Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រេ​ស៊ីល ៖ ជីក​បាន​រ៉ែ​ត្បូង​មរកត​មាន​តម្លៃ​ដល់​ទៅ​… ២៣៥​លាន​ផោន អង់គ្លេស​

spot_img

​ដំបូង​ឡើយ “​ដុំថ្ម​” នេះ​មាន​ពណ៌​ខ្មៅ និង​រូបរាង​ដ៏​… “​អាក្រក់​” ប៉ុន្តែ​វា​បញ្ចេញ​ពន្លឺ​តិចៗ​ស្មាន​ពុំ​ដល់​ថា … ។​

​ក្រុម​អ្នក​ជីក​រ៉ែ​ប្រេ​ស៊ីល ទើប​រកឃើញ “​ដុំ​ត្បូង​មរកត​” ទម្ងន់​ដល់​ទៅ ៣២០ Kg ។ តម្លៃ​របស់​វា​លើ​ទីផ្សារ​បច្ចុប្បន្ន​ទាប​បំផុត​គឺ​… ២៣៥ លាន​ផោន​អង់គ្លេស ។​

“​ដុំថ្ម​” មានតម្លៃ ២៣៥​លាន​ផោន​អង់គ្លេស ។​

​ដុំ​ត្បូង​នេះ ត្រូវបាន​រកឃើញ​នៅ​រ៉ែ Carnaiba នា​ប្រជុំជន Pindobacu ប្រទេសប្រេ​ស៊ីល ។ ក្រុមកម្មករ​ជីក​រ៉ែ​បាន​ផ្អាក​ការជីក​កកាយ ព្រោះ​ឃើញ​មាន​ដុំ​ថ្មខ្មៅ​១​នៅ​ទទឹង​ច្រក​ដែល​ក៏​បិទ​រូង​ចូល ហើយ​ឃើញ​វា​បញ្ចេញ​ពន្លឺ​តិចៗ ។​

​ពួកគេ​ចាប់ផ្តើម​ជីក​កកាយ​យ៉ាង​មធ្យ័ត ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់ “​សម្បត្តិ​មហាសាល​” នេះ ។ រដ្ឋ​អំណាច​នៅ​តំបន់​នេះ ឲ្យដឹងថា “​ដុំថ្ម​”​នេះ ត្រូវ​បាន​លក់​ឲ្យ​ម្ចាស់​អណ្តូងរ៉ែ​មួយ​នៅក្បែរនោះ ដែល​ពុំ​បញ្ចេញ​ឈ្មោះ ។​

​មេធាវី Marcio Jandir តំណាង​ស្របច្បាប់​នៃ​ក្រុមហ៊ុន​ជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​នៃ​ដុំ​ត្បូង​មរកត​នេះ ឲ្យដឹងថា គេ​នឹង​ពុំ​ទុក​វា​ក្នុង​បន្ទប់ក្រោមដី​ទេ ។ លោក Marcio ពោលថា ៖ “​យើងខ្ញុំ​បាន​បំញេញ​បែបបទ​រួចរាល់ និង​មាន​វិញ្ញាបនប័ត្រ​របស់​នា​យក​ដ្ឋា​ន​រ៉ែ​ជាតិ ហើយ​បន្ទាប់មក​យើង​នឹង​នាំ​យក​វា ទៅ​ដាក់​តាំង​នៅ​ពាសពេញ​ប្រទេស ។​

​ចំពោះ​ដុំថ្ម​មាន​មរតក​នេះ ប្រសិនបើ​គេ “​កែច្នៃ​បន្ថែម​” នោះ វា​អាច​ក្លាយ​ជា​វត្ថុ​សិល្បៈ​ពី​ត្បូង​មរកត​ទម្ងន់ ២០០.០០០​កា​រ៉ា​ត ហើយ​តម្លៃ​របស់​វា​ក៏​នឹង​កើនឡើង​ទ្វេដង ៕ ចន្ទ្រា​

spot_img
×