Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផលិត​ពូជស្រូវ​ក្រអូប និង​ផលិត​បន្លែ​សុវត្ថិភាព ដើម្បី​កាត់បន្ថយ​ការ​នាំចូល​

spot_img

​ព្រៃវែង ​៖ លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ បាន​ផ្ញើ​សារ​ជូន​បងប្អូន​កសិករ សហគមន៍​ផលិត​ស្រូវ និង​នៅ ទូទាំង​ប្រទេស​ថា រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឧបត្ថម្ភ​ថវិកា ដើម្បី​អនុវត្ត​គម្រោង​ស្តីពី ការជំរុញ​ផលិតកម្ម​ស្បៀង (Boosting Food Production) ក្នុង​គោលបំណង​ផលិត​ពូជស្រូវ​ក្រអូប និង​ផលិត​បន្លែ​សុវត្ថិភាព​ដើម្បី​កាត់បន្ថយ​ការ​នាំចូល ធានា និរន្តរភាព​នៃ​ប្រាក់​ចំណូល​ដល់​កសិករ​ខ្នាត​តូច និង​ខ្នាត​មធ្យម​។​

​ដើម្បី​ឈាន​ទៅ​សម្រេចបាន​នូវ​គោលបំណង​នេះ លោក​រដ្ឋមន្ត្រី តាមរយៈ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ណែនាំ​មន្ត្រី​អនុវត្តន៍​គម្រោង ផលិត​ករ និង​សហគមន៍​ផលិត ត្រូវអនុវត្ត​តាម​គោលនយោបាយ របស់​ក្រសួង ដូចជា ទី​១.​ធ្វើការ​បង្វែ ទិសដៅ​ផលិត​ពី​ការផលិត​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ទៅ​ជា​ការផលិត​ដើម្បី​ធ្វើ​កសិពាណិជ្ជកម្ម កែប្រែ​សួន​បន្លែ​ទៅ​ជា​ចំការ​បន្លែ ទី​២.​បញ្ចូល​បច្ចេកទេស​ផលិត ការជ្រើសរើស ពូជ ការប្រើ ប្រព័ន្ធ​ដំណក់ទឹក ការប្រើប្រាស់​ផ្ទះ​សំណាញ់ ដើម្បី​កាត់បន្ថយ​ហា​នី​ភ័យ បង្កើន​ផលិតភាព​ផលិតកម្ម​លើ​ផ្ទៃ​ដី​ដដែល ទី​៣. កែលម្អ​ខ្សែសង្វាក់​ផលិតកម្ម ផលិត​តាម​ផែនការ ឬ​តាម​កម្មវិធី​ច្បាស់លាស់ ផលិត​តាម​ការបញ្ជា​ទិញ តាម​តម្រូវការ​ទីផ្សារ និង​ចាំបាច់​ត្រូវអនុវត្ត​តាម​គោលការណ៍​អនុវត្ត​កសិកម្ម​ល្អ​(GAP)​ហើយ​ត្រូវ​ធ្វើក​សិ កម្ម​តាម​កិច្ចសន្យា ទី​៤.​ត្រូវ​គិតគូ​ពី ការកែច្នៃ វិច​ខ្ចប់​ដើម្បី​បង្កើន​តម្លៃ​បន្ថែម ថែរក្សា ទុកដាក់ និង​មធ្យោបាយ​ដឹកជញ្ជូន​ផលិតផល ទៅ​កាន់​ទីផ្សារ​ដើម្បី​ផ្តល់​សេវា​ឲ្យមាន​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា​។​

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា ទាំង​យន្តការ និង​បច្ចេកទេស​ផលិត បាននិងកំពុង​ចូលរួមចំណែក​យ៉ាង​ពេញលេញ ក្នុង​ការកសាង​គោលនយោបាយ ស្តីពី ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-​ឆ្នាំ​២០៣០ ដែល​ត្រូវ​ប្រែក្លាយ​វិស័យ​កម្ពុជា​ទៅ​កសិកម្ម​ទំនើបកម្ម មានការ ប្រកួតប្រជែង ការ​បម្រែបម្រួល​អាកាសធាតុ និង​ពិសេស​ឆ្លើយតប​ទៅនឹង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​។ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម ខិតខំ​ឲ្យអស់​លទ្ធភាព ក្នុង​ការផ្តល់​វិញ្ញាបនបត្រ បញ្ជាក់​ពី​គុណភាព សុវត្ថិភាព​បន្លែ ផ្លែឈើ និង​ផលិតផល​ផ្សេងៗ ដើម្បី​ធានា បាន​នូវ​តម្លាភាព​ទីផ្សារ សច្ចភាព និង​យុត្តិធម៌​ក្នុង​ការប្រកួតប្រជែង​។​

​នៅក្នុង​បរិវេណ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ ខេត្ត​ព្រៃវែង នា​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​តាំង​ពិ​ព័​រណ័​ផ្សារណាត់​បន្លែ​និង​ផលិតផល សុវត្ថិភាព​ដែល​រៀបចំ ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​។ គម្រោង​ពិសេស​ផ្សារណាត់​ពិព័រណ៍​ផលិតផល​បន្លែ​សុវត្ថិភាព​នេះ ជួយ​ជំរុញ​ផលិតកម្ម​បន្លែ​ក្នុងស្រុក កាត់បន្ថយ​ការ នាំចូល និង​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​។​

​លោក ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន រាយការណ៍​ពី​គម្រោង​ស្តីពី ការជំរុញ​ផលិតកម្ម​ស្បៀង (Boosting Food Production) ដែល​បាន​ការឧបត្ថម្ភ​ពី រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នូវ​ថវិកា​ក់​២០,២៥ លាន​ដុល្លារ យកទៅ​អនុវត្ត​ក្នុង​ខេត្ត​គោលដៅ​ចំនួន​១១ មាន​ខេត្ត​តាកែវ កណ្តាល ព្រៃវែង កំពង់ស្ពឺ កំពង់ធំ កំពង់ចាម ពោធិសាត់ កំពង់ឆ្នាំង បាត់ដំបង សៀមរាប និង​ខេត្ត​ត្បូងឃ្មុំ ក្នុង​បំណង​ផលិត​ពូជស្រូវ​ក្រអូប និង​ផលិត​បន្លែ​សុវត្ថិភាព​ប្រកបដោយ​និរន្តរភាព​ក្នុង ទិសដៅ​កាត់បន្ថយ​ការ​នាំចូល​៕ ដោយ​៖​កូឡាប​

 

spot_img
×