Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញ​ដីកាចាប់ខ្លួន​ម្ចាស់​ទូក​ទេសចរណ៍ Phoenix ហើយ ពីបទ​ចូល​សមុទ្រ ពុំ​អើពើ​នឹង​ការព្រមាន​អាកាសធាតុ​

spot_img

​ដីកាចាប់ខ្លួន​ត្រូវ​បានចេញ​កាលពី​ម្សិលមិញ សម្រាប់​ម្ចាស់​ទូក​ទេសចរណ៍ Phoenix ដែល​បាន​លិច​នៅឯ​ភូ​កេ​ត កាលពី​ដើមខែ​នេះ និង​បណ្តាលឱ្យ​មនុស្ស ៤៧ នាក់​ស្លាប់ ។​

​ប្រសិនបើ​គាត់​ត្រូវបាន​ផ្តន្ទាទោស នោះ​គាត់​អាច​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់ ១០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ទៀតផង ។​

​តុលាការខេត្ត​ភូ​កេ​ត កាលពី​ម្សិលមិញ បានអនុម័ត​លើ​ដីកាចាប់ខ្លួន​ស្ត្រី​ឈ្មោះ Woralak Rerkchaikan អាយុ ២៦ ឆ្នាំ និង​មេកា​មើលថែ​ទូក​ឈ្មោះ Ornjan Kanhayotee អាយុ ៥៦ ឆ្នាំ ដែល​កំពុង​ជាប់​ឃុំឃាំង​រួចហើយ ។​

​ចំណែក​នាយ​នាវា​ទូក ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ បន្ទាប់ពី​ឧបទ្ទវ​ហេតុនេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៥ ខែកក្កដា ។​

Woralak និង Ornjan ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វេសប្រហែស បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​របួស​ដល់​អ្នកដទៃ​ទៀត ។​

Phoenix ដែល​ត្រូវបាន​ដំណើរការ​ដោយ​ក្រុមហ៊ុន TC Blue Dream ត្រូវបាន​គេ​ចោទប្រកាន់ថា បាន​ចូលក្នុង​សមុទ្រ ទោះបីជា​មានការ​ព្រមាន​ពី​លក្ខខណ្ឌ​អាកាសធាតុ​ដ៏​អាក្រក់​យ៉ាងណាក៏ដោយ ។​

​ទោះបីជា​អ្នកទេសចរ​ខ្លះ​នៅលើ​ទូក​នោះ បាន​ជួយសង្គ្រោះ​ដោយ​សុវត្ថិភាព​ក៏ដោយ តែម​នុស្ស ៤៧ នាក់​ទៀត បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោច​អាធ​ម​បំផុត ។​

Woralak ដែល​បាន​រៀបការ​ជាមួយ​បុរស​ចិន​ម្នាក់ មាន​ភាគហ៊ុន​ជាង 90% នៅក្នុង​ក្រុមហ៊ុន​នេះ ៕ ឧ​ត្ត​ម​

spot_img
×