Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ប្រកួត​បាល់ទាត់ World Cup ថ្ងៃអាទិត្យ ទី​១៥ កក្កដា ឆ្នាំ​២០១៨

spot_img

France vs Croatia (22:00)

វិភាគ​
​ក្រុម France ត្រូវ​ជួប​ក្រុម​Croatia ហើយ​ពួកគេ​ចង់​លើក​ពាន​វើ​ល​ខាប់​ជា​លើក​ទី​២​និង​ជា​លើកដំបូង​នៅលើ​ទឹកដី​បរទេស​។​ជា​លើក​ទី​បី​ហើយ​ក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​បួន​លើកចុងក្រោយ​នេះ ដែល​ក្រុម​ពីរ​មកពី​តំបន់​អឺរ៉ុប​បាន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

​ក្រុម France លើក​ពាន World Cup លើកចុងក្រោយ​នៅ​ឆ្នាំ​១៩៩៨ ពេល​គេ​ធ្វើ​ម្ចាស់ផ្ទះ ប៉ុន្តែ​ក្រុម​France​នៅតែ​មានជំនឿថា នឹង​លើក​ពាន​ជើងឯក​នៅ​ឆ្នាំ​២០១៨​នេះ​ម្តងទៀត​។ ពួកគេ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​១០​ប្រកួត​ចុងក្រោយ​នេះ​។

​មានការ​សរសើរ​ច្រើន​ពី​ល្បឿន​និង​ប្រសិទ្ធភាព​នៅ​តំបន់​បម្រើ​និង​តំបន់​ប្រយុទ្ធ ប៉ុន្តែ​ពួកគេ​ក៏មាន​ប្រព័ន្ធ​ការពារ​រឹងមាំ​ផងដែរ ។ ក្រុម​France ធ្វើ​មិនសូវ​បានល្អ​ទេ​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល ប៉ុន្តែ​គេ​ផ្តើម​មើលឃើញ​ពី​ប្រសិទ្ធភាព​របស់​កីឡាករ​វ័យក្មេង​KylianMbappe
​។​
​ក្រុម France ភ្លាត់ស្នៀត​នៅពេល​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ ប៉ុន្តែ​ចុងក្រោយ​ពួកគេ​ធ្វើ​បានល្អ​វិញ ដោយ​យកឈ្នះ​ក្រុម​អា​ហ្ស​ង់​ទីន ៤-៣ និង​ឈ្នះ​ក្រុម​អ៊ុយ​រូ​ហ្គា​យ​និង​ក្រុម​បែលហ្ស៊ិក​បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ជឿថា ពួកគេ​មានសង្ឃឹម​ឈ្នះ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​។​

​ចំណែក​ក្រុម Croatia វិញ វា​គឺជា​រឿង​អស្ចារ្យ​ណាស់​សម្រាប់​ក្រុម​Croatia ដែល​អាច​ឡើង​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​World Cup ឆ្នាំ​២០១៨​នេះ​។ ពួកគេ​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក ប៉ុន្តែ​ពួកគេ​ធ្វើបាន​ល្អ​ឡើងៗ​ក្នុងការ​ប្រកួត​នេះ​។​

​ការយក​ឈ្នះ​ក្រុម​នី​ហ្សេ​រី​យ៉ា ២-០​ដោយ​ស្រួល​ដែល​កើតមាន​បន្ទាប់ពី​ការយក​ឈ្នះ​ក្រុម​អា​ហ្ស​ង់​ទីន​៣-០​នោះ វា​បង្ហាញថា ក្រុម​Croatia អាច​នឹង​បង្កបញ្ហា​ច្រើន​ដល់​ក្រុម​France​។

​ប៉ុន្តែ​ក្រុម Croatia មានការ​លំបាក​នៅ​វគ្គ​ចាញ់​ធ្លាក់ ដោយ​ត្រូវ​ប្រើប្រាស់​ការទា​ត់បាល់​១១​ម៉ែត្រ​មុន​យកឈ្នះ​ក្រុម​ដា​ណឺ​ម៉ាក​និង​ក្រុម​រុស្ស៊ី​។ ពួកគេ​បន្ត​យកឈ្នះ​ក្រុម​អង់គ្លេស​២-១​នៅ​ម៉ោង​បន្ថែម នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ក្រុម​Croatia មាន​ខ្សែបម្រើ​ល្អ ដូចជា ម៉ូ​ឌ្រី​ក និង រ៉ា​កា​ទិ​ក និង មែន​ហ្ស៊ូ​ឃី​ក ។​

​ក្រុម​`Croatia មាន​កីឡាករ​ច្រើន​ដែល​អាច​រក​គ្រាប់​បាល់​បាន​សម្រាប់​ពួកគេ​។​ប៉ុន្ដែ​គេ​ជឿថា​ក្រុម​បារាំង​មានសង្ឃឹម​ឈ្នះ​ក្រុម Croatia ហើយនឹង​លើក​ពាន World Cup ឆ្នាំ​២០១៨​នេះ​៕

​ទស្សន​: France 2-1 Croatia​

spot_img
×