Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក​សរសើរ​ថា​មេដឹកនាំ​កូរ៉េខាងជើង​មាន​បុគ្គលិកលក្ខណៈ​​ល្អ​

spot_img

​បើតាម Sputniknews ​ក្នុង​កិច្ច​សម្ភា​ន៍​មួយ​ជាមួយ​កាសែត Daily Mail លោកDonald Trump បាន​ស្ងើច​សរសើរមេ​ដឹកនាំ​កូរ៉េ​ Kim Jong-un ជា​បុរស​ដ៏​ឆ្លាត​វៃ កំប្លែង រឹងមាំ និ​ងមាន​បុគ្គលិកលក្ខណៈ​ល្អ​។​

ប្រធានាធិបតីអាមេរិក​Donald Trump និងមេ​ដឹកនាំ​កូរ៉េ​ Kim Jong-un

​ក្នុង​កិច្ច​សម្ភា​សន៍​ដែល​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​នៅ​យប់​ថ្ងៃទី​១៤​កក្កដា ម្ចាស់​សេត​វិមាន​លើកឡើង​ច្បាស់​ៗថា គាត់​ឆ្លាត​វៃណា​ស់ មាន​បុគ្គលិកលក្ខណៈ​ល្អ គាត់​កំប្លុកកំប្លែង ​តែ​មុតមាំ គឺជា​អ្នកចរចា​ពូកែ​ម្នាក់​។ លោក​បាន​មានប្រតិកម្ម​ពេល​អ្នក​សម្ភាសន៍​ហៅ​លោក​Kim Jong-unថា​«​មនុស្ស​ផ្ដាច់ការ ​ព្រៃផ្សៃ​» ប្រធានាធិបតី​អាមេរិក​និយាយថាៈ​« ពិតណាស់ ​គាត់​គឺ​ដូ​ច្នេះ​មែន គាត់​ព្រៃផ្សៃ ប៉ុន្ដែ​មាន​មនុស្ស​ច្រើន​ផ្សេងទៀត​ក៏​ដូចគ្នា​ដែរ​»​។​

​លោក​ Trump នៅសង្កត់​បន្ថែមថា មាន​អ្នកនយោបាយ​ច្រើន​…«​ព្រៃផ្សៃ​» ប៉ុន្ដែ​អ្នក​(​អ្នក​សម្ភាសន៍​)​បែរជា​ពុំ​និយាយ​បែបនេះ​!៕

សូយន

spot_img
×