Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថូ​បែក​មាត់​ទុកចោល​នៅ​កន្លៀត​ទ្វារ​ស្មាន​មិន​ដល់​ថា​មានតម្លៃ​ដល់​ទៅ​110.000​ផោន​អង់គ្លេស​

spot_img

ថូផ្កា​មួយ​ដែល​បែក​មាត់​ត្រូវបាន​ទុក​សម្រាប់​ដាក់​រមូរ​ក្រដាសកាតុង ទើប​លក់បាន​ក្នុងតម្លៃ​ជាង​110.000​ផោន​អង់​គ្លស​។​

​ដំបូង​ឡើយ​ឈ្មួញ​ឱ្យ​តម្លៃ​តែ​២០០​ផោន​អង់គ្លេស​ចំពោះ​ថូផ្កា​មាន​កម្ពស់​៦៦​សង់ទីម៉ែត្រ​នេះ ព្រោះ​វា​មាន​ស្នាម​បែក​នៅ​មាត់​ថូ​។​

​ប៉ុន្ដែ​តាមពិតទៅ​វា​គឺជា​ថូផ្កា​មួយ​របស់​ស្ដេច​ចិន​នា​ដើម​សតវត្សរ៍​ទី​៩ ហើយ​ធ្លាប់បាន​ដាក់តាំង​នៅក្នុង​រាជវាំង​។​ម្ចាស់​កម្មសិទ្ធិ​នៃ​ថូ​នេះ​បច្ចុប្បន្ន​គឺជា​ស្ដ្រី​មេម៉ាយ​ម្នាក់​កំពុង​រស់នៅ Altrincham, Greater Manchester ។​វា​ជា​មរតក​បន្សល់ទុក​កាលពី​រាប់សិប​ឆ្នាំមុន ហើយ​ពេលនេះ​គាត់​ត្រូវ​លក់​វា​ដើម្បី​រើ​ទៅ​នៅផ្ទះ​សម្រាប់​មនុស្ស​ចាស់​។​

 

​ស្រី្ដ​ចំណាស់​វ័យ​៨០​ឆ្នាំ​រូ​នេះ​ពិតជា​រន្ធត់ចិត្ត​យ៉ាងខ្លាំង​នៅពេល​ដឹង​ពី​តម្លៃ​ដែល​លក់បាន​ក្រោយ​ការដេញថ្លៃ​។​មុន​នោះ​គាត់​បានដាក់​វា​នៅ​កន្លៀត​ទ្វារ​ដើម្បី​ដាក់​រមូរ​ក្រដាស​ប៉ុណ្ណោះ​។

​អ្នកលក់​ដេញថ្លៃ​Adam Partridge និយាយថា វា​មាន​ត្រា​សញ្ញា​របស់​ស្ដេច​រជ្ជកាល​ថា​ង នៅ​ពីក្រោម ហើយ​ពណ៌​លឿង​នៃ​ថូផ្កា​នេះ​វា​ពិតជា​ពណ៌​សម្រាប់​ស្ដេច​ចិន​។​ក្រៅពីនោះ​នៅលើ​ថូ​មាន​តម្ពក់​ត្រចៀក​មួយគូ​រចនា​ជា​រូប​នាគ​។​

​អ្នកលក់​ដេញថ្លៃ​ប៉ាន់​ស្មានថា​លក់បាន​ប្រហែល​២០០​ផោន​ប៉ុណ្ណោះ​ព្រោះ​វា​បែក ប៉ុន្ដែ​ឈ្មួញ​ចិន​ម្នា​ក់បាន​ចំណាយ​រហូតដល់​ទៅ​110.920 អង់គ្លេស​៕

សូយន

spot_img
×