Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វាយប្រហារ​គ្រាប់បែក​អត្តឃាត​នៅ​នី​ហ្សេ​រី​យ៉ា ស្លាប់​យ៉ាង​តិច ១០​នាក់​

spot_img

​មនុស្ស​ចំនួន ១០​នាក់​បាន​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​រងរបួស​នៅក្នុង​ហេតុ​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត ស្ថិត​ក្នុង​ទីក្រុង Maiduguri ប្រទេស​នី​ហ្សេ​រី​យ៉ា​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន ប៊ី​ប៊ីស៊ី (BBC) នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ប៉ូលីស​បញ្ជាក់ថា គ្រាប់បែក​អត្តឃាត​ជន ដោយ​រួមមាន​ទាំង​ស្ត្រី​ផង​នោះ បាន​ចុះ​បំផ្ទុះ​ខ្លួនេង​នៅក្នុង​ស្រុក​ម៉ូណា (Muna)​។​

​រហូតមកដល់​ពេលនេះ ពុំទាន់​មាន​ក្រុម​ណា​ចេញមុខ​អះអាង​ពី​ទំនួល​ខុស​ត្រូវរ​បស់​ពួក​គេ​ឡើង​យ​។ ប៉ុន្តែ​គេ​ប្រហែល​ជា​សង្ស័យថា​ជា​ទង្វើ​របស់​ក្រុម​អ៊ី​ខ្លា​ម បូកូ ហា​រ៉ា​ម (Boko Haram) ព្រោះ​ក្រុម​នេះ​ធ្លាប់​វាយប្រហារ​ជា​ច្រើនលើក​ច្រើនសារ​នៅក្នុង​ទីក្រុង​ខាងលើ​។​

​ជារឿយៗ ក្រុម​នេះ​ប្រើប្រាស​ស្ត្រី​ដើម្បី​វាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​។​

​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​មួយ​ករណី​បាន​កើតឡើង​នៅក្បែរ​ក្រុម​ប្រជាជន​ដែល​កំពុង​ធ្វើកា​របួស​សួង​សំរាប់​ពេល​ល្ងាច។​

​ចំនែក​មួយ​ករណី​ទៀត គ្រាប់បែក​អត្តឃាត​ជន​បាន​ជន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ក្នុង​ផ្ទះ​មួយ ហើយពីរ​ករណី​ទៀត​គឺ ជន​វាយប្រហារ​បាន​បំផ្ទុះ​ខ្លួនឯង មុន​ពេល​ដល់​គោលដៅ​។​

​ក្រុម​បូកូ ហា​រ៉ា​ម​បាន​ប្រយុទ្ធ​ចាប់តាំងពី​ឆ្នាំ ២០០៩​មក​ដើម្បី​បង្កើត​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​នេះ​៕ សុភ័ក្ត្រ​

spot_img
×