Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាលណា​ទើប​យើង​មាន​មាន់ “​ខ្មៅ​ដូច​ធ្យូង​” តែ​ប្រយោជន៍​សេដ្ឋកិច្ច​ខ្ពស់​ដូច​ប្រទេស​គេ​

spot_img

​នោះ​គឺ​ពូជ​មាន់ Ayam Cemani ឫសគល់​របស់​វា​នៅ​កោះ Java ប្រទេស​ឥណ្ឌូណេស៊ី ។ ឆ្នាំ​១៩៩៨ អ្នកជំនួញ​សញ្ជាតិ​ហូឡង់​ម្នាក់ បាន​នាំ​យក​ពូជ​មាន់​ខ្មៅ​នេះ​ទៅ​កាន់​ទ្វីបអឺរ៉ុប ។ តាមរយៈ​នោះ គេ​បាន​អភិវឌ្ឍន៍​វា​មាន​ចំនួន​ច្រើនឡើងៗ ។

​ធម្មតា​មាន់ Ayam Cemani មាន​ទម្ងន់​ពី ១,៥-២,៥​គីឡូក្រាម ។ មាន់​ញី​ពង​ជា​មធ្យម ពី ៦០-៧០ ស៊ុត ហើយ​ស៊ុត ១​គ្រាប់​មានតម្លៃ​ចន្លោះ​ពី ២៥-៥០ USD ។​

​មាន់​នេះ​ខ្មៅ​គឺ​ខ្មៅ​ទាំងអស់ រោម ចំ​ពុះ អណ្តាត​… ហើយ​ស៊ុត​វា​ក៏​ខ្មៅក្រិប​ដែរ ។​

​ពួក​លោក​ខាងលិច​ជឿថា ចិញ្ចឹម​មាន់​ខ្មៅ Cemani ក្នុងផ្ទះ​នឹង​នាំនូវ​ភ័ព្វសំណាង ព្រោះ​វា​ជួយ​ការពារ និង​រកស៊ី​មានបាន ។ ហេតុនេះ​តម្លៃ​មាន់​ខាងលើ​នៅ​អឺរ៉ុប អាច​មាន​តម្លៃ​រហូត​ដល់ ២៥.០០០ USD ក្នុង​១​ក្បាល​ឯណោះ ។​

​ប្រទេស​វៀតណាម​កំពុង​តែ​អភិវឌ្ឍន៍​ពូជ​មាន់​នេះ​ខ្លាំងណាស់ ហើយ​គេ​លក់​ពូជ​មាន់ មាន​អាយុ​ក្រោម ៣​សប្តាហ៍ ១​ក្បាល ប្រហែល ២៥-៥០USD ។​

​អាស្រ័យ​ដោយ​វា​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់ ហើយ​ទទួល​ការនិយម​ចូលចិត្ត “​មិន​គ្រប់​លក់​” បែបនេះ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី គេ​ច្រើន​ហៅ​វា​ថា “​មាន់ Lamborghini” (​ឈ្មោះ​យីហោ​រថយន្ត​ល្បី និង​ថ្លៃ​) ។​

​ពូជ​មាន់​ខ្មៅ​នេះ វា​ធន់​នឹង​ជំងឺ ហើយ​គេ​និយម​ចិញ្ចឹម​មិន​ព្រលែង ដើម្បី​បញ្ចៀស​ការ​ប្រឡាយ​កាត់​ពូជ ។ អាហារ​របស់​វា​ដូច​មាន់​ធម្មតា ។ ដោយ​ស្បែក​សាច់​របស់​វា មាន​បរិមាណ​ជាតិ​ដែក​ខ្ពស់​ល្អ​សម្រាប់​ស្ត្រី​មានគភ៌ និង​អ្នក​ខ្វះ​ឈាមក្រហម ៕ លី​សា​

spot_img
×