Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន អា​មេ​រិច​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួមគ្នា ដើម្បី​បង្ហាញ​សាច់ដុំ​ដាក់​កូរ៉េខាងជើង​

spot_img

​ប្រទេស​ជប៉ុន និង​អា​មេ​រិច បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួមគ្នា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​បង្ហាញ​កំលាំង ដាក់​ប្រទេស​កូរ៉េខាងជើង​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន​សិង្ហបុរី (Channel News Asia)

​បើតាម​សេចក្តីប្រកាស​របស់​កង​ទ័ព​អា​មេ​រិច​បានឲ្យដឹងថា សមយុទ្ធ​ជើង​ទឹក​រយៈពេល ១០​ថ្ងៃ​នឹង​ធ្វើឡើង​នៅក្នុង​ដែនទឹក​ជុំវិញ​កោះ​អូ​គី​ណា​វា ស្ថិត​នៅ​ភាគខាងត្បូង​ប្រទេស​ជប៉ុន​។ សមយុទ្ធ​នឹង​មាន​ការចូលរួម​ដោយ​ទា​ហ៊ាន​ជើង​ទឹក​អា​មេ​រិច ១៤.០០០​នាក់ នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិច USS Ronald Reagan និង នាវា​ពិឃាត​បំពាក់​មី​ស៊ី​ល​ជាច្រើន​ផងដែរ​។​

​ប្រទេស​កូរ៉េខាងជើង​តែងតែ​ធ្វើការ​ប្រឆាំង​ទៅ​នឹង​សមយុទ្ធ​របស់​អា​មេ​រិច ដោយ​របប​កុម្មុនិស្ត​នេះ​ចាត់ទុកថា វា​គឺជា​ការហាត់​សម​ដើម្បី​ធ្វើ​ការឈ្លានពាន​កូរ៉េខាងជើង​។​

​សេចក្តីប្រកាស​និយាយទៀតថា សមយុទ្ធ​ប្រចាំ​ឆ្នាំ​នេះ​គឺ​ធ្វើឡើង​ដើម្បី​បង្កើន​ការត្រៀម​ការពារ​ខ្លួន​របស់​កងកំលាំង​អា​មេ​រិច និង​ជប៉ុន តាមរយៈ​ការហ្វឹកហាត់​តាម​ដែនអាកាស និង​ដែនទឹក​។​

​សមយុទ្ធ​រួម​នេះ​កើតឡើង ក្រោយពេល នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិច​ចំនួន ៣​គ្រឿង​ទើបតែ​បញ្ចប់​ការធ្វើ​សមយុទ្ធ​ដ៍​កំរ​នៅ​តំបន់​ប៉ា​ស៊ីភិ​ច​ខាងលិច ជាមួយនឹង​កង​នាវា​ជើង​ទឹក​ជប៉ុន និង​នាវាចំបាំង​កូរ៉េខាងត្បូង​កាលពី​សប្តាហ៍​កន្លងទៅ​៕ សុភ័ក្ត្រ​

 

spot_img
×