកចុង​ឈ្មោះ ទុំ សេរី​វី អាយុ ៣១​ឆ្នាំ មុខរបរ​ខ្វៃ​ជ្រូក​។​

​មន្ត្រីនគរបាល បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ នា​រសៀល​ថ្ងៃ​១២ ខែកក្កដា បុរស​ជា​ឪពុកចុង​បាន​ត្រឡប់មក​ពី​ខ្វៃ​ជ្រូក​វិញ ដោយ​មាន​អា​ការៈមិន​ស្រួលខ្លួន ក៏​ប្រើ​កូនស្រី​ចុង​ឲ្យ​កោសខ្យ​ល់ ខណៈ​ដែល​នាង​កំពុងតែ​កោសខ្យល់ ស្រាប់តែ​បុរស​ជា​ឪពុកចុង​នោះ បង្ខំ​ចាប់រំលោភ​បានសម្រេច​។ លុះដល់​ថ្ងៃ​ទី​១៣ ក៏​បែកធ្លាយ​រឿង​ដល់​ស្ត្រី​ជា​ម្តាយ តាមរយៈ​កូនស្រី​មានទឹក​មុខស្រពោន និង​ការ​លួច​បង្ហើប​ប្រាប់ ដើម្បី​ពិនិត្យ​ព្យាបាល​ខ្លួន ទើប​ឈាន​ដល់​ការប្ដឹង​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​បុរស​ជា​ឪពុកចុង ទៅ​ធ្វើ​ការសាកសួរ និង​បញ្ជូន​បណ្ដោះអាសន្ន​ទៅកាន់​អធិការដ្ឋាន​នគរ​បាន​ខណ្ឌ​ឫស្សីកែវ ក្នុង​ការកសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×