Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ប្រារព្ធ​ពិធី​រុក្ខទិវារ​ដាំ​កូនឈើ​ ២២០០ ​ដើម ​លើ​ផ្ទៃដី​ ២​ ហិកតា​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ រួមជាមួយ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ បាន​ប្រារព្ធ​បុណ្យរ​ក្ខ​ទិវារ​៩​កក្កដា​ឆ្នាំ​២០១៨ នៅ​វត្ត​ឧត្តមព្រឹក្សា​ក្នុង​ស្រុក​ព្រៃនប់ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា​ឆ្នាំ​២០១៨​។​

​ពិធី​នេះ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ មាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ ក្រោម​កិច្ចសហការ​គាំទ្រ​ពី​អាជ្ញាធរ​ខេត្ត និង​រួម​សហការ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន​អង្គការ​ជាតិ និង​អន្តរជាតិ បាន​រៀបចំ​ប្រារព្វ​បុណ្យ​ទិវា​៩ កក្កដា ឆ្នាំ​២០១៨ នៅ​ក្នុង​បរិវេណ​វត្ត​ឧត្ដម​ព្រឹក្សា ហៅ​វត្ត​ព្រែក​ក្រាញ់​នៅ​ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ជា​ទិវា​ដ៏​សំខាន់ ក្នុងការ​ចលនា​ជំរុញ​អោយ​មាន​ការថែរក្សា និង​ដាំ​ដើមឈើ​ឡើងវិញ​នៅ​គ្រប់​ទីកន្លែង​។​

​លោក ជុំ ច័ន្ទ​ថុល ប្រធាន​មន្ទីរ​ស្ដីទី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ចលនា​លើក​កំពស់​ស្មារតី​ជំរុញ និង​អនុ​​វត្ត​ន៍​ការដាំ​ដើមឈើ​ឡើងវិញ ព្រមទាំង​ចលនា​ដល់​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ដាំ​ដើមឈើ​​នៅ​គ្រប់​ទី​កន្លែង​។​
​លោក​បន្តថា សម្រាប់​ឆ្នាំ​នេះ ខេត្ត​ព្រះ​សី​​ហ​នុ បាន​បណ្ដុះ​កូនឈើ​ចំរុះ​គ្រប់​ប្រភេទ​ចំនួន ១៥៩.៤០០​ដើម ក្នុង​នៅ​ឈើ​ហូប​ផ្លែ​ចំនួន​១.៩០០​​​ដើម ឈើ​រយៈពេល វែង​១៥៧.៥០០​ដើម សម្រាប់​ធ្វើការ​ចែកចាយ ជូន​ប្រជាពលរដ្ឋ ព្រះសង្ឃ និង​ស្ថាប័ន​អង្គភាព​ផ្សេងៗ​យក​ទៅ​ដាំ​តាម​​កន្លែង​របស់​ខ្លួន និង​ដាំ​ជា​ចំការ​ចំនួន​៨៧​ហិតា​នៅក្នុង​ស្រុក​ស្ទឹងហាវ​។ លោក​ប្រធាន​មន្ទី​រក​សិ​​កម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ បាន​បន្តថា នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំនេះ​ ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះសីហនុ បាន​នាំយក​កូន​ឈើ​ចម្រុះ​សំរាប់​ពិធី​ដាំ​ដើមឈើ​រួមមាន​ឈើ​គគីរ ឈើ​ក្រញូង និង​ឈើទាល សរុប​ចំនួន​២.២០០​ដើម ដោយ​ដាំ​លើ​ផ្ទៃដី​២​ហិតា ក្នុង​បរិវេន​វត្ត​ឧត្ដម​ព្រឹក្សា សមដៅ​ជំរុញ​អោយមាន​​ការថែរក្សា​និង​ដាំ​ដើមឈើ​ឡើងវិញ​គ្រប់​ទីកន្លែង​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្ដម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ក្នុងនាម​តំណាង​អោយ​រដ្ឋបាល​ខេត្ត បាន​សំដែង នូវ​មោទនៈ ភាព​បំផុត ចំពោះ​ការ​ប្រារព្វ​ពិធី​បុណ្យ​រុក្ខ​ទិវា​៩​កក្កដា នៅ​ស្រុក​ព្រៃ​​នប់​ឆ្នាំនេះ ដោយ​ចាត់ទុកថា ការដាំ​ដើមឈើ​គឺជា​គោល​ការណ៍ ចំពោះមុខ សំដៅ​អភិ​វត្ត​ន៍ សម្រាប់​ការប្រើប្រាស់​របស់​ប្រជា​ពលរដ្ខ ក្នុង​ខេត្ត​ព្រះសីហនុ នៅក្នុង​ដំណើការ​ស្ដារឡើងវិញ នូវ​ប្រភព​​​ធនធានធម្មជាតិ​ព្រៃឈើ ដែល​ជា​កត្តា​ចាំបាច់​បំផុត​។​

ព្រម​ជាមួយគ្នានេះ ឯកឧត្ដម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ណែនាំ​អោយ​គ្រប់​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ​​រួមសហការ​​ជាមួយ​និង​អាជ្ញាធរ អង្គការ​ជាតិ អន្តរជាតិ និង​អង្គការក្រៅរដ្ឋាភិបាល​នានា​រួម និង​ប្រជាពលរដ្ឋ​ទាំងអស់​អោយ​រួម​គ្នា​ការពារ​កុំអោយ​កើតមាន មាន​ការបំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់ និង​បង្កើន​ចលនា​ការពារ និង​ដាំ​ដើម​​ឈើ​ឡើងវិញ​គ្រប់​ទីកន្លែង ដើម្បី​អោយ​ព្រៃឈើ នៅ​ខេត្ត​ព្រះសីហនុ មាន​និរន្តរភាព​ប្រសើរ​ឡើង​វិញ​៕​ ដោយ ៖ ដែនសីមា

 

spot_img
×