Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​! អណ្តូងទឹក​ចាស់​មួយ ស្រាប់តែ​ស្រុតចុះ​ក្នុង​ដី​បាត់ស្រមោល​ភ្លាមៗ​មិន​ដល់​១​នាទី​ផង (​វីដេអូ​)

spot_img

​នេះ​គឺជា​ខណៈពេល​ដ៏​គួរ​ឲ្យ​ស្លុតរន្ធត់​មួយ ដែល​អណ្តូងទឹក​វ័យ​ចំណាស់​មួយ ស្រាប់តែ​បាន​ស្រុត​ចូលក្នុង​ដី​ទាំងស្រុង មិន​ដល់ ១ នាទី​ផង ។​

​មនុស្សម្នា​មួយ​ហ្វូង​ដែលមាន​ការ​ភ័យរន្ធត់​ជាខ្លាំង បាននាំគ្នា​ចោមរោម​មើល​បរិវេន​អណ្តូងទឹក​មួយ បាន​ស្រុតចុះ​មួយផ្នែក​ដំបូង ។ ប៉ុន្តែ ប៉ុន្មាន​វី​នាទី​ក្រោយមក អណ្តូងទឹក​នេះ ក៏បាន​បាក់ស្រុត​ទៅក្នុង​ដី និង​បាត់ស្រមោល​ទៅក្នុង​នោះ ដែល​ប្រែក្លាយជា​រណ្តៅ​ទឹក​មួយ​ថ្មី​គួរ​ឲ្យ​ខ្លាច​តែម្តង ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅក្នុង​ភូមិ Ambukuthi ស្ថិតក្នុង​ស្រុក Wayanad ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា កាលពី​ព្រឹក​ថ្ងៃទី​៩ កក្កដា ។​

​អណ្តូងទឹក​នេះ ត្រូវបាន​គេ​ដឹងថា ជា​អណ្តូង​ដែលមាន​វ័យ​ចំណាស់ ត្រូវបាន​ប្រើប្រាស់ ២, ៣ ជំនាន់​មនុស្ស​ទៅហើយ ។ ហើយ​វា​ជា​អណ្តូងទឹក​ដ៏​ពេញនិយម​មួយ ដែល​បម្រើ​ដល់​អ្នក​កភូមិ​នៅ​ទីនោះ​ប្រើប្រាស់ និង​ត្រូវបាន​ដាក់ឈ្មោះថា ‘Muthassi Kinar’ (Granny’s well) ។​

​ទោះយ៉ាងណា ពលរដ្ឋ​ក្នុង​តំបន់​និយាយថា អណ្តូងទឹក​នេះ​បាន​បាក់ស្រុត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បែបនេះ គឺ​ដោយសារ​រង​ទទួល​ការចាក់​ស្រោច​ពី​ភ្លៀង​រដូវវស្សា​ដ៏​ធ្ងន់ធ្ងរ ដែល​បាន​បំផ្លិចបំផ្លាញ​មកលើ​ស្រុក​នេះ​កាលពី ៣ សប្តាហ៍​មុន ។​

​អ្នកភូមិ​ម្នាក់​ឈ្មោះ N Karthikeyan អាយុ ៦៣ ឆ្នាំ មកពី​ភូមិ Kalpetta និយាយថា​៖ «​វា​មិនមែនជា​រឿង​ដ៏​កម្រ​ទេ សម្រាប់​អណ្តូង​ចាស់​បាក់ស្រុត នៅពេល​ភ្លៀង​ធ្លាក់​ធ្ងន់ធ្ងរ ។ កាលពី​ឆ្នាំមុន អណ្តូងទឹក​មួយ​ក៏បាន​ស្រុត​ចូលក្នុង​ដី​ស្រដៀង​គ្នា​នេះ​ផងដែរ ស្ថិតនៅ Kannur ចម្ងាយ​ប្រហែល ១០០ គីឡូម៉ែត្រ ពី​ទីនេះ​» ៕ ឧ​ត្ត​ម​

 

spot_img
×