Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​បំពុលសង្គម យក​វីដេអូ​ចាស់ៗ​មក​បង្ហោះ បំភ័ន្តថា មាន​ពលករ​ខ្មែរ នៅ​ថៃ កំពុង​ត្រូវបាន​សមត្ថកិច្ច​ថៃ​ដេញចាប់​

spot_img

​ភ្នំពេញ​ ៖ ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​ថៃ នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ច្រាន​ចោល​រាល់​ការ​បង្ហោះ​តាម បណ្តាញ​សង្គម​ហ្វេ​សប៊ុក បំភាន់​ថា មាន​ពលករ​ខ្មែរ​នៅ​ថៃ​កំពុង​ត្រូវបាន​សមត្ថកិច្ច​ថៃ​ដេញចាប់​។​

​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ បានចេញ​សេចក្ដី​ប្រកាសប្រាប់​ដល់​ប​ង​ប្អូន​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ឱ្យដឹងថា ក្នុង​ពេល​ថ្មីៗ​នេះ មាន​ក្រុម​ឱកាសនិយម​មួយចំនួន បាន​យក​ឃ្លីប​វីដេអូ​ចាស់ៗ អំពី​ការចុះ​ត្រួតពិនិត្យ​ពលករ​បរទេស ពី​សំណាក់​អាជ្ញាធរ​ថៃ មក​ផ្សព្វផ្សាយ​ឡើងវិញ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ក្នុង​គោលបំណង​បំពុល​សង្គម បង្ក​ការភ្ញាក់ផ្អើល និង​កេងចំណេញ​ផ្នែក​នយោបាយ ។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន ដែល​អង្គភាព​ព័ត៌មាន Fresh News ទទួលបាន​នា​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ខាងលើ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​​ក៏បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ដែល​មាន​ឯកសារ​សម្រាប់​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ សូម​រក្សា​ភាព​ស្ងៀមស្ងាត់ និង​បន្ត​អនុវត្ត​ការងារ​តាម​ធម្មតា​។​

​ស្ថានទូត សូមបញ្ជាក់​ថា ចំពោះ​បងប្អូន​ពលករ​ដែល​មាន​ឯកសារ​សម្រាប់​ស្នាក់នៅ និង​ធ្វើការ នៅក្នុង​ប្រទេស​ថៃ សូម​រក្សា​ភាព​ស្ងៀមស្ងាត់ និង​បន្ត​អនុវត្ត​ការងារ​ជាធម្មតា ដោយឡែក​បងប្អូន​ពល​ករ​ដែល​មិន​មាន​ឯកសារ​សម្រាប់​ស្នាក់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ ត្រូវ​ប្រញាប់​រួសរាន់​ទំនាក់ទំនង​ជាមួយ​ស្ថានទូត​ខ្មែរ​នៅ​ថៃ ដើម្បី​ដាក់​ពាក្យ​ស្នើសុំ​លិខិត​ធ្វើដំណើរ​បណ្ដោះអាសន្ន មុន​ធ្វើដំណើរ​ត្រឡប់​មក​កម្ពុជា ដើម្បី​រៀបចំ​ឯកសារ​ស្របច្បាប់ និង​ត្រឡប់​ទៅ​ធ្វើការ​ក្នុង​ប្រទេស​វិញ តាមរយៈ​ប្រព័ន្ធ MoU​។​

​ការពិត បច្ចុប្បន្ន​បងប្អូន​ពល​ករ​ខ្មែរ កំពុង​ស្នាក់នៅ​និង​ធ្វើការ​យ៉ាង​រលូន​ល្អ ក្នុង​បរិយាកាស​ស្ងប់​សុខ ពុំ​មាន​ហេតុការណ៍​អាក្រក់ ដូច​ការ​បំភាន់​របស់​ក្រុម​ជនខិលខូច​ឡើយ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×