Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ ក្រុង​ច្បារមន បង្ក្រាប​ករណី​លាក់ទុក និង​ចែកចាយ​គ្រឿងញៀន ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ រួមទាំង​វត្ថុតាង​

spot_img

​កំពង់ស្ពឺ ​៖ កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង​ច្បារមន​ដឹកនាំ​លោក​វរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ​មូលដ្ឋាន​ក្រុង​ច្បារមន​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​ការ​អនុ​ញ្ញ​ត ពី​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ក្នុងនោះ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន បាន​ចុះ​ឆែកឆេរ​ផ្ទះ​ចំនួន​២​កន្លែង ៖ ទី​១ -​ម្ចាស់ផ្ទះ​ឈ្មោះ សុខ លីដា ភេទ​ស្រី អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ក្នុងនោះ​ដកហូត​សម្ភារ​មាន​៖ ថ្នាំ​ម៉ា​ទឹកកក​ចំនួន​៩ តូច​,​ម៉ូតូ​១ គ្រឿង​,​ម៉ាក​YAMAHA ព​ណ៏​ក្រហម គ្មាន​ផ្លាកលេខ​,​ទូរស័ព្ទដៃ​១ គ្រឿង ម៉ាក​សាម​សុង​,​លុយ​ខ្មែរ​ចំនួន ៥​មុ​ឺ​ន​រៀល​,​លុយ​ដុល្លា​ចំនួន ៥​ដុល្លារ​,​ថង់​ច្រកថ្នាំ​ចំនួន ១៩ ថង់ ។​

​ដោយសារ​តែមាន​តម្រុយ​កម្លាំង​បាន​បន្តទៅ​ឆែកឆេរ​ផ្ទះ​ទី​២ នៅ​ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ខណៈនោះ​ម្ចាស់ផ្ទះ​បាន​រត់​បាត់ កម្លាំង​បន្ត​ឆែកឆេរ រកឃើញ​វត្ថុតាង​រួមមាន​៖ ច្សៅ​ក្រាម​ពណ៌​ស (​ថ្នាំ​ម៉ា​ទឹកកក​) ចំនួន​១៦ កញ្ចប់ ក្នុងនោះ​ធំ​២ កញ្ចប់ ,​ជ​ញ្ជើ​ង​ថ្លឹង​ថ្នាំ ១​គ្រឿង​ ​បច្ចុប្បន្ន​បាន ​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​មកកាន់​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត ដើម្បី​បន្ត​និតិ​វិធី​ច្បាប់ ។​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×