Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ​! ពេលនេះ សូម្បីតែ​គណនី​ហ្វេ​ស​ប៊ុ​ក​ភរិយា​របស់លោក ខាន់ ជេ​ម​ស៍ ក៏​ត្រូវបាន​ជនខិលខូច​លួច​ដែរ

spot_img

​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ជម​ស៍ តារាចម្រៀង​ដ៏​ល្បីល្បាញ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបាន​ជនអនាមិក លួច​យកទៅ​គ្រប់គ្រង ដោយបាន​ផ្ញើ​សារ​ខ្ចី​គេឯង​យ៉ាង​ព្រោងព្រាត ហើយ​ខណៈ​នេះ ក៏​មិនទាន់បាន​យកមក​វិញ​ដែរ ប៉ុន្តែ​អ្វីដែល​កាន់តែ​អស្ចារ្យ និង​ហួសចិត្ត​ទៀត​នោះ គឺ​ថ្ងៃនេះ សូម្បីតែ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​ភរិយា​លោក ដែលមាន​ឈ្មោះ Sok Sochenda ក៏​ត្រូវបាន​ជនអនាមិក​លួច​ដែរ ។

​ជុំវិញ​ដំណឹង​នេះ លោក ជេ​ម​ស៍ ក៏បាន​ប្រកាស​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឱ្យ​មិត្តភក្ដិ ក៏ដូចជា​អ្នកគាំទ្រ​របស់លោក ទាំងអស់​មេត្តា​ជ្រាប និង​ប្រយ័ត្ន​ចាញ់បោក​ជនខិលខូច​យ៉ាង​ដូច្នេះ​ថា  «​ជំរាបសួ​រពុក​ម៉ែ​បងប្អូន​ពេលនេះ Account ប្រពន្ធ​របស់​ខ្ញុំបាទ ត្រូវគេ​លួច​មួយ​ទៀតហើយ​» ​។​

​សូមបញ្ជាក់ថា មកទល់ពេលនេះ ជនខិលខូច​ទាំងនោះ ពុំទាន់​យក​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ជេ​ម​ស៍ និង​ភរិយា ទៅប្រើ​ប្រាស់​ក្នុង​សកម្មភាព​អសីលធម៌ បង្ខូចកេរ្តិ៍​ឈ្មោះ​របស់លោក​នៅឡើយ​ទេ ដោយ​គ្រាន់តែ​លោក​ចង់​ការពារ​ទុកជាមុន​ប៉ុណ្ណោះ ៕ សាវុធ

spot_img
×