Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បក​ស្លាក​គណបក្ស​ចេញ រថយន្ត Lexus ពាក់​ស្លាក​លេខ នគរបាល និង​ដាក់ពិន័យ​ដល់​មន្ត្រី ដែល​បាន​ប្រព្រឹត្ត​កំហុស​

spot_img

​រាជធានី​ភ្នំពេញ ៖ ក្រោយពី​មាន​ការផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម និង សារព័ត៌មាន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ស្រាវជ្រាវ​រកឃើញ​ថា រថយន្ត Lexus ដែល​ពាក់​ស្លាក​លេខ នគរបាល ជា​របស់​មន្ត្រី នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ដោយ​បាន​ចាត់ វិធានកា​របក​ស្លាក​គណបក្ស​ចេញ និង បាន​ដាក់​ពិន័យ​ដល់​មន្ត្រី ដែល​បាន​ប្រព្រឹត្ត​កំហុស​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានប្រកាសថា ក្រោយពី​មាន​ការផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម និង សារព័ត៌មាន​ខ្លះ នាពេល ថ្មីៗ​នេះ​អំពី​ករណី​រថយន្ត​ពាក់​ស្លាក​លេខ នគរបាល មាន​បិទ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដោយ​មាន​ការចង្អុល​ណែនាំ​ពី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដើម្ប ស្រាវ ជ្រាវ និង​ចាត់វិធានការ​សម្រេចបាន​លទ្ធផល​ដូចខាងក្រោម​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បាន​ស្រាវជ្រាវ​រកឃើញ​ថា រថយន្ត Lexus ដែល​ពាក់​ស្លាក​លេខ នគរបាល 2-0996 គឺជា​របស់​មន្ត្រី នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ។ ក្នុងករណីនេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ដោយ​បាន​ចាត់ វិធានការ​យក​រថយន្ត​នោះ មក​បក​ស្លាក​គណបក្ស​ចេញ និង បាន​ដាក់​ពិន័យ​ដល់​មន្ត្រី ដែល​បាន​ប្រព្រឹត្ត​កំហុស ។ ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ក៏​បាន​បញ្ជូន​សំណុំរឿង​ករណីនេះ ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី និង ច្បាប់បោះឆ្នោត ផងដែរ​៕ ​ដោយ​៖​កូឡាប​

spot_img
×