Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​នៅ​ស្រុក​ស្នួល ស្លាប់​២​នាក់ និង​៤៨​នាក់​កំពុង​សង្គ្រោះ សង្ស័យ​ពុល​ស្រាស​

spot_img

​ក្រចេះ​ ៖ មនុស្ស​២​នាក់​ស្លាប់ និង​៤៨​នាក់​ផ្សេង​ទៀត ធ្លាក់ខ្លួន​ឈឺ​យ៉ាងធ្ងន់ធ្ងរ ដោយ​សង្ស័យ​ពុល​ស្រាស ហើយ​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ នៅ​យប់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​ស្នួល​កើត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ អ្នកជំងឺ​មួយចំនួន​បាន​ធូរស្រាល និង​បាន​ចេញពី​មន្ទីរពេទ្យ​ជា​បណ្ដើរៗ​ហើយ ដោយ​នៅ​សម្រាក​​ព្យាបាល​នៅ​មន្ទីរពេទ្យ នៅសល់តែ​២៥​នាក់​កំពុង​ព្យាបាល​។​

​មូលហេតុ​ដែល​បណ្តាលឲ្យ​កើត​មាន​មនុស្ស​ស្លាប់ និង​ធ្លាក់ខ្លួន​ឈឺ ដោយ​ពួកគាត់​ចូលរួម​បុណ្យសព នៅ​ភូមិ​ឃុំ​កើតហេតុ ហើយ​នាំគ្នា​ផឹក​ស្រាស ស្រា​ថ្នាំ ទើប​បណ្តាលឲ្យ​មាន​អាការៈ ល​មុខ ណែន​ដើមទ្រូង ស្រវាំងភ្នែក ឈឺក្បាល យ៉ាងធ្ងន់ធ្ងរ រហូតដល់​មាន​មនុស្ស​ស្លាប់​និង​របួស​។​

​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត បានបញ្ជាក់​ថា ហេតុការណ៍​ពុល​នេះ​សង្ស័យ​ពុល មេ​តា​ណុល​នៅក្នុង​ស្រាស ហើយ​ខាង​មន្ទីរ​ជំនាញ​កំពុង​ស្រាវជ្រាវ​ដោយ​យក​ស្រា​ទាំងនោះ ទៅ​ពិសោធន៍​នៅ​ក្រសួង​សុខាភិបាល និង​អប់រំ​បញ្ឈប់​ជា​បណ្ដោះអាសន្ន​ការ​ផឹកស្រា​បែបនេះ​។​

​រយៈពេល​២​ថ្ងៃ​មក​នេះ ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​របស់គាត់ បាន​ទៅ​ធ្វើ​ចំការ​នៅ​ភ្នំ​ព្រេច ស្រាប់តែ​បាន​សត្វ​ទន្សង​មួយ​ក្បាល ក៏​បាន​នាំគ្នា​យក​មក​ធ្វើ​ក្លែម​ជាមួយ​ស្រាស មាន​គ្នា​ប្រហែល​១០​នាក់ ស្រាប់តែ​មាន​អ្នកស្លាប់​២​នាក់ (​ម្នាក់​នៅក្នុង​ភូមិ និង​ម្នាក់​ទៀត​នៅ​ភ្នំ​ទួល​ព្រេច​)​។ បន្ទាប់ពី​បាន​ស្លាប់​ហើយ ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ បាន​ទៅ​កំដរ​បុណ្យសព ដោយ​យក​ស្រាស​ពី​ភ្នំ​ទួល​ព្រេច រហូត​មាន​អ្នក​ធ្លាក់ខ្លួន​ឈឺ​តែម្តង​៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×