Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​Trump មិន​សង្ឃឹម​ច្រើន​លើ​ជំនួប​កំពូល​រុស្ស៊ី​-​អាមេរិក​

spot_img

​នៅ​ថ្ងៃទី​១៥ ខែកក្កដា ប្រធានាធិបតី​អាមេរិក Donald Trump ឱ្យដឹងថា លោក​មិនមាន​ក្ដីសង្ឃឹម​ច្រើនពេក​ទេ​ក្នុងជំនួប​កំពូល​ជាមួយ​សម​ភាគី​រុស្ស៊ី Vladimir Putin នៅ​Helsinki ប្រទេស​ហ្វាំ​ង​ឡង់ នៅ​ថ្ងៃទី​១៦ ខែកក្កដា​។​

ប្រធានាធិបតី Donald Trump

​ឆ្លើយតប​នឹង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CBS​មេដឹកនាំ​អាមេរិក​សន្និដ្ឋានថា លោក​ទៅកាន់ Helsinki ដោយ​ពុំមាន​ក្ដីសង្ឃឹម​ច្រើន ប៉ុន្ដែ​វា​ក៏​នឹងមាន​លទ្ធផល​មិន​អន់​ប៉ុន្មាន​ក្រោយ​ជំនួប​នេះ​។​

​តាម​គម្រោង​ជំនួប​កំពូល​អាមេរិក​-​រុស្ស៊ី​នឹង​ចាប់ផ្ដើម​ដោយ​ជំនួប​បិទទ្វារ​រវាង​លោក​Putin​និង​លោក​Trump​នៅ​វិមាន​ប្រធានាធិបតី​ហ្វាំ​ង​ឡង់ រួច​បន្ទាប់មក​នឹង​ជាការ​សន្ទនា​បណ្ដើរ ពិសា​អាហា​ថ្ងៃត្រង់​បណ្ដើរ ដោយមាន​ប្រតិភូ​ទាំងសងខាង​។​

​ចុងក្រោយ​មេដឹកនាំ​ទាំងពីរ​នឹងធ្វើ​សន្និសីទកាសែត​រួម​។​

​ជំនួយការ​ប្រធានាធិបតី​រុស្ស៊ី Yuri Ushakov ឱ្យដឹងថា ភាគី​ទាំងសងខាង​ពុំមាន​កំណត់ពេល​សម្រាប់​ជំនួប​កំពូល​បិទទ្វារ​នោះឡើយ ហើយ​ប្រធានាធិបតី​ទាំងពីរ​ជា​អ្នកសម្រេច​ថា គួរ​ចេញ​សេ​ក្ដី​ថ្លែងការណ៍​រួម​ក្រោយ​កិច្ចចរចា ឬ​គ្រាន់តែ​បូកសរុប​ខ្លឹមសារ​ជំនួប​តាមរយៈ​សន្និសីទកាសែត​រួម​ប៉ុណ្ណោះ​៕

សូយន

spot_img
×