Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាប័ន​បី ព្រមាន​ចាត់ការ ចំពោះ​ការប្រតិបត្តិ​ជួញដូរ​កាស​អេឡិចត្រូនិក ដោយ​គ្មាន​អាជ្ញាប័ណ្ណ​

spot_img

​ភ្នំពេញ​ ៖ ស្ថាប័ន​ធំៗ​ចំនួន​បី គឺ​ធនាគារ​ជាតិ​នៃ​កម្ពុជា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានរួម​គ្នា​ចេញ​សេចក្តី​ថ្លៃ​ការណ៍​រួម ដោយ​ព្រមាន​ផ្ដន្ទាទោស​តាមច្បាប់ ចំពោះ​បុគ្គល ឬ​ក្រុមហ៊ុន​ណា ហ៊ាន​ប្រតិបត្តិការ ជួញដូរ​កាស​អេឡិចត្រូនិក ដោយ​មិន​មាន​អាជ្ញាប័ណ្ណ​។​

​សេចក្តីថ្លែងការណ៍​រួម បានឲ្យដឹងថា កាល​ពី​ថ្មីៗ​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​សង្កេតឃើញថា មាន​ការផ្សព្វផ្សាយ ចរាច​រទិញ លក់ ជួញដូរ ទូទាត់ កាស​អេឡិចត្រូនិក ដូចជា KH Coin, Suncoin, K coin, One-coin, Forex coin និង​កាស​អេឡិចត្រូនិក ប្រហាក់ប្រហែល យ៉ាង​សកម្ម​ក្នុង​ប្រទេស​កម្ពុជា​។​

​អាជ្ញា​ធរមាន​សមត្ថកិច្ច​បញ្ជាក់ថា ការផ្សព្វផ្សាយ​ចរាច​រទិញ លក់ ជួញដូរ ទូទាត់ កាស​អេឡិចត្រូនិក ដោយ​មិន​មាន​អាជ្ញាប័ណ្ណ ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច គឺជា​សកម្មភាព​ខុសច្បាប់ ព្រមទាំង​បង្ក​ហានិភ័យ ធ្ងន់​ធរ​ដល់​សាធារណជន និង​សង្គម​ទាំងមូល ដូចជា​ប្រឈម​នឹង​ឧក្រិដ្ឋកម្ម បច្ចេកវិទ្យា និង​ធ្វើឲ្យ​បាត់បង់​មូលនិធិ ដោយសារ​ការ​លួច​ចូលទៅ​ក្នុង​ប្រព័ន្ធ​, ពុំមាន​យន្ដការ​ការពារ​ផលប្រយោជន៍​អតិថិជន អ្នកប្រើប្រាស់​កាស​អេឡិចត្រូនិក ជា​ជនអនាមិក ពុំ​មាន​ការ​សម្គាល់​អត្ត​សញ្ញាណ ឬ​សាវតា​របស់​អ្នក​ប្រើប្រាស់​បាន ច្បាស់លាស់ គឺជា​ហានិភ័យ​ក្នុង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​

​ដូច្នេះ​ស្ថិត​ក្នុង​ដំណាក់កាល​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច សូម​អំពាវនាវ ដល់​សាធារណជន​ទាំងអស់ ប្រុងប្រយ័ត្ន ចំពោះ​ការឃោសនា​ផ្សព្វផ្សាយ កៀរគរ​ប្រមូល​មូលនិធិ និង​ធ្វើ​ប្រតិបត្តិការ ទិញ លក់ ជួញដូរ ទូទាត់ កាស​អេឡិចត្រូនិក ដែល​មិន​មាន​អាជ្ញាប័ណ្ណ ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ បុគ្គល ឬ​ក្រុមហ៊ុន​ណា ដែល​ឃោសនា​ផ្សព្វផ្សាយ កៀរគរ​ប្រ​មូលមូនិធិ ធ្វើ​ប្រតិបត្តិការ ទិញ លក់ ជួញដូរ ទូទាត់​កាស​អេឡិត្រូនិក​ដោយ​មិន​មាន​អាជ្ញាប័ណ្ណ ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ត្រូវ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ជា​ធរមាន​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×