Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​! បុរស​ម្នាក់​ឈរ​មើល​ពុំប្រយ័ត្ន ត្រូវស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម ក្នុង​គ្រោះថ្នាក់​សរសរ​​​រំលំ​លើ​ដ៏សាហាវ​​លឿន​ដូច​ផ្លេកបន្ទោរនេះ (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​ស្លុតរន្ធត់​មួយ ដែល​បុរស​អ្នក​ឈរ​មើល​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដោយសារ​សរសរ​ដោត​ជាប់​នឹង​ដី​១​ដើម បាន​រលំ​យ៉ាង​លឿន​ដូច​ផ្លេកបន្ទោរ ហើយ​បោក​ផ្ទប់​នឹង​ក្បាល​របស់គាត់ បន្ទាប់ពី​វា​ត្រូវ​បានគាស់​រំលើង​ដោយ​គ្រឿងចក្រ​លើកដាក់​ទំនិញ​១​គ្រឿង នៅក្នុង​ប្រទេស​ចិន ។​

​តាមរយៈ​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ​កម្មករ​មួយក្រុម កំពុង​រៀប​ចំ​គាស់​រំលើង​សរសរ​កប់​នឹង​ដី​កណ្តាលផ្លូវ​១​ដើម ដែល​លែងមាន​ប្រយោជន៍ ។ ប៉ុន្តែ ជា​អកុសល ខណៈពេល​ចាប់ផ្តើម​ប្រើ​គ្រឿងចក្រ​នេះ​គាស់​រំលើង ស្រាប់តែ​សរសរ​នោះបាន​រំលំ​ដួល​យ៉ាង​លឿន​​មើល​ពុំទាន់ និង​វាយប្រហារ​ចំក្បាល​បុរស​ម្នាក់​កំពុង​ឈរ​ឱន​មើល​ ពុំ​បាន​ប្រុង​ប្រយ័ត្ន​ បណ្តាល​ឲ្យ​ដួល​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​អាសូរ​បំផុត ។​

​នេះ​ជាហេតុ​ការណ៍​គ្រោះថ្នាក់​ដ៏​សាហាវ​ពុំ​នឹកស្មាន​មួយ ដែល​បានសម្លាប់​មនុស្ស​ក្នុង​មួយ​ប៉ព្រិចភ្នែក ​ដែល​ត្រូវបាន​គេ​គិតថា ទោះ​បី​​មាន​ការ​ប្រុង​ប្រយ័ត្ន​យ៉ាងណា​ ក៏គ្មាន​​ឱកាស​​គេច​ផុត​​​ពី​គ្រោះ​ថ្នាក់​​បាន​ឡើយ ព្រោះតែ​វា​លឿន​​សាហាវ​ពេក ៕ ឧ​ត្ត​ម​

spot_img
×