Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបើក​ម៉ូតូ​ម្នាក់ ធ្វេសប្រហែស ខ្វះ​ការប្រុងប្រយ័ត្ន ក្នុងពេល​ឆ្លងផ្លូវ ត្រូវ​រថយន្ត​បុក​ស្លាប់​

spot_img

​កណ្តាល ​៖ រន្ធត់​ណាស់ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថយ​ន្ត​និង​ម៉ូតូ​បណ្តាលឲ្យ​ស្លាប់​១​នាក់​ (ស្រី) និង របួស​២​នាក់​ (ស្រី​១​នាក់) ធ្ងន់​១​នាក់ (​ស្រី) ​-​ខូចខាត​ម៉ូតូ​១​គ្រឿង​ធ្ងន់​-​រថយន្ត​១​គ្រឿង ស្រាល ចំណែក​អ្នកបើកបរ​រថយន្ត​ឃាត់ខ្លួន​១​នាក់ ត្រូវ​ចាប់ខ្លួន​។​

ករណី​នេះ​កើត​ហេតុ​នៅ​ថ្ងៃ​សុក្រ​០​ទី​១៣ ខែ​កក្ដ​ដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦​នៅ​ចំណុច​ផ្លូវ​លេខ​២១ ស្ថិតនៅ​ភូមិ​ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា មាន​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ (​សេរី​២០១៦) ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​1FL-2772 បើកបរ​ដោយ ឈ្មោះ​ភោគ សំអុល ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរៈ​បើកបររ​ថយ​ន្ត​(​មិន​ពាក់មួក​)​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្ដុក​គ្រួស ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ រួម​ដំណើរ​ជាមួយ​ឈ្មោះ​ភួង សុ​គុន្ធ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មិន​ពាក់មួក មុខរបរ​កម្មការិនី​(​ត្រូវ​ជា​គូ​ដណ្ដឹង​)​របួសធ្ងន់ និង​ឈ្មោះ​ភួង ស្រី​ពៅ ភេទ​ស្រី អាយុ​១១​ឆ្នាំ មុខរបរ​សិស្ស ត្រូវជា​ប្អូនថ្លៃ​(​មិន​ពាក់មួក​)​មាន​ទី​នៅ​ភូមិ​ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​ស្លាប់​នៅ​កន្លែង​កើត​ហ​តុ បាន​បើកបរ​ម៉ូតូ​ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង ។ លុះ​មកដល់​ចំណុចកើតហេតុ​អ្នកបើកបរ​ម៉ូតូ​ខាងលើ បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ពី​កើត​មក​លិច ធ្វើឲ្យ​អ្នកបើករថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស គ្នាន​ស្លាក​លេខ បើកបរ​ឈ្មោះ​ឃុន វិ​បាន ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ (​ឃាត់ខ្លួន​) មាន​ទីលំនៅ​ភូមិ​ត្រាំ​ត្រសរ ឃុំ​ក្រាំង​លា​វ ស្រុក​បាទី ខេត្តតាកែវ រួម​ដំណើរ​ជាមួយ​ឈ្មោះ​សន ស៊ុយ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ដែល​កំពុង​បើក​ស្រប​ទិស​គ្នា ពី​ត្បូង​មក​ជើង គេច​មិន​ទាន់ ក៏​បុក​ពីក្រោយ​បណ្ដាលឲ្យ​ដួល​ម៉ូតូ​ខ្ទាត​មនុស្ស​ចូល​ក្រោម​កង់​រថយន្ត ហើយ​ត្រូវ​រថយន្ត​កិន​ស្លាប់​១​នាក់ ស្រី និង​រងរបួស​ធ្ងន់​១​នាក់ ស្រី របួសស្រាល​១​នាក់ ប្រុស ។​

អ្នករងរបួស​ត្រូវបាន​ក្រុមគ្រួសារ ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ចំណែក​សាកសព​បាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នកបើកបរ​រថយន្ត​បាន​ឃាត់ខ្លួន យក​មក​សាកសួរ​នៅ​អធិការដ្ឋាន ។​

​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​និង​វាស់វែង​ទី​កន្លែង​កើតហេតុ​រួច ក៏​បាន​យក​វត្ថុតាង​ទាំងពីរ​មក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់ ។​

នគរបាល​បាន​សន្និដ្ឋានថា​: ករណី​នេះ​បង្កឡើង​ដោយ​អ្នក​បើក​ម៉ូតូ ធ្វេសប្រហែស ខ្ចី​ខ្ចា ខ្វះ​ការប្រុងប្រយ័ត្ន ក្នុងពេល​ឆ្លងផ្លូវ ចំណែក​អ្នកបើករថយន្ត​បើក​ក្នុង​ល្បឿន​លឿន ហើយ​ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បង្កអោយមាន​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង ៕ ​ដោយ​៖​កូឡាប​

 

spot_img
×