Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ ល្អ​បំផុត គ្រប់យ៉ាង​ដំណើរការ​ដោយ​ជោគជ័យ ។ លុយកាក់ ធូរធារ មាន​អ្នក​ជួយ​ទំនុកបម្រុង​ខាង​ប្រាក់កាស ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំឆ្លូវ ៖ ការងារ មិន​ប្រព្រឹត្ត​ទៅតាម​បំណងប្រាថ្នា ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។​

​ឆ្នាំខាល ៖ ការងារ ធ្វើ​អ្វី​ក៏ដោយ​មិនត្រូវ​ប្រញាប់ប្រញាល់ នាំ​ឲ្យ​បំពាន​កំហុស ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ មិនត្រូវ​ជឿជាក់​ជ្រុល​លើស​ម្តី​អ្នក ។ មនោសញ្ចេតនា គួរ​លៃ​ពេលវេលា​ឲ្យ​បាន​ច្រើន​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់ ។​

​ឆ្នាំថោះ ៖ ការងារ គួរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​មុន​ធ្វើការ​សម្រេចចិត្ត​រឿង​អ្វី ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការស្វែងរក​ឱកាស​រកប្រាក់ ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់ ដល់​អារម្មណ៍​របស់​គូស្នេហ៍ ។​

​ឆ្នាំរោង ៖ ការងារ មិនល្អ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​មិន​ដូច​ផែនការ ។ លុយកាក់ មិនត្រូវ​បោះទុន​វិនិយោគ ព្រោះ​ជា​ថ្ងៃ​ស៊យ​សម្រាប់​អ្នក ។ មនោសញ្ចេតនា សុខភាព​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំម្សាញ់ ៖ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន ត្រូវ​តាំងស្មារតី​ឲ្យ​ដឹង​នរ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា មាន​ដំណឹង​ល្អ​អំពី​ការវិនិយោគ ។ មនោសញ្ចេតនា ប្រយ័ត្នប្រយែង​ពាក្យសម្តី​ចៀសវាង​ធ្វើ​ឲ្យ​របួស​ផ្លូវចិត្ត​គូស្នេហ៍ ។​

​ឆ្នាំមមី ៖ ការងារ គ្រប់យ៉ាង​អំណោយផល​ល្អ ទោះ​ជួប​ការលំបាក​ក៏​អាច​ដោះស្រាយបាន ។ លុយកាក់ ធូរធារ មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា ផ្អែមល្ហែម រីករាយ ។​

​ឆ្នាំមមែ ៖ ការងារ គួរ​ប្រមូលផ្តុំ​ធ្វើ​កិច្ចការ​ឲ្យ​បានល្អ កុំ​រវល់​រឿង​អ្នកដទៃ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា រីកចម្រើន​គួរ​ជាទី​ពេញចិត្ត ។​

​ឆ្នាំវក ៖ ការងារ ប្រយ័ត្ន​មាន​អ្នក​លួច​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម ប្រាក់ចំណេញ​ពី​ការវិនិយោគ ។ មនោសញ្ចេតនា កុំ​ឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំរកា ៖ ការងារ មិនល្អ មិន​គូប្រជែង​ច្រើន ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​កា​ររ​ក​លាភ ឬ​វិនិយោគ ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ដល់​សុខភាព​របស់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំចរ ៖ ការងារ មិនត្រូវ​មានៈ​រឹងរូស គួរ​ចេះ​ស្តា​ប់ក​យោបល់​អ្នក​នៅ​ជុំវិញខ្លួន​។ លុយកាក់ ធ្លាក់ចុះ​ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរ​លៃ​ពេល​ឲ្យ​បាន​ច្រើន​សម្រាប់​នៅ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ ។​

​ឆ្នាំកុរ ៖ ការងារ រីកចម្រើន​គួរ​ជាទី​មោទនៈ ។ លុយកាក់ ប្រយ័ត្នប្រយែង​ក្នុងការ​គ្រប់គ្រង​លុយកាក់ បង្ការ​ធ្លាក់​ក្នុងស្ថានភាព “​ក្ស័យធន​” ។ មនោសញ្ចេតនា រីករាយ សុភមង្គល ៕​

spot_img
×