Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់គុក​និង​ផ្តន្ទាទោស​តាមច្បាប់​បុរស​ម្នាក់​បោះត្រាក់​បង្កើតព័ត៌មាន​ញុះញង់​ក្នុង​គម្រោង​ចំនួន​៥៨​ទីតាំង បង្ក​ឲ្យមាន​ចលាចល​ក្នុង​សង្គម​

spot_img

ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ឈ្មោះ តាន់ តុង​ហ៊ី ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ទើបតែ​បោះត្រា​ក់បាន​មួយ​ទីតាំង​ក្នុង​គម្រោង​ចំនួន​៥០​ទីតាំង​ដើរ​បាច​ឯកសារ​ព័ត៌មាន​ញុះញង់ ដើម្បី​ឲ្យមាន​ចលាចល​ក្នុង​សង្គម​បាន​បញ្ជូន​ទៅ​តុលាកា​ររ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​ជនសង្ស័យ​ខាងលើ​ត្រូវ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​។​

​ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជា​នី​ភ្នំពេញ ឃាត់ខ្លួន​បាន​នៅ​ម៉ោង ១០៖២០​នាទី ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​តូប​កាហ្វេ​ដើម​អំពិល ផ្លូវ​១៧៨ កែង​ផ្លូវ​១៣ ស្ថិតនៅ​ភូមិ​៣ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ខណៈពេល​ដែល​បុគ្គល​នេះ ធ្វើ​សកម្មភាព​ដើរ​ចែក​ឯកសារ​ព័ត៌មាន​ញុះញង់​ជាថ្មីទៀត​។​

​ជនសង្ស័យ​បាន​សារភាពថា ករណី​ដើរ​បាច​ឯកសារ​ព័ត៌មាន​ញុះញង់​ជាច្រើន​កន្លែង ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៧​កន្លងមក គឺ​រូបគេ​ជា​អ្នក​ធ្វើ​ទាំងស្រុង​ពិត​ប្រាក​មែន ដោយ​កាលនោះ​រូបគេ​មាន​ផែនការ​បាច​ឯកសារ​ចំនួន​៥៨​គោលដៅ តែ​ពេល បាច​បាន​ចំនួន ៥០​គោលដៅ ក៏​ត្រូវ​សមត្ថកិច្ច​តាម​ប្រម៉ា​ញ់​រូបគេ ទើប​ផ្អាក​សកម្មភាព និង​គេចខ្លួន ទៅ​ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧ ។ រហូតមកដល់​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ រូបគេ​ក៏​ត្រលប់​មក​ប្រទេស​ខ្មែរ​វិញ ដើម្បី​ដើរ​ចែក​ឯកសារ​ព័ត៌មាន​ញុះញង់ បង្ក​ឲ្យមាន​ចលាចល​ក្នុង​សង្គម​ម្តងទៀត ក៏​ត្រូវ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ តែម្តង​។​

ចំពោះ​គោលដៅ​ទាំង​៥០ ដែល​ជនសង្ស័យ​បាន​បាច​ព័ត៌មាន​ញុះញង់ កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៧ រួមមាន​៖1- នៅ​ជិត​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន ស្ទឹងមានជ័យ​2- មុខ​ព្រះវិហារ​យេស៊ូគ្រីស្ទ​នៅ​ចំហៀង​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​ស្ទឹងមានជ័យ​3- នៅ​ក្រោយ​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​ស្ទឹងមានជ័យ​4- មុខ​វត្ត​ន​ន្ទ​មុនី​5- ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​6- ខាងលិច​ពេទ្យរ៉ុស្សី​7- មុខ​វត្ត​សន្សំ​កុសល​8- ទម្លាក់​នៅ​ទ្រូងផ្លូវ​២៧១9- បោះ​ចូល​អង្គការ​សីល​ការ​10- វិទ្យាស្ថាន​អន្តរជាតិ​អាមេរិកកាំង​(​ជាប់​ផ្លូវ​ដំបូក​ខ្ពស់​)11- រង្វង់​មូល​លូទឹកស្អុយ​

12- បោះ​ចូល​ក្នុង​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ​13- ចែក​ព្រះសង្ឃ​ជិះ​កង់​បី​មុខ​ពេទ្យ​ក្បាលថ្នល់​14- បោះ​ចូល​មុខ​គណបក្ស​សង្គ្រោះ​ជាតិ​15- បោះ​មុខ​វិទ្យាស្ថាន​ជិត​គណបក្ស​សង្គ្រោះ​ជាតិ​16- បោះ​មុខ​វត្ត​ចាក់អង្រែលើ​17- បាច​ពីលើ​ស្ពាន​អាកាស​ច្បារអំពៅ​
18- បាច​មុខ​ស្នាក់ការ​កាសែត​រស្មី​កម្ពុជា​19- បាច​មុខ​សាលា​បឹងត្របែក​២0- បាច​មុខ​សាលា​ច្បាប់​21- បាច​ចូល​អង្គការ​លីកាដូ​
22- បាច​ចូល​មជ្ឈមណ្ឌល​សិទ្ធមនុស្ស​កម្ពុជា​23- ទម្លាក់​មុខ​ព្រឹទ្ធសភា​24- ទម្លាក់​មុខ VOD25- ទម្លាក់​កែង​សាលា​ជាស៊ីម​
26- ទម្លាក់​មុខ​សាលា​បញ្ញា​សាស្ត្រ​អន្តរជាតិ​ជិត​ផ្សារ​បឹង​កេងកង​27- បោះ​មុខ​អាគារ​អប់រំ ជិត​ផ្សារ​បឹង​កេងកង​28- បោះ​មុខ UNDP
29- បោះ​មុខ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​30- បោះ​មុខ​ក្រុមហ៊ុន​Play ក្រោយ​វត្ត​ស្វាយ​ពពែ​31- បោះ​មុខ​ផ្សារ AEON
32- បោះ​មុខ​ស្ថានទូត​រុស្សី​33- បោះ​ផ្លូវកែង​វត្ត​ស្វាយ​ពពែ​34- បោះ​មុខ​ការដ្ឋាន ចិន​ជិត​ស្ថានទូត​រុស្សី​35- បោះ​ខាងត្បូង​រដ្ឋសភា​
36- បោះ​ខាងជើង​ស្ថានទូត​អូស្ត្រាលី​37- ទម្លាក់​មុខ​កាស៊ីណូ​ណាហ្កា​ជិត​ស្ពាន​កោះ​ពេជ្រ​38- បោះ​នៅ​រង្វង់​មូល​សម្តេចព្រះសង្ឃរាជ​ជួ​ន​ណាត​39- បោះ​មុខ​សណ្ឋាគារ កាំបូឌីយ៉ាណា​40- បោះ​ជាប់​ក្រសួង​ធម្មការ (​គណកម្មាធិការ​រៀបចំ​បុណ្យជាតិ​)41- បោះ​ជ្រុង​វាំង​មុខ​ក្រសួង​យុត្តិធម៌​42- បោះ​ខាងត្បូង​វាំង​ជាប់​មន្ទីរពេទ្យ​គន្ធបុប្ឆា​43- បោះ​កណ្តាល​ថ្នល់​ផ្លូវបែក​ជា​បួន​ជិត​ផ្ទះ​សម្តេច ស ខេង ឬ​ស្ថានទូត​សាំង​ហ្កា​ពួ​រ​
44- បោះ​មុខ​សាលា​ចតុមុខ​45- បោះ​មុខ​ធនាគារជាតិ​46- បោះ​មុខ​ស្ថានទូត​អាមេរិក​47- បោះ​មុខ​សាលាក្រុង​ភ្នំពេញ​48- បោះ​មុខក្រសួង​ប្រៃសណីយ៍​49- បោះ​មុខ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​50- បោះ​មុខ​រ៉ា​រទេះភ្លើង​៕ ដោយ​៖​កូឡាប​

spot_img
×