Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រតិភូ​ធុរជន​ចិន​ខេត្ត​សៀង​ហៃ គ្រោង​វិនិយោគ លើ​រោងចក្រ​ថាមពល​អគ្គិសនី​ធ្យូងថ្ម និង​ប្រព័ន្ធ​ផ្កាយរណប នៅ​កម្ពុជា​

spot_img

ភ្នំពេញ​ ៖ ប្រតិភូ​ធុរជន​មកពី​ខេត្ត​សៀង​ហៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន បានបង្ហាញ​ចេតនា វិនិយោគ​លើ​ការដំឡើង​រោងចក្រ ផលិត​ថា​ម​អគ្គិសនី ដើរ​ដោយ​ធ្យូង​ថ្ម និង​ប្រព័ន្ធ​ផ្កាយរណប នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក និង​ចូលរួម​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី និង​ទូរគមនាគមន៍ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​គម្រោង​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​ពិភាក្សា​រវាង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក លាំ​ង សាន (Liang Shan) អនុប្រធាន​ក្រុមហ៊ុន Shanghai Electronic Communication Technology Co., Ltd រួមជាមួយ​លោក យុង​តាវ ចា​វ (Yongtao Jiao) ប្រធាន​ក្រុមហ៊ុន Beidou Star Data Technology Co., Ltd នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨​។​

​នៅក្នុង​ឱកាស​នោះ លោក លាំ​ង សាន បាន​ជម្រាប អំពី​សាវតារ​ក្រុមហ៊ុន​របស់​លោក មាន​ឯកទេស​ដំឡើង រោងចក្រ​ថាមពល​អគ្គិសនី​ធ្យូង​ថ្ម ជាមួយ​បច្ចេកវិទ្យា​ទំនើប មិន​ប៉ះពាល់​ដល់​បរិស្ថាន ចំណែកឯ​លោក យុង​តាវ ចា​វ ក៏​បាន​ជម្រាប អំពី​លក្ខណៈពិសេស​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្កាយរណប ដែល​អាច​ចាប់​រូបភាព និង​បញ្ជូន​ទិន្ន័យ​ឆ្លងកាត់​ទ្វីប និង​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​។ តំណាង​ក្រុមហ៊ុន​ទាំងពីរ បាន​ស្នើសុំ​ក្រសួងពាណិជ្ជកម្ម ជួយ​គាំទ្រ​គម្រោង​វិនិយោគ​នេះ ដើម្បី​បង្កើន​ទំហំ​វិនិយោគ​រវាង​ខេត្ត​សៀង​ហៃ និង​ប្រទេស​កម្ពុជា​។​

​ជា​ការឆ្លើយតប លោក​ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការគាំទ្រ​ពេញទំហឹង ចំពោះ​គម្រោង​ការវិនិយោគ​ខាងលើ និង​បាន​សន្យា​ជួយ​សម្របសម្រួល​គម្រោង​ទាំងនេះ ឲ្យ​លេច​រូបរាង​ឡើង​នាពេល​អនាគត​។ លោក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ទៅ​កាន់​តំណាង​ក្រុមហ៊ុន​ទាំងពីរ ធ្វើការ​សិក្សា​អំពី​លក្ខណៈ​ភូមិសាស្ត្រ នៃ​ប្រទេស​កម្ពុជា និង​សក្តានុពល​អតិថិជន​ឲ្យបាន​ច្បាស់ ដើម្បី​រៀបចំ​សំណើ​វិនិយោគ​ផ្លូវការ ដាក់ជូន​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើការ​ពិនិត្យ និង​អនុម័ត ហើយ​ក្រសួង​ពាណិជ្ជកម្ម នឹង​រង់ចាំ​ជួយ​សម្រួល​រាល់​នីតិវិធី និង​បែបបទ​រដ្ឋបាល​នានា គ្រប់ពេលវេលា​៕​ ​ដោយ​៖​កូឡាប​

spot_img
×