Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបញ្ចប់​ដ៏​ល្វីង​ជូរចត់​របស់​បុរស​«​ព្រាននារី​ម្នាក់​»

spot_img

​បុរស​ម្នាក់​រស់នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ចិន​​ បាន​រង​ទទួល​នូវ​ភាព​ល្វីង​ជូរចត់​​ ព្រោះតែ​បោក​ទាំង​កាយ​ទាំង​ចិត្ត​របស់​នារី​៣​នាក់​ក្នុងពេល​តែមួយ​។​

​ស្ដ្រី​ចិន​៣​នាក់​បាន​និយាយថា បុរស​ត្រកូល FU មិន​ត្រឹម​បោក​ចិត្ត​បោក​កាយ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បោក​លុយ​ពួកគេ​ទៀត​។ បុរស​រូបនេះ​បាន​យក​ហេតុផល​គ្រប់យ៉ាង​ដើម្បី​ខ្ចីលុយ​ពួកគេ​ម្នាក់ៗ​200.000​​យាន់​។​នៅ​ថ្ងៃទី​២​ខែកក្កដា​កន្លងមក ជនរងគ្រោះ​ទាំង​៣​បាន​រៀប​ផែនការ​ជួបគ្នា​ទាំងបី​នាក់​របស់​ត្រកូល​FU ហើយ​មុន​នោះ​ពួកគេ​បានដាក់​ពាក្យ​ប្ដឹង​ត្រកូល​FU​រួចជាស្រេច​។​

​រឿងរ៉ាវ​គឺ​ម្នាក់​ត្រកូល Li បាន​ស្គាល់ FU ព្រោះ​មាន​ទំនាក់ទំនង​ការងារ​ ហើយ​ពួកគេ​ក៏មាន​ទំនាក់ទំនង​មនោសញ្ចេតនា​។ Li និយាយថា នាង​បា​នឱ្យ​FU ខ្ចី​ម៉ូតូ ​Mini Coope​ ព្រោះ​ពេលនោះ​គាត់​ថា​ត្រូវការ​ចាំបាច់​លុយ200.000​យាន់​ដើម្បីឱ្យ​ម្ដាយ​វះកាត់​។​នាង​ពុំមាន​រារែក​ចិត្ត​ឡើយ ហើយ​បាន​ផ្ទេរ​ចំនួន​លុយ​នោះ​ទៅឱ្យ​FU​។​

​ប៉ុន្ដែ​ការសង្ស័យ​របស់​នាង​កាន់តែ​កើនឡើង ព្រោះតែ​ឃើញ​ទង្វើ​ចម្លែកៗ​និង​អាថ៌កំបាំង​របស់​FU​។​Li​ឱ្យដឹងថា នាង​ពុំ​បានឃើញ​អត្ត​ញ្ញាណ​ប័ណ្ណ​របស់​FU​ ហើយ​តែង​ឃើញ​​ FU​ប្ដូរ​អាសយដ្ឋាន​ផ្ទះ​។​នាង​ក៏​ធ្លាប់​ឃើញ​FU​តែង​ផ្វើ​សារ​ទៅឱ្យ​លេខ​ចម្លែក​មួយចំនួន​។​ពេល​នាង​តាម​សួរ​ពី​រឿង​សារ​នេះ ស្រាប់តែ​FU​បាន​ស្រែកជេរ​​ ហើយ​វាយ​នាង​។​ផ្ដើម​ពី​នោះមក​នាង​ដឹងថា ក្រៅពី​នាង FU​នៅមាន​ស្រី​ច្រើន​ទៀត​។​

Wei គឺជា​មិ​ត្ដ​ស្រី​ទី​២​របស់​FU​ហើយ​នាង​ក៏​និយាយថា​រូបនាង​ពិតជា​តក់ស្លុត​យ៉ាងខ្លាំង​ពេល​ទទួលបាន​ទូរស័ព្ទ​របស់​​Li ព្រោះ​ខ្ញុំ​និង​គាត់​បាន​ស្រឡាញ់គ្នា​មួយឆ្នាំ​មកហើយ ហើយ​ខ្ញុំ​ក៏​មិន​ស្មានថា​គាត់​បោកប្រាស់​ខ្ញុំ​សោះ​។ Wei ក៏ត្រូវ​បោក​ប្រាក់​អស់​200.000យាន់ ប៉ុន្ដែ​រឿងរ៉ាវ​មិនទាន់​បញ្ចប់​ត្រឹមនេះ​ទេ នាង​កាន់តែ​ស្លន់ស្លោ​ឡើង​ពេលដែល​ដឹងថា​មិត្ត​ប្រុស​របស់ Tan ដែលជា​មិ​ត្ដ​ស្រី​ស្និទ្ធស្នាល​របស់​នាង​គឺជា​FU ​របស់​នាង​។​

​ស្ដ្រី​រង​ការបោកប្រាស់​ទាំង​៣​នាក់​បានសម្រេច​ចិត្ត​ជួប​មុខ​គ្នា​ដើម្បី​មាន​វិធានការ​ចំពោះ​ព្រាននារី​ត្រកូល​FU​។ ពេល​ជួប​ទល់មុខ​គ្នា​ជាមួយ​អ្នក​ទាំង​៣​ បុរស​ត្រកូល​FU មិន​ត្រឹមតែ​គ្មាន​បង្ហាញ​ពី​ការ​ស្ដាយស្រណោះ​ឬ​សុំទោស​អ្វី​ឡើយ​ ហើយ​ថែមទាំង​ទាត់ចោល​នូវ​គ្រប់​រឿង​ដែល​អ្នក​ទាំង​៣​លើកឡើង​។​​ ចុងក្រោយ​ពួកគេ​បាន​ពឹងពាក់​ភ្នាក់ងារ​សន្ដិសុខ​ជួយ​ឃាត់ខ្លួន​រង់ចាំ​ប៉ូលិស​មកដល់​៕

សូយន

spot_img
×