Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី ដែល​គ្រោង​វិនិយោគ​ទឹកប្រាក់​៩០០​លាន​ដុល្លារ នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ក្រោយ​បោះឆ្នោត​

spot_img

​សៀមរាប​ ៖ កិច្ចប្រជុំ​វិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ រវាង​លោក បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​ប្រតិភូ​ក្រុមហ៊ុន​វិនិយោគ អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ ដឹកនាំ​ដោយ​លោក Zou Yuhui អគ្គនាយករង​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ ដែល​ទទួលខុសត្រូវ​លើ​ការរៀបចំ​ប្លង់​គម្រោង​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ​នេះ ត្រូវបាន​សាងសង់​នៅក្នុង​ភូមិសាស្ត្រ ឃុំ​តា​យ៉ែក ស្រុក​សូទ្រនិគម​។​

​លោក​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​លើកឡើង​ពី​កិច្ចទំនាក់ទំនង​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ហើយ​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ ជា​ក្រុមហ៊ុន​មួយ​នៅ​ក្រុង​ឃុន​មី​ញ របស់​ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ជា​ខេត្ត​សម្ព័ន្ធ​មេត្រីភាព និង​ខេត្ត​សៀមរាប​ទៀតផង​។​

​លោក បណ្ឌិត ឃឹម ប៊ុន​សុង ក៏​បាន​សាទរ​ពី​កិច្ច​ចាប់ដំណើរការ សាងសង់​អាកាសយានដ្ឋាន​ថ្មី​ដ៏​ធំ នៅលើ​ទឹកដី​ខេត្ត​សៀមរាប ដែល​ជា​គោលដៅ​នៃ​ការអភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍​វាង​ប្រទេស​ទាំង​ពីរ ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បាន​ធ្វើ​កិច្ចព្រម ព្រៀង​នឹង​គ្នា​នា​ពេលកន្លងមក​និង ក៏​បាន​គូសបញ្ជាក់​ផងដែរ ចំពោះ​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ ដែល​ចង់​ទទួលបាន​ពី​ព័ត៌មាន​ផ្សេងៗ ដើម្បី​ក្នុង​កិច្ចសហប្រតិបត្តិការ​គ្នា ឲ្យ​កិច្ចការ​សាងសង់​នេះ បាន​ដំណើរការ​ទៅ​ដោយ​រលូន អាជ្ញាធរខេត្ត មាន​មន្ត្រី​នៃ​មន្ទីរ​ជំនាញ​មាន​ការពាក់ព័ន្ធ ដែល​ជា​សមាជិក​គណកម្មកា​រ​នេះ​ស្រាប់ និង​រង់ចាំ​នូវ​រាល់​សំណូមពរ​របស់​ក្រុមហ៊ុន គ្រប់​ពេលវេលា​ផង​ដែរ​។​

​ជាមួយគ្នានេះ លោក Zou Yuhui បាន​លើកឡើង​អំពី​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បាន​ចុះហត្ថលេខា​ព្រមព្រៀងគ្នា ក្នុង​ការបង្កើន​នូវ​អាកាសយានដ្ឋាន​មួយ​ដ៏​ធំ​នៅ​ខេត្ត​សៀមរាប ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​តា​យ៉ែក ស្រុក​សូទ្រនិគម នៅលើ​ផ្ទៃដី​១,៧០០​ហិច​តា​។ ក្នុងនោះ​ផ្ទៃដី​សម្រាប់​ធ្វើ​ការសាងសង់​ព្រលានយន្តហោះ មាន​៧០០​ហិច​តា និង​ផ្ទៃ​ដី​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស ចំនួន​១.០០០​ហិច​តា ហើយ​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន បាន​កំពុង​ធ្វើ​ការរៀបចំ និង​កសាង​ផែនការ​មេ ព្រមទាំង​បាន​ធ្វើ​ប្រឡាយ​កំណត់​ព្រំដី និង​ធ្វើ​ផ្លូវ​ចូល​ទៅ​ក្នុង​ការដ្ឋាន​ទៀតផង​។​

​ការកសាង​អាកាស​យាន្ដដ្ឋាន​ថ្មី​នេះ នឹង​ជំរុញ​ដល់​គោលការណ៍​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ នៅ​ខេត្ត​សៀមរាប ឲ្យ​កាន់តែ​មាន​សក្តានុពល​បន្ថែមទៀត និង​បាន​ផ្តល់​សារសំខាន់ និង​ផលប្រយោជន៍​ជាច្រើន ដល់​ប្រពល​រដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់ ក៏​ដូច​នៅក្នុង​ខេត្ត​សៀមរាប​ផងដែរ​។​

​លោក Zou Yuhui បានបញ្ជាក់​ថា ក្រោយពេល​ប្រទេស​កម្ពុជា ធ្វើការ​បោះឆ្នោត​ចប់​រួចរាល់​ក្រុមហ៊ុន និង​ធ្វើ​ពិធី​បើក​ការដ្ឋាន​សាងសង់ អាកាស​យាន្តដ្ឋាន​នេះ​ជា​ផ្លូវការ ដែល​មាន​រយៈពេល​សាងសង់​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ​ទើប​ចប់​រួចរាល់​។​

​ក្នុងនោះដែរ លោក​អគ្គនាយករង​ក្រុមហ៊ុន ក៏​បាន​លើក​នូវ​សំណូមពរ​មួយ​ចំនួន ដោយ​បាន​ផ្តោត​យ៉ាងសំខាន់ នៅ​ព័ទ្ធជុំវិញ​អាកាស យានដ្ឋាន​ចំងាយ​២០​គីឡូម៉ែត្រ ក្នុងការ​បង្ការ​នូវ​ហានិភ័យ​ផ្សេងៗ ដោយ​សុំ​ឲ្យ​បណ្តា​មន្ទីរ អង្គភាព​មាន​ការពាក់ព័ន្ធ ផ្តល់​នូវ​ឯកសារ​ដែល​មាន ក្នុង​នោះ​ផ្តោត​សំខាន់​លើ​លំនៅដ្ឋាន​ខ្ពស់ៗ វត្ត​ធ្វើ​លើ​ភ្នំ កម្ពស់​បង្គោល​ភ្លើង ព្រមទាំង​សុំ​នូវ​គម្រោង ផែនការមេ លើ​កិច្ច​អភិវឌ្ឍ​ខេត្ត ក្នុង​ការធានា​ដល់​សុវត្ថិភាព​ដល់​ព្រលានយន្តហោះ​។​

​ក្រុមហ៊ុន​ក៏​បាន​ផ្តោត​ទៅលើ​ប្រព័ន្ធ​ស្រោចស្រព នៅ​ប៉ែក​ខាងលើ​ព្រលាន ចំពោះ​ប្រឡាយទឹក អាង​តំកល់​ទឹក ព្រមទាំង​ទឹកជំនន់ និង​ការផ្គត់ផ្គង់​សេវា​ទំនាក់ទំនង និង​ផ្គត់ផ្គង់​ទឹកស្អាត​បាន​គ្រប់គ្រាន់​ឬ​យ៉ាងណា នៅពេល​អាកាសយានដ្ឋាន​ដំណើរការ ក្នុង​មួយ​ថ្ងៃ​ប្រើប្រាស់​ទឹក​ក្នុង​មួយ​ថ្ងៃ​១.៨០០​ម៉ែត្រគូប និង​ទៅ​អនាគត ៤.០០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។​

​លោក បណ្ឌិត ឃឹម ប៊ុន​សុង ក៏​បាន​ធ្វើការ​បញ្ជាក់ជូន​ដល់​ក្រុមហ៊ុន ត្រូវធ្វើ​កិច្ច​សហការ ជាមួយ​ក្រុម​គណៈកម្មកា​រ​របស់​ខេត្ត ហើយ​នៅ​ក្រោយ​ការបោះឆ្នោត​នេះ ក្រុមការងារ​ខេត្ត នឹង​ចុះ​ទៅ​ដល់​ការដ្ឋាន ហើយ​ចំពោះ​រាល់​លិខិត​ឯកសារ​ដែល​ក្រុមហ៊ុន​ចង់បាន​នោះ គឺ​មាន​នៅ​គ្រប់​សម​សភាព នៃ​គណៈកម្មការ​ដែល​បាន​ចុះ​ទៅ​ទីនោះ​ស្រាប់​។ លោក​គាំទ្រ​នូវ​រាល់​សំណូមពរ​ដែល ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ លើកឡើង និង​សូមឲ្យ​កិច្ចដំណើរការ​សាងសង់​អាកាសយានដ្ឋា​ន​នេះ ដំណើរការ​ទៅ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​។​

​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ថ្មី​នេះ គ្រោង​វិនិយោគ​នូវ​ទឹកប្រាក់​៩០០​លាន​ដុល្លារ​អាមេរិក ដែល​មាន​កុងត្រា​រយៈពេល​៥៥​ឆ្នាំ​។ ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ ព្រលានយន្ដហោះ​អន្ដរជាតិ​សៀមរាប​ថ្មី គឺ​ក្រុមហ៊ុន YUNAN DEVELOPMENT GROUP៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

    

spot_img
×