Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី អបអរសាទរ ខួប​១០​ឆ្នាំ នៃ​ប្រាសាទព្រះវិហារ និង​១​ឆ្នាំ​នៃ​ប្រាសាទសម្បូរព្រៃគុក ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

spot_img

​ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានរៀបចំ​ព្រឹត្តិការណ៍​អបអរសាទរ ខួប​១០​ឆ្នាំ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ (៧​កក្កដា​២០០៨-៧​កក្កដា​២០១៨) និង​ការ​ដាក់ចូល​ប្រាសាទសម្បូរព្រៃគុក​គម្រប់​ខួប​១​ឆ្នាំ ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ ​នៅ​សាលា​រាជធានី​ភ្នំពេញ ក្នុង​ពិធី​នេះ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ ចំណុះ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​ឃួ​ង ​ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី និង​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ហើយ​លោក​អភិបាល​រាជធានី ​និង​លោក​ប្រធាន​ក្រុមប្រឹក្សា ក៏បាន​ទូងស្គ​ដើម្បី​អបអរសាទរ ខួប​១០​ឆ្នាំ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​។ ​ចំណែក​អាជ្ញាធរខេត្ត​ព្រះវិហារ ក៏បាន​រៀបចំ​ពិធី​នេះដែរ នៅលើ​ខ្នងភ្នំ​ដងរ៉ែក នៃ​ប្រាសាទព្រះវិហារ​។ នៅ​ល្ងាច​ថ្ងៃទី​១៥​ខែកក្កដា​នេះដែរ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាកបាទ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ អបអរសាទរ ខួប​១០​ឆ្នាំ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ នៅ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រួមជាមួយ​ពលរដ្ឋ​កម្ពុជា រាប់ពាន់នាក់​។

​ថ្ងៃ​៧​កក្កដា ឆ្នាំ​២០១១​នេះ ជា​ខួប​គម្រប់ ១០​ឆ្នាំ ថ្ងៃ​ចុះបញ្ជី​ប្រាសាទព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ​និង​ខួប​មួយឆ្នាំ​នៃ​ប្រាសាទសម្បូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ​ពិភពលោក ។ ពិធី​សាទរ​ទ្រង់ទ្រាយ​ធំ​ត្រូវបាន​ធ្វើឡើង​​នៅ​ប្រាសាទព្រះវិហារ​។ តាម​វត្ត​អារាម និង​សាលារៀន នៅ​ទូទាំងប្រទេស បាន​ទូងស្គរ និង​វាយ​ជួង ដើម្បី​ជាស​ញ្ញា​ឧទ្ទិស​ដល់​​ថ្ងៃជា​ប្រវត្តិសាស្ត្រ​នេះ​។ ប្រាសាទព្រះវិហារ​ត្រូវបាន​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​៧ កក្កដា ឆ្នាំ​២០០៨​។ នៅ​ថ្ងៃ​៧​ កក្កដា ២០១១​នេះ ជា​ថៃ​ខួប ១០​ឆ្នាំ​។ មន្ត្រី​រដ្ឋាភិបាល កងទ័ព​នៅ​សមរភូមិ​មុខ និង​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស បាន​ប្រារព្ធ​ពិធី​ជួបជុំ​​យ៉ាង​អធិកអធម ដើម្បី​សាទរ​ថ្ងៃ​ដ៏​វិសេសវិសាល ជា​ប្រវត្តិសាស្ត្រ​នេះ​។​

​ដើម្បី​សាទរ​ថ្ងៃ​ចុះបញ្ជី​ប្រាសាទព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ព្រឹក​ថ្ងៃទី​៧​កក្កដា​នេះ តាម​វត្ត​អារាម​នានា ក៏បាន​​ទូងស្គរ​ព្រមៗ​គ្នា​។ ដោយឡែក នៅ​រាជធានី​ភ្នំពេញ ពិធី​សាទរ​ត្រូវបាន​អាជ្ញាធរ​ក្រុង​រៀបចំ​ធ្វើ​នៅ​ម៉ោង ៩​ព្រឹក​។ នៅតាម​វត្ត​អារាម​គ្រឹះស្ថាន​រដ្ឋ និង​សាលារៀន មាន​ពិធី​ជួបជុំ​ព្រះសង្ឃ មន្ត្រីរាជការ និង​សិស្សសាលា ដើម្បី​ទូងស្គរ និង​វាយ​ជួង នៅ​ម៉ោង ៩ ព្រឹក​។ ​មន្ត្រីរាជការ និង​សិស្សសាលា ក៏បាន​ប្រមូលផ្តុំ​តាម​ស្ថាប័ន​នីមួយៗ ដោយមាន​កាន់​ទង់ជាតិ និង​ទង់​អង្គការ​យូណេស្កូ​លើក​គ្រវី ព្រមទាំង​​ច្រៀង​បទ​ពង្សាវតារ​ខ្មែរ​។​

​លោក​សាស្ត្រាចារ្យ ឃិន សុខ បច្ចុប្បន្ន​បង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ​ថៃ​លាវ​និង​ភូមា នៅឯ​វិទ្យាស្ថាន​ជាតិ អ៊ី​ណា​ល់​កូ នៅ​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង មានប្រសាសន៍ថា នៅពេលដែល​ស្តេច​ខ្មែរ ផ្តើម​សាងសង់​ប្រាសាទព្រះវិហារ​នោះ​ឡើង ​នៅក្នុង​ខេត្តព្រះវិហារ​នៃ​ដែនដី​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​បុរាណសម័យ​នោះ គឺ​ពុំទាន់​មាន​ប្រទេស​សៀម ឬ​ថៃ​តាំងនៅ​ទីតាំង​ប្រទេស​ថៃ​សព្វថ្ងៃ​នៅឡើយ​ទេ​។ ពិសេស កាលពី​បុរាណសម័យ ស្រុក​ខ្មែរ​មាន​ផ្ទៃដី​ធំធេង ផ្នែក​ខាងលិច​គឺ​លាតសន្ធឹង​ពី​ខេត្តព្រះវិហារ ហួស​ប្រទេស​ថៃ​សព្វថ្ងៃ និង​ត​រហូត​ទៅដល់​ប្រទេស​ភូមា ។ ចំណែក​ផ្នែក​ខាងជើង ​គឺ​លាតសន្ធឹង​រាប់បញ្ចូល​ទាំង​ក្រុង​ឈៀង​ម៉ៃ ដែល​សព្វ​ថ្ងៃជា​ខេត្ត​មួយ​របស់​ថៃ​នោះ​ផង ។ ដូច្នេះ​មិនមែន​មក​ចោទថា ដី​ត្រង់​កន្លែង​នោះ ​មាន​សៀម មានអី បើ​សៀម​មិនទាន់​មកដល់​ឯណា ។ សៀម​ទាល់តែ​ចុង​សតវត្ស​ទី​១៣ បាន​ទើបនឹង​ចុះមក ។ ដូច្នេះ ​ដី​ត្រង់​ដែល​គេ​ធ្វើ​ប្រាសាទ នៅលើ​កំពូលភ្នំ​ព្រះវិហារ​នេះ ជា​ដី​របស់​ខ្មែរ ។ ខ្មែរ​ចង់​ធ្វើ​ត្រង់ណា បែរ​ទៅ​ត្រង់ណា​គេ​ធ្វើ​តាមតែ​ទីតាំង​របស់​សាច់​ភ្នំ​នោះ ។

​ក្រុម​ប្រាសាទសម្បូរព្រៃគុក គឺជា​ក្រុម​ប្រាសាទ​ធ្វើំ​ពី​ឥដ្ឋតាន់​/​ថ្មបាយក្រៀម និង​ថ្មភក់ ដែល​ស្ថិតនៅ​ភូមិ​សម្បូរ ស្រុក​សម្បូរ ប្រមាណ​ជា ២៥​គីឡូក្រាម ពី​ទី​រួម​ខេត្តកំពង់ធំ​។ ក្រុម​ប្រាសាទសម្បូរព្រៃគុក​ត្រូវបាន​ស្ថាបនា​ឡើងជា​លើកដំបូង​បង្អស់ ដោយ​ព្រះមហាក្សត្រ​ខ្មែរ ​នា​សម័យ បុ​រេ​អង្គរ​បី​ព្រះអង្គ ដ៏​ខ្លាំង ពូកែ គឺ​ព្រះបាទ ភ​វរ្ម័នទី​១ ព្រះបាទ ស្រី​ម​ហេ​ន្ទ្រ​វរ្ម័ន​ចិត្រ​សេនា និង​ព្រះបាទ​ឥសាន​វរ្ម័ន​។​ ​ហើយ​បន្ទាប់មកទៀត ត្រូវបាន​ស្ថាបនា​បន្ថែម ជា​បន្ទាប់ៗ​រហូតដល់​ដើម​សតវត្សរ៍​ទី ១០​នៃ​គ​.​ស មុន​ការ ផ្លាស់​ទីតាំង​នៃ ព្រះរាជ​ធានី ​ចេនឡា ទៅកាន់ តំបន់ គូលែន នៅ​ខេត្ត សៀមរាប​បច្ចុប្បន្ន​។ ក្រុម​ប្រាសាទសម្បូរព្រៃគុក ដែល​ត្រូវបាន​ចែកចេញជា​បី​ក្រុម​ធំៗ និង​ក្រុម​​ឧបសម្ព័ន្ធ មិនមែនជា​ទីក្រុង​ឥសាន​បុ​រៈឬ​ឥសាន​បុរី​របស់​ព្រះបាទ​ឥសាន​វរ្ម័នទី ១ (៦១៥-៦៣៥ គ​.​ស​) នោះទេ​។​ ​ក៏​ប៉​ន្តែ គឺ​ក្រុម​ប្រាសាទ​ទាំងឡាយ​នៃ​ទីក្រុង​ឥសាន​បុ​រៈ ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីតាំង​នៃ​ក្រុម​ប្រាសាទ​ទាំង ៣​ខាងលើនេះ​។​

​ម្យ៉ាងវិញទៀត ការសរសេរ ពាក្យ គុ​ហ៍ ដោយ​អ្នក និពន្ធ​ខ្លះ គឺជា​ពាក្យ មិន​សមស្រប នឹង​អត្ថន័យ​ដើមឡើយ ពោលគឺ​ជាការ​ខុសឆ្គង​មួយ​ដែល​តម្រូវ​ឲ្យ​មានការ​បំភ្លឺ​នៅទីនេះ​។​

​ជាបឋម សូមបញ្ជាក់ថា សម្បូរ ព្រៃ​គុក គឺជា​អក្សរ​ផ្សំ​រវាង​ពាក្យ​ទាំង ៣​ម៉ាត់ គឺ​ពាក្យ​សម្បូរ ព្រៃ និង គុក​។​
​អ្នកស្រាវជ្រាវ​បារាំង​ដំបូងបង្អស់​ពីរ​នាក់​គឺ លោក អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ និង​លោក ហង់​រី ប៉ារ​ម៉ាំង​ទី​យេ ដែល​បាន​សិក្សា​ក្រុម​ ​ប្រាសាទសម្បូរព្រៃគុក​មុនដំបូង​បង្អស់​បានសរសេរថា គុក (Kuk) ដែល​មានន័យថា ប៉ម​យាម ប្រាសាទ​, កុ​ដ​, វិហារ (tour) ហើយ​​នេះ​ជា​អ្វីមួយ​ដែល​អ្នកស្រាវជ្រាវ ក្រោយមកទៀត​ដូចជា លោក ដឺ​ឡា​ហ្សុ​ង​គី​យ៉ែ​រ៍ និង​ហ្គ្រោ​លី​យេ​រ៍ បាន​គោរព​ប្រតិបត្តិ​តាម​រហូត​​បច្ចុប្បន្នភាព​។ ​ដូច​ទើប​ពោល ពាក្យ​ថា គុក (Kuk) ជា​ពាក្យ​ខ្មែរ ដែល​តាម​ធម្មតា មានន័យថា ប្រាសាទ​ជា​ហូរហែ​។​

​រីឯ​ពាក្យ សម្បូរ គឺជា​ឈ្មោះ របស់​ភូមិ​មួយ ដែល​ស្ថិត​ជិត ក្រុម​ប្រាសាទ ទាំងនោះ​។ ចំណែក​ពាក្យ​ព្រៃ​វិញ សំដៅ​ព្រៃឈើ​។​ ​សេចក្តី​ត្រង់នេះ មាន​សារសំខាន់​ណាស់ ព្រោះ​ពាក្យ​គុក ត្រូវ​បានឮ​ហើយ កត់ត្រា​នៅ​ចុង​សតវត្សរ៍​ទី ១៩ និង ដើម​សតវត្សរ៍​ទី ២០ មកម្ល៉េះ ​ដោយ​ប្រវត្តិវិទូ​ដ៏​ល្បីៗ ដែល​បាន​អញ្ជើញ​មក​ស្រាវជ្រាវ​ក្រុម​ប្រាសាទ​ទាំងនោះ​មុនគេ​។​

​ដូចនេះ ពាក្យ​ទាំងបី​ម៉ាត់ សម្បូរ​ព្រៃ​គុក​នេះ មានន័យ​យ៉ាង​ជាក់ច្បាស់​ថា “​ព្រៃស្តុក ដោយ​គុក ឬ​ប្រាង្គ​ប្រាសាទ​” (La foret aux tours) ​ហើយ​សំដៅយក​ក្រុម​ប្រាសាទ​ទាំងឡាយ ដែលមាន​នៅលើ​ទីតាំង​នេះ​ទាំងមូល​។​ ​ជា​អវសាន ពាក្យ​គុក​នេះ ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​របស់​ជាតិ​យើង ប្រើប្រាស់​ជា​ផ្លូវការ​រហូតដល់​សព្វថ្ងៃ​ដែរ ម្ល៉ោះហើយ​ពាក្យ​គុ​ហ៍ ត្រូវ​ទុក​ថា​ជា​មោ​ឃៈ​។​

​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក ស្ថិតនៅក្នុង​ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ មាន​ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ធំ​។ ​រមណីយដ្ឋាន​នេះ ត្រូវបាន​អ្នកសិក្សា​ស្រាវជ្រាវ​បរទេស​សន្និដ្ឋានថា គឺជា​រាជធានី​របស់​ខ្មែរ​ក្នុងសម័យ​ចេនឡា ដែលមាន​ឈ្មោះថា ឥសាន​​បុ​រៈ ឬ​ឥសាន​បុរី ក្នុង​រាជ្យ​ព្រះបាទ ឥសាន​វរ្ម័នទី​១ នា​ដើម​សតវត្សរ៍​ទី​៧ ដោយ​ដាក់ឈ្មោះ​ស្របតាម​ព្រះនាម​របស់​ទ្រង់​។ ចំណែក​អ្នក​​កសាង​បន្តទៀត គឺ​ព្រះបាទ​ភ​វ​វរ្ម័នទី​២ ដោយ​ដាក់​នាម​ថា ភ​វ​បុ​រៈ គឺ​ដូចគ្នា​ទៅនឹង​ប​ច្ឆា​មរណនាម​របស់​ព្រះអង្គ​ដែរ រួម​នឹង​ក្សត្រ​មួយចំនួន​​ទៀត​។ នៅក្នុង​បរិវេណ​រាជធានី​បុរាណ​ខ្មែរ​មួយ​នេះ គឺមាន​ប្រាសាទ​ជិត ៣០០​ប្រាសាទ (២៩៣) លើ​ទំហំ​ផ្ទៃដី​បច្ចុប្បន្នប្រមាណ៣០​គីឡូម៉ែត្រ​ការ៉េ​។ ប្រាសាទ​ទាំងនោះ ត្រូវបាន​គេ​បាន​បែង​ចែកជា​បី​ក្រុម​ធំៗ រួមមាន​ក្រុម​ប្រាសាទ​សំបូរ ក្រុម​ប្រាសាទតោ និង​ក្រុម​​ប្រាសាទ​យាយ​ព័ន្ធ​។ លើសពីនេះ​ទៀត តំបន់​រាជធានី​ខ្មែរ​បុរាណ​មួយ​នេះ គេ​បែង​ចែកជា​បី​តំបន់ គឺ​តំបន់​ស្នូល តំបន់ទ្រនាប់ និង​តំបន់​​រណប​។​

​ក្នុង​ពិធី​នា​ព្រឹក​ថ្ងៃ​នេះដែរ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថានៅថ្ងៃនេះ​ប្រាសាទព្រះវិហារ ត្រូវបាន​រំលឹក​ឡើងវិញ ដែល​អង្គការ​យូណេស្កូ ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ​និង​ប្រាសាទសម្បូរព្រៃគុក ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​មនុស្សជាតិ​ពិភពលោក ដូចនេះ​យើង​ជា​ខ្មែរ​ពិត​ជាមាន​មោទនភាព​ណាស់ នៅពេលដែល​សម្បត្តិ​បេតិកភណ្ឌ ជា​ស្នាដៃ​របស់​បុព្វបុរស ត្រូវ​ពិភពលោក​ទទួលស្គាល់ថា​ជា​ស្នាដៃ​ដែល​កម្រ​នឹងមាន​ណាស់ ។ នៅ​សព្វថ្ងៃនេះ នៅលើ​ពិភពលោក មានតែ​១.០៩៦​ប្រាសាទ និង​បេតិកភណ្ឌ ដែល​អង្គការ​យូណេស្កូ ​ចាត់បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​។ ប្រាសាទ សម្បត្តិ​វប្បធម៌ អរូបី និង​រូបី នៅក្នុង​ប្រទេស​កម្ពុជា ត្រូវ​អង្គការ​យូណេស្កូ ​រាប់បញ្ចូល​ជា​បេតិកភណ្ឌ​យ៉ាងច្រើន ដែល​ចំណុច​នេះ ពិត​ជាមាន​មោទនភាព ដែល​បាន​កើតជា​ខ្មែរ ​ហើយ​ត្រូវបាន​ដូនតា​បន្សល់​នូវ​កេរ្តិ៍មរតក ដ៏​មហស្ចារ្យ សម្រាប់​ខ្មែរ​ជំនាន់​ក្រោយ និង​ជំនាន់​យើង​នេះ​។

​លោក​អភិបាល បាន​មានប្រសាសន៍ថា ក្នុងនាម​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មាន​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​បំផុត ហើយ​កិច្ចការងារ ​ដែល​ដាក់​ប្រាសាទ​ជាច្រើន ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺជា​មិនមែនជា​រឿង​ចៃដន្យ​នោះទេ​មានការ​ចាត់ចែង​ការងារ​ច្បាស់លាស់ មាន​គម្រោងការ​ត្រឹមត្រូវ របស់​ប្រមុខ​រាជរដ្ឋាភិបាល ដូច្នេះហើយ​ដូចជា ប្រាសាទអង្គរវត្ត ​និង​ប្រាសាទ​ផ្សេងៗ​ទៀត ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។ ពិធី​រំលឹក​ខួប​នេះ ដើម្បី​ឲ្យ​កូន​ខ្មែរ​ទាំងអស់ បានដឹង ​ឧទ្ទិស​កុសល នូវ​ស្នាដៃ​និង​ដឹងគុណ ទៅដល់​បុព្វបុរស​ខ្មែរ ដែល​បាន​ខិតខំ​ប្រឹងប្រែង កសាង​ប្រាសាទ​នេះ ​ទុកជា​កេរ្តិ៍ដំណែល​ជូន​កូនចៅ​ជំនាន់​ក្រោយ ប៉ុន្តែ​និយាយ​ជារួម គឺ​មនុស្សជាតិ​នៅលើ​ពិភពលោក ឲ្យ​បានឃើញ​ពី​ស្នាដៃ​ដ៏​ម​ហាស្ចា​រ្យ​នេះ​។​

​លោក​ឃួ​ង ស្រេង បាន​បន្ថែមថា ក្នុងនាម​កុលបុត្រ​ខ្មែរ​មួយរូប សូម​អំពាវនាវ​ដល់​យុវជន​ជំនាន់​ក្រោយ​ត្រូវ​ថែរក្សា​បេតិកភណ្ឌ​មនុស្សជាតិ​នេះ ឲ្យ​បាន ព្រោះ​យើង​ជា​ម្ចាស់ ជា​អ្នក​កសាង​ដោយ​ដូនតា​របស់​យើង ។ ​កិច្ច​ការដែល​យើង​ត្រូវ​ថែរក្សា សម្បត្តិ​បេតិកភណ្ឌ​នេះ​បាន យុវជន​ជំនាន់​ត្រូវ​កុំភ្លេចថា ទាល់តែ​ប្រទេស​មាន​សុខសន្តិភាព ​បើ​ប្រទេស​មាន​សង្គ្រាម គេ​មិនដែល​គិតថា​គ្រាប់ផ្លោង ត្រង់នោះ​ជាស​ម្ប​តិ្ត​បេតិកភណ្ឌ ឬ​មិនមែន​បេតិកភណ្ឌ​នោះទេ ​ពីព្រោះ​យើង​បានឃើញ​ហើយ​ថា​នាពេល​កន្លងមក បាន​ប៉ះពាល់​ដល់​ប្រាសាទ ដោយសារ​គ្រាប់បែក​របស់​បច្ចាមិត្ត ​ឬក៏​របស់​ពួក​ផ្សេងៗ​ទៀត ដែល​ប្រឆាំង​គ្នា​នោះ គេ​មិនដែល​គិតថា ទីនោះ​ប្រាសាទ​អង្គរ ឬ​ប្រាសាទសម្បូរព្រៃគុក ប្រាសាទព្រះវិហារ ​ប្រាសាទបន្ទាយឆ្មារ​នោះទេ គឺ​គេ​គិតថា​ធ្វើ​ម៉េច ឲ្យ​តែ​ម៉ា​ឈ្នះ​ដៃ ដើម្បី​កម្ចាត់​សត្រូវ​របស់គេ ​ដោយ​មិន​គិតពី​បេតិកភណ្ឌ​មនុស្សជាតិ​នោះទេ ។ ចំណុច​នេះ ក៏​សូម​ឲ្យ​យុវជន​ទាំងអស់ ត្រូវ​ចងចាំ ហើយ​មានតែ​សន្តិភាព​នោះទេ ​ទើប​អាច​ថែរក្សា​បេតិកភណ្ឌ​មនុស្សជាតិ ហើយ​យុវជន​ត្រូវ​ចាំ​ថា សន្តិភាព​ពិតជា​មានតម្លៃ មិនអាច​កាត់ថ្លៃ​បាន រាប់ទាំង​ការថែរក្សា​ការអភិវឌ្ឍ​ជាតិ ។ សន្តិភាព​នេះ​ជា​សម្បត្តិ​ដ៏​មហាសាល ដែល​អាចធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង ដើម្បី​ជាតិ និង​សំណូម​ដល់​កូន​ខ្មែរ ​ត្រូវ​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ ពី​លទ្ធផល​នៃ​សង្គ្រាម និង​លទ្ធផល​សន្តិភាព ដែលជា​ចំណុច​សំខាន់ ដែល​យើងទាំងអស់គ្នា ​ត្រូវ​បណ្តុះ​គំនិត​មនោគមន៍​នេះ ដល់​យុវជន​ជំនាន់​ក្រោយ ឲ្យ​បានដឹង​កាន់តែច្បាស់​៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×