Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ល្អាង​ថា​ម​ហ្លួង បាន “​ជំរុញ​” ស្នេហា​មួយ ត្រៀម​ក្លាយ​ជា​មង្គលការ​

spot_img

​នោះ​គឺ​ចំណង​ស្នេហ៍​រវាង​គិលានុប្បដ្ឋាយិការ​ស្រស់ស្អាត​ជាន​ជា​តិថៃ ដែល​បាន​សកម្ម​ជួយ​ដល់​គូស្នេហ៍​ជា​អ្នក​មុជទឹក​ជួយសង្គ្រោះ​ក្រុមបាល់ទាត់​ក្មេង​ព្រមទាំង​គ្រូបង្វឹក វ័យ ២៥​ឆ្នាំ​របស់​ពួកគេ ។​

​ប្រិយមិត្ត​ប្រហែលជា​នៅចាំ Rick Stanton អាយុ ៥៧​ឆ្នាំ ជា​អ្នក​មុជទឹក​អាជីព​សញ្ជាតិ​អង់គ្លេស ដែល​ជា​ជន​ដំបូង​បាន​ប្រាស្រ័យ​ជួបនឹង​ក្រុមបាល់ទាត់​ក្មេង​កំពុង​ជាប់​គាំង​ក្នុង​ល្អាង​ថា​ម​ហ្លួង ហើយក៏​ជា​មេដឹកនាំ​ក្រុម​អ្នក​មុជទឹក អនុវត្ត​បេសកកម្ម​ដ៏​សែន​គ្រោះថ្នាក់​… ។​

​តាម Daily Mail នោះ​ពុំ​មាន​មនុស្ស​ច្រើន​ទេ ដែល​ដឹង​ថា អ្នក​មុជទឹក​អាជីព​មកពី​អង់គ្លេស​រូបនេះ កំពុង​មាន​ចំណង​ស្នេហា​ជាមួយ​គិលានុប្បដ្ឋាយិការ​ថៃ​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ Siripon Bugnngern (​ហៅ​ក្រៅ​ថា Amp) ។ ពួកគេ​ជួបគ្នា​ដោយ​ចៃដន្យ​ពេល Amp ទៅ​លេង​កម្សាន្ត​នៅ​ប្រទេស​អង់គ្លេស ។​

Rick Stanton និង​មិត្តស្រី​ជនជាតិ​ថៃ​ពេល​ជួប​គ្នា​នៅ​អង់គ្លេស ។​

​នាង Amp មក​ពី​ឈៀង​រ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ ជិត​ទីកន្លែង​ដែល​ក្រុម​បាល់ទាត់ “​ជ្រូក​ព្រៃ​” (Wild Boar) បាន​បាត់​ខ្លួន​ក្នុង​ល្អាង​ភ្នំ ។ នាង​ជា​អ្នកបកប្រែ​ឲ្យ​មិត្ត​ប្រុស​ពេល​ធ្វើការ​ជាមួយ​ក្រុម​សង្គ្រោះ នៅពេលដែល Rick ត្រូវបាន​គេ​បង្ហាញ​ឲ្យមក​ជួយ​ក្មេងៗ​ទាំងនោះ ។ ថ្វី​ត្បិត​ក្នុង​យុទ្ធនាការ​នេះ ពួកគេ​ពុំ​សូវ​បាន​នៅក្បែរ​គ្នា​ក្តី តែ Rick ពិតជា​ត្រូវ Amp “​អន្ទង​ព្រលឹង​” បាត់ ។​

Amp ជា​ផ្នែក​១​នៃ​ក្រុម​សង្គ្រោះ ដោយ​ជួយ​បកប្រែ​រវាង​ក្រុម​សង្គ្រោះ​ថៃ និង​អង់គ្លេស ។ ខ្ញុំ​គិតថា មិន​យូរ​ទេ ពួកគេ​នឹង​រៀបកា​រហើយ​!” ។​

Amp បាន​ជួយ​ដល់​គូស្នេហ៍​យ៉ាងច្រើន​អំឡុង​យុទ្ធនាការ​សង្គ្រោះ Rick ធ្លាប់​មានភិ​រិយា ហើយ​តែ Angie Timms ដែល​ជា​ភរិយា​មុន​បាន​ចែក​ផ្លូវ​គ្នា ព្រោះ​តែ​គាត់​ពុំ​អាច​ទ្រាំទ្រ កង្វល់​រាល់ថ្ងៃ​ពេល​ដែល​ប្តី ទៅ​មុជទឹក​តាម​រូងភ្នំ​រហូតៗ ។​

Rick Stanton ក្លាយជា “​វរៈជន​” ពេល​ដែល​គាត់​ត្រូវ​បាន​ថត​ជាប់​នៅក្នុង ខណៈ​ពេល​ដ៏​អស្ចារ្យ គ្រា​លោក​សួរថា ៖ “​មិត្ត​ទាំងអស់​គ្នា មាន​ប៉ុន្មាន​នាក់​? ១៣​នាក់​មែន​ទេ​? ។​

​មិត្តភក្តិ​ប្រាប់ថា ពួក​ជិត​ចូល​រោងកា​រហើយ ។​

​ស្មាន​ពុំ​ដល់​ថា ល្អាង​ថា​ម​ហ្លួង របស់ “​នាង​ដេក​” ដែល​បង្កប់​ប្រវត្តិ​ស្នេហ៍​ជូរចត់ នា​អតីតកាល​តាម​រឿងព្រេង​និទាន​ថៃ ពេលនេះ​បាន​ជួយ “​កម្តៅ​” ចំណង​ស្នេហ៍​ថ្មី​ឲ្យ​ពុះកញ្ជ្រោល​បែបនេះ​សោះ ៕ លី​សា​

spot_img
×