Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជន​បរទេស​ស្បែក​ខ្មៅ ៤​នាក់ ដែល​បង្ក​ការអុកឡុក​ប៉ះពាល់​សណ្តាប់ធ្នាប់​

spot_img

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៣​និង​៣០​នាទី ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី បាន​ទទួល​ជនបរទេស ស្បែក​ខ្មៅ ចំនួន​៤​នាក់ ពី​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ទំនប់ទឹក ខណ្ឌចំការមន​ដែល​បង្ក​ការអុកឡុក​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​។​

​ជន​បរទេស​ទាំង​៤​នាក់ មានឈ្មោះ​ដូច​ខាងក្រោម ៖ ១.Uzoezie John Amendi ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា មាន​លិខិតឆ្លងដែន visa​ផុតកំណត់ ខែ​ធ្នូ​២០១៨ ។ ២.Aniche Chijioke ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​ជនជាតិ​នី​ហ្សេ​រី​យ៉ា មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។ ៣.Pashcal Chigbogu ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។ ៤.Christopher Ogochukwu ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​KIRIBATI មាន​លិខិតឆ្លងដែន​visa​ផុតកំណត់ ខែ​មករា ២០១៩​។ ជន​ទាំង​បួន​បាន​ឈ្លោះ​ប្រកែក​គ្នា មិន​សហការ​ជាមួយ​សមត្ថកិច្ច មាន​ចរិក​កោងកាច និង​បាន​បង្ក​ការអុកឡុក ហើយ​ស្រែក​ឡួឡា​ប៉ះពាល់​សណ្ដាប់​ធ្នាប់​សាធា​រ​ណៈ និង​បង្ក​ការភ័យខ្លាច ដល់​ប្រជាជន​រស់នៅ​ជិតខាង នៅ​ម្តុំ​ផ្ទះជួល​ក្នុង​មូលដ្ឋាន ។ ជនបរទេស​៤​នាក់​នេះ គ្មាន​ការងារ​ពិតប្រាកដ ។​

​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនបន្ត ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់ ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×