Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​៤​នាក់​ការជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

spot_img

​ក្រចេះ ​៖ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​ការចង្អុល​ណែនាំ​របស់ លោក ឧ​ត្ត​ម​សេនីយ៍​ទោល​ន់ សុផាត ស្នងការ​នគរបាល​ខេត្ត និង​លោក កែវ សុជាតិ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​សុក្រ ១​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង 17:10​នាទី លោក ជា សុភ​ក្ត្រ័ ព្រះរាជអាជ្ញារង បាន​ដឹកនាំ​សម្របសម្រួល​នីតិវិធី ដល់​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ធ្វើការ​បង្ក្រាប តាម​វិធាន​ញុះញង់​ឲ្យ​លក់​ដោយ​ខុសច្បាប់​នូវ​គ្រឿងញៀន ៖​ករណី : ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។ កើតហេតុ : នៅ​ចំណុច​ផ្ទះជួល​ក្រោយ​វត្ត​ប៉ាឆា ភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ (​ស្រី​២​នាក់​) រួមមាន​ឈ្មោះ ៖ 1. ឈ្មោះ ទិន មិនា (​ពេជ្រ​) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ជួល​ផ្ទះ​នៅ​ចំណុចកើតហេតុ​ខាងលើ 2. ឈ្មោះ តេង ស្រី​ណា ហៅ​ខ្នា ភេទ​ស្រី អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេផ្ទះ (​ប្រពន្ធ​របស់​ឈ្មោះ ទិន មិនា​) មាន​ទីលំនៅ​ជួល​ផ្ទះ​នៅ​ចំណុចកើតហេតុ​ខាងលើ 3. ឈ្មោះ តេង ញ៉ ភេទ​ស្រី អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ 4. ឈ្មោះ ថេ​ង គឹមឈុន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​មានជ័យ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។​

​សម្ភារៈ​វត្ថុតាង​ចាប់យក​រួមមាន ៖ 1. គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន​៤​កញ្ចប់​=110,60​ក្រាម (​ជាង​1​ខាំ​) 2. ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន ចំនួន​១ ,3. ថង់​សំរាប់​ច្រក​រំលែក​គ្រឿងញៀន​មួយចំនួនធំ 4. សំភារ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន 5. ទូរ​សព្ទ័​ចំនួន ៧​គ្រឿង 6. ប្រាក់រៀល​ចំនួន ៥០​ម៉ឺន​រៀល 7. ម៉ូតូ​ចំនួន ២​គ្រឿង (​ម៉ាក​ស៊ី​រូស​១​គ្រឿង និង​ម៉ាក​Wave Rsx ចំនួន​១​គ្រឿង​) និង 8. រថយន្ត​ម៉ាក Camery បា​ឡែ​ន​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2J 3352 ចំនួន ១​គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ រួម​និង​វត្ថុតាង​ទាំងអស់ កំពុង​ឃាត់ខ្លួន និង​រក្សាទុក​បណ្តោះអាសន្ន​នៅ​កា​រិ​.​ប្រឆាំង​គ្រឿងញៀន ដើម្បី​ធ្វើការ​សាកសួរ និង​ផ្តុំ​សំណុំរឿង​តាម​នីតិវិធី ៕ ​ដោយ ​៖​បញ្ញា​ស័ក្តិ​

spot_img
×