Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកឆាក​ជា​លើក​ទី​២​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ របស់​បក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ មាន​មហាជន សហជីព និង​កម្មករ​ចូលរួម​ប្រមាណ​១៥០០០​នាក់​

spot_img

​ភ្នំពេញ ៖ ក្នុង​ថ្ងៃ​បើកឆាក​ជា​លើក​ទី​២​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ របស់​បក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ដែល​បានធ្វើការ​ជួបជុំគ្នា​នៅ​កោះ​ពេជ្រ​មាន​មហាជន សហជីព និង​កម្មករ​ចូលរួម​ប្រមាណ​១៥០០០​នាក់ ។​

​ក្បូន​ដង្ហែ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខាងលើនេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៤​កក្កដា ក្រោម​ការដឹកនាំ​ពី​លោក​ប៉ា សុជាតិ​វង្ស ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ លោក​អ៊ិត សំហេង និង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត​។​

​បើ​តាម​ការ​អោយ​ដឹង​ពី​ក្រុមការងារ​ដែល​រៀបចំ​កម្មវិធី​ខាងលើនេះ​បានអោយដឹងថា ក្បូន​ដង្ហែ​ឃោសនា​បោះឆ្នោត​ជា​លើក​ទី​២ នេះ​ចាប់ផ្តើម​ចេញដំណើរ​ពី​កោះ​ពេជ្រ​នៅ​ម៉ោង ៨ ព្រឹក ដោយ​មាន​មហាជន សហជីព និង​កម្មករ​ចូលរួម​ប្រមាណ​១៥០០០​នាក់ ប្រើប្រាស់​រថយន្ត ជាង​១០០​គ្រឿង ម៉ូតូ ៦០០០​គ្រឿង​។​

​ក្រុមការងា​រដ​ដែរ​បាន​បន្តថា បើ​តាម​តំរាយ​ផ្លូវ​ក្បូន​ដង្ហែ​ចេញពី​កោះ​ពេជ្រ បត់​ឆ្វេង​ឡើង​ផ្លូវ​សុធារស ទៅ​ផ្លូវ​ម៉ៅ​សេទុង បត់​ស្តាំ​មក​ផ្លូវ​ព្រះមុនីវង្ស មក​ដល់​ស្តុប​ពេទ្យ​ចិន បត់​ឆ្វេង​មក​ផ្លូវ​ព្រះសីហនុ រួម​បន្ត​បត់​ឆ្វេង​មក​រង្វង់​មូល​នាង​គ​ង្ហី​ង រួច​បន្ត​មក​ផ្លូវឆេ​កូ​ស្កូ​វ៉ាគី បត់​មក​ផ្លូវ​កម្ពុជា​ក្រោម ឡើង​មក​កោះ​ពេជ្រ​វិញ ដើម្បី​បញ្ចប់​កម្មវិធី​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ មាន​គណបក្សនយោបាយ​ចំនួន​២០​ចូលរួម​ប្រកួតប្រជែង ហើយ​កាលពី​ថ្ងៃ​បើកឆាក​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ជាមួយ​និង​ការ​ប្រារព្ធ​ខួប​ទី​៦៧ នៃ​ខួបកំណើត​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ជួបជុំ​និង​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង សន្និសីទ​កោះ​ពេជ្រ​នេះដែរ កាលពី​សប្តាហ៍​មុន ដោយ​ធ្វើឡើង​ក្រោម​វត្តមាន​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​ការចូលរួម​ពី​សមាជិក​ចូលរួម​ប្រមាណ​ជាង ៦ ម៉ឺន​នាក់ មកពី​១២​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​៕​ដោយ​៖​កូឡាប​

 

spot_img
×