Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​បំរាម​មិន​ឲ្យ​ស្លៀក​ខោ​ខូវប៊យ បុរស​ជា​ប្តី និង​ជា​ឪពុក​ម្នាក់នេះ ត្រូវ​ប្រពន្ធ​និង​កូនៗ​ជួល​គេ​ឲ្យ​… សម្លាប់​!

spot_img

​ព្រោះតែ​គុំគួន​ខឹង​នឹង​ច្បាប់ទម្លាប់​ដ៏តឹងរ៉ឹង ដែល​បុរស​ជា​មេ​គ្រួសារ​បាន​បង្ខំ​ឲ្យ​អនុវត្ត​ជា​អាទិ៍ ហាម​ស្ត្រីៗ ក្នុង​ផ្ទះ​មិន​ឲ្យ​ស្លៀក​ខោ​ខូវប៊យ បណ្តាលឲ្យ​ស្ត្រី​ជា​ភរិយា និង​កូនស្រី ៤​នាក់ ដាច់ចិត្ត​ហ៊ាន​ជួល​ឃាតករ​សម្លាប់​ប្តី និង​ឪពុក​របស់​ខ្លួន​យ៉ាង​ព្រៃផ្សៃ ។​

​តាម​នោះ​នៅ​ថ្ងៃ​ទី ២៤ ខែមិថុនា ប៉ូលិស​ឥណ្ឌា បាន​រកឃើញ​សាកសព​ជោគជាំ​ដោយ​ឈាម​របស់​លោក Meharbaan Ali នៅក្នុង​លូទឹក នា Sadar Bazaar រដ្ឋ Uttar Pradesh ចម្ងាយ​ពី​ផ្ទះ​ជនរងគ្រោះ​ប្រមាណ 250m ប៉ុណ្ណោះ ។​

​ជនរងគ្រោះ Ali នឹង​កូនស្រី​២​នាក់ ។​

​ប៉ូលិស​បាន​សន្និដ្ឋាន​ជាបឋម​ថា រឿងហេតុ​នេះ​មាន​ទាក់ទង​ដល់​គ្រួសារ​ជនរងគ្រោះ​ភ្លាម ព្រោះ​តែ​សាកសព​ស្ថិតនៅ​ចម្ងាយ​ត្រឹមតែ ២៥០​ម៉ែត្រ​ប៉ុណ្ណោះ ពី​ផ្ទះ​របស់​គាត់ ហេតុ​នេះ​យើង​បាន​ត្រួតពិនិត្យ​ទំនាក់ទំនង​ទូរស័ព្ទ​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ មុនពេល​កើតហេតុ ហើយ​ក៏​ឃើញ​លេប​ទូរស័ព្ទ​របស់​ភរិយា​គាត់​តែង​ទូរស័ព្ទ​ទាក់ទង​ជាមួយ​លេខ “​ចម្លែក​”​មួយ ។​

​គួបផ្សំ​ជាមួយ​កាមេរ៉ា​ឃ្លាំមើល​នៅ​ជុំវិញ​នោះ ប៉ូលិស​ដឹង​ថា ជនរងគ្រោះ​បាន​វិល​មក​ផ្ទះ​វេលា​ម៉ោង ១០​និង​៤៥​នាទី បន្ទាប់ពី​គាត់​ដែល​ជា​ប៉ូលិស​ស៊ើបអង្កេត​ម្នាក់​ដែរ បាន​ចេញ​ពី​ប៉ុស្តិ៍​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី ២៣ ខែមិថុនា ។ ក្រោយ​មក​ឃើញ​មាន​បុរស​មុខ​ចម្លែក​២​នាក់ មាន​វត្តមាន​នៅ​ផ្ទះ​របស់ Ali ហើយ​បាន​សម្លាប់​គាត់​នៅ​វេលា​ម៉ោង ១​ល្ងាច ។​

ភរិយា​របស់​ជនរងគ្រោះ ហើយក៏​ជា​ជន​ផ្តើមគំនិត ។​

​ឃាតករ ២​រូបនេះ បាន​វិល​មក​ផ្ទះ​ជនរងគ្រោះ​នៅពេល​យប់ រួច​ដោយ​មាន​ជំនួយ​ពី​អ្នក​ផ្ទះ​គាត់ ពួក​វា​បាន​លើក​សាកសព​ដាក់​លើ​ម៉ូតូ ហើយ​នាំ​យក​ទៅ​ទម្លាក់ចោល​នៅ​លូ​ទឹក​ជិត​ផ្ទះ​នោះ​តែម្តង ។​

​ជាមួយ​ភស្តុតាង​ខាងលើ​ប៉ូលិស​បាន​ចាប់ខ្លួន​ប្រពន្ធ​ជនរងគ្រោះ​Zahida Begum អាយុ ៥២​ឆ្នាំ រួម​នឹង​កូនស្រី ៤​នាក់​គឺ Saba អាយុ ២៦​ឆ្នាំ Zeenat អាយុ ២២​ឆ្នាំ Iram អាយុ ១៩​ឆ្នាំ និង Alia ១៨​ឆ្នាំ ។​

​ពួក​ទាំងនេះ បាន​សារភាព​ថា គេ​បាន​ជួល​ឃាតករ​ដៃដល់​ឈ្មោះ Tehscen និង Qasim ដើម្បី​សម្លាប់​ប្តី និង​ឪពុក​បស់​ខ្លួន ។ ពួកគេ​ក៏​សារភាពថា បាន​ជួល​ឃាតករ 1.100​ផោន​អង់គ្លេស ហើយ​ប្រគល់​មុន​ពាក់កណ្តាល និង​ក្រោយពី​យក​បាន​លុយ​របស់​ជនរងគ្រោះ និង​សង​បង្គ្រប់ ។​

​ប្រពន្ធ​និង​កូន​របស់ Ali ត្រូវ​ចាប់ខ្លួន ។​

​ឆ្លើយ​នឹង​សំណួរ​របស់​ប៉ូលិស ក្រុម​ផ្តើមគំនិត “​ឈាម​ត្រជាក់​” ៥​នាក់​នេះ បាន​ឆ្លើយថា ៖ ពួកគេ​ខឹង​នឹង​វិន័យ​តឹងតែង ដែល​លោក Ali បាន​ចាប់​ឲ្យ​អនុវត្ត​ក្នុង​គ្រួសារ​ជាអាទិ៍ ហាម​មិន​ឲ្យ​ស្លៀក​ខោ​…​ខូវប៊យ ។​

​លើសពីនេះ​ទៀត ពួកគេ​នៅ​រំពឹងថា នឹង​ទទួលបាន​លុយ ៨៨.០០០ ផោន​អង់គ្លេស ប្រាក់​ដែល​ប៉ូលិស​ទទួលបាន​ក្រោយពេល​ស្លាប់ ។ ទន្ទឹមនឹងនេះ​ដែរ​កូនស្រី​របស់ Ali ម្នាក់​នៅ​សង្ឃឹមថានឹង​បាន​ចូល​អង្គុយ​ធ្វើការ​កន្លែង​របស់​ឪពុក​ខ្លួន ។​

​ចំណែក​ឃាតករ ២​រូប នៅ​ពុំទាន់​បាន​ចាប់ខ្លួន​បាន ៕ ចន្ទ្រា​

spot_img
×