Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ប្រកួត​បាល់ទាត់ World Cup ថ្ងៃ​សៅរ៍ ទី​១៤ កក្កដា ឆ្នាំ​២០១៨

spot_img

​វិភាគ
Belgium Vs England (21h00)

​ទស្សនិកជន​នឹង​បាន​ទស្សនា​ការប្រកួត​នឹង​ដឹងថា​ក្រុម​ណាមួយ​នឹង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​និង​លេខ​៤​។ ក្រុម​Belgium និង​ក្រុម England​ចាប់ផ្តើម​យុទ្ធនាការ​World Cup ក្នុង​ពូ​ល​ជាមួយគ្នា ពេលនេះ​ពួកគេ​នឹង​មក​ប្រឈមមុខ​ដាក់គ្នា​ជាថ្មីទៀត ។​

​ជំនួប​កន្លងមក ក្រុម Belgium ឈ្នះ​ក្រុម​អង់គ្លេស​ក្នុង​លទ្ធផល​១-០ ដោយ​ក្រុម​ទាំងពីរ​សុទ្ធតែ​លាក់​ជើង​កីឡាករ​សំខាន់ៗ​ដូចគ្នា​។ សម្រាប់​រាត្រី​ថ្ងៃ​សៅរ៍​នេះ វា​ជាការ​ប្រកួត​សំខាន់​រក​ចំណាត់ថ្នាក់​លេខ​៣​និង​លេខ​៤ ។​

​កីឡាករ​ឆ្នើម Eden Hazard ក្រុម​Belgium ធ្វើបាន​ល្អ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​កីឡាករ​រូបនេះ​មិនអាច​ជួយ​ក្រុម​Belgium​សម្រេច​ក្តី​សុបិន​ឆ្លងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បានទេ​។ ការបង្ហាញ​សមត្ថភាព​របស់​កីឡាករ​រូបនេះ​បង្ក​ឲ្យ​មាន​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ពី​ការផ្ទេរ​ទៅ​ចូល​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ ដែល​អាច​នឹង​ជំនួស​តំណែង​របស់ Cristiano Ronaldo ផងដែរ​។​

​ក្រុម England​វិញ មាន​កីឡាករ​ជាច្រើន​នៅមាន​ការនឿយហត់​នៅឡើយ ដោយសារ​លេង​ថែម​ម៉ោង​៣០​នាទី​ជាមួយ​ក្រុម​ក្រូ​អាស៊ី ហើយ​គ្រូបង្វឹក​England Gareth Southgate នឹង​រុះរើ​ក្រុម​ឡើងវិញ​។

​ខ្សែការពារ Gary Cahill ប្រហែលជា​ចាប់ផ្តើម​បង្ហាញមុខ​នៅក្នុង​ការប្រកួត​ចុងក្រោយ​នេះ និង​កីឡាករ រូ​បេន ឡូ​ហ្វ​ធឹ​ស​ឈី​ក ហ្វា​បៀ​ន ឌែ​ល និង ជែក បាត់​លែ​ន អាច​នឹងមាន​ឱកាស​ប​ង្ហា​ញ​មុខ​ដែរ​៕ លី​សា​

​ទស្សន​: Belgium 1 – 1 England​

spot_img
×