Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ឪពុក ដែល​រំលោភ​កូនស្រី​បង្កើត​

spot_img

​បាត់ដំបង​ ៖ ​បុរស​ម្នាក់​ជា​ឪពុក​ត្រូវ​នគរបាល​ចាប់ខ្លួន ករណី​រំលោភ​សេពសន្ថវៈ មាន​ស្ថាន​ទម្ងន់ទោស ដោយ​ទារុណកម្ម និង​អំពើ​ឃោ​ឃៅ រំលោភ​កូនស្រី​បង្កើត​។​

​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ បានឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​ទី​១៣​កក្កដា​២០១៨ កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ បាន​បញ្ជូន ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឡុង សុធា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទីលំនៅ ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ទៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ តាម​នីតិវិធី ច្បាប់ ។​

​ក្នុងករណី រំលោភ​សេពសន្ថវៈ (​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ទារុណកម្ម និង​អំពើ​ឃោ​ឃៅ រំលោភ​កូនស្រី​បង្កើត កាលពី​អំឡុង ខែ​ឧសភា ២០១៨ ដល់​ថ្ងៃ​ទី​២​កក្កដា​២០១៨ នៅ​ចំណុច​ផ្ទះជួល​ភូមិ​ឃុំ​ខាងលើ និង បន្ទាប់​ពី​កម្លាំង​យើង​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​១២​កក្កដា​២០១៨ វេលា​ម៉ោង​២៣​យប់ នៅ​ចំណុច​មុខ​សកល​វិទ្យាល័យ​បៀ​ល​ប្រា​យ សង្កាត់​ចំការ​សំរោង​ក្រុង​បាត់ដំបង ។​

​នគរបាល បាន​បន្តថា ជនរងគ្រោះ​ចំនួន​២​នាក់ ១/​ឈ្មោះ​ឡុង លី​នតា ភេទ​ស្រី អាយុ​៨​ឆ្នាំ​, ២/​ឈ្មោះ​ឡុង ដាឡែន ហៅ​ណាំវ៉ា ភេទ​ស្រី អាយុ​០៧​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រែក​ឆ្តោរ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​៕ ​ដោយ​៖​កូឡាប​

 

spot_img
×