Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ប្រពន្ធ ២​នាក់ ត្រូវ​ចាប់ខ្លួន ដោយសារ​រួមភេទ​ក្នុង​ថ្ងៃ​បុណ្យ​សព​យាយ​ពួកគេ ហើយ​ស្រែកថ្ងូរ​ឮៗ​ពេក​!

spot_img

​ប្តី​ប្រពន្ធ ២​នាក់ រស់​នៅក្នុង​រដ្ឋ Alabama សហរដ្ឋ​អា​មេ​រិច ត្រូវបាន​ចាប់ខ្លួន ដោយសារតែ​ពួកគេ​​រួមភេទ និង​ស្រែកថ្ងូរ​ឮៗ ក្នុង​ពិធី​បុណ្យសព​យាយ​របស់​ពួកគេ​។​

​អ្នក​ទាំង​ពីរ , ប្រពន្ធ​មាន​ឈ្មោះ Tiffany Bates អាយុ ៣១​ឆ្នាំ និង​ប្តី​របស់​គាត់​ឈ្មោះ Clifton Bridges អាយុ ១៩​ឆ្នាំ​។ ពួកគេ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន បន្ទាប់​ពី​បុគ្គលិក​របស់​ក្រុមហ៊ុន​រៀបចំ​បុណ្យសព បាន​ត្អួ​ញ​ត្អែរ​ថា ប្តី​ប្រពន្ធ​ខាងលើ​រួមភេទ ស្រែកថ្ងូរ​ខ្លាំងៗ និង​ធ្វើឲ្យ​ភ្ញៀវ​មាន​ការភ័យខ្លាច​។​

​អ្នក​ទាំង​ពីរ​ក៏​បាន​ចូលរួម​ពិធី​បុណ្យសព​របស់​យាយ​ពួកគេ​ផង​ដែរ ជាមួយនឹង​សមាជិកគ្រួសារ ប៉ុន្តែ​ពួកគេ​បាន​សម្រេចចិត្ត​ចេញ​មក​ក្រៅ​វិញ និង​បាន​រួមភេទ​ជាមួយគ្នា ក្បែរ​ពិធី​បុណ្យសព​នោះ​។​

​បុគ្គលិក​របស់​ក្រុមហ៊ុន Talladega Funeral Home បានបញ្ជាក់​ដូច្នេះ​ថា “​ពួក​យើង​បាន​ប្រាប់​​ប៉ូលិស បន្ទាប់​ពី​ព្យាយាម​ប្រាប់​ពួកគេ​ជាច្រើន​ដង ឲ្យ​ឈប់​រួមភេទ​នៅ​កន្លែងផ្ទះ​បុណ្យសព​”​។​

​បុគ្គលិក​ដដែល​បញ្ជាក់​ថា “​ខាង​ស្ត្រី​ស្រែក​ថ្ង​ខ្លាំងៗ ចំណែក​ខាង​បុរស​វិញ ក៏​ស្រែក​ដែរ ធ្វើ​ហាក់ដូចជា​​ពួកគេ​កំពុង​ថត​រឿង​អាសអាភាស​អញ្ជឹង​”​។​

​បើតាម​សមាជិក​គ្រួសារ​របស់​ពួកគេ​បានឲ្យដឹងថា ប្តី​ប្រពន្ធ​ទាំង​ពីរ​គឺជា​បងប្អូន​ជីដូន​មួយ​នឹង​គ្នា​ ប៉ុន្តែ​ពួកគេ​បា​ម​សម្រេច​ចិត្ត​រួម​រស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធអ​ស់​រយៈពេល ៦​ខែ​មក​ហើយ​។ នៅក្នុង​រដ្ឋ Alabama មិនមាន​ច្បាប់​ណា​ប្រឆាំង​មិនឲ​ក្យ​បងប្អូន​ជីដូន​មួយ​មាន​ទំនាក់​ទំនង​ស្នេហា ឬ​រួម​ភាព​នឹង​គ្នា​នោះ​ទេ​។​

​ចំពោះ​ការ​រួមភេទ​នៅ​កន្លែង​បុណ្យ​សព​វិញ ប្តី​ប្រពន្ធ​ទាំង​ពីរ ប្រឈម​នឹង​ការចោទប្រកាន់​ចំនួន ២៦​ករណី ពី​បទ​បង្ហាញ​ចំណង់​ផ្លូវភេទ​ហួសហេតុ រំខាន់​ដល់​ភាពស្ងប់ស្ងាត់ ភាព​អាសអាភាស​នៅ​ទី​​សាធារណៈ និង​ការប្រើប្រាស់​គ្រឿងញៀន​៕ សុភ័ក្ត្រ​

​ប្រភព​៖ worldnewsdailyreport

spot_img
×