Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុ​ស្ស៊ីប្រា​ព្ធ​ពិធី​ប្រគល់​សិទ្ធិ​ ​World Cup 2022 ឱ្យQatar យ៉ាង​អធិកអធម

spot_img

នៅ​ថ្ងៃទី​១៥​កក្កដា នា​វិមាន​ក្រឹម​ឡាំង បាន​ប្រព្រឹត្តទៅ​ពិធី​ប្រគល់​សិទ្ធិ​រៀបចំ​បាល់ទាត់World Cup 2022 ឱ្យទៅ​ប្រទេស​Qatar ។​

មហាក្រ​ត្រ​ Qatar Tamim bin Hamad al-Thani, ប្រធាន​FIFA Gianni Infantino និង​ប្រធានាធិបតី Vladimir Putin ក្នុង​ពិធី​ប្រគល់​សិទ្ធិ​ World Cup 2022 ឱ្យ​Qatar

​នៅក្នុង​ពិធី​នោះ ប្រ​ធា​នាធិបតី​រុស្ស៊ី​Vladimir Putin បាន​ប្រគ​ល់បាល់​ផ្លូវការ​សម្រាប់​World Cupឱ្យទៅ​លោក​ប្រធាន FIFA Gianni Infantino ។​បន្ទាប់​មកបាល់​នេះ​ត្រូវបាន​ប្រគល់ជូន​មហា​ក្សត្រ ​Qatar Tamim bin Hamad al-Thani​។​

​លោក Putin​បាន​សម្ដែង​មោទនភាព​គ្រា​ដែល​រុស្ស៊ី​រៀបចំ​ដំណើរការ​​World Cup ​២០១៨ បាន​យ៉ា​ង​ជោគជ័យ ព្រមទាំង​អះអាងថា​ត្រៀមខ្លួន​ចែករំលែក​នៃ​ការរៀបចំ​​World Cup​​ឱ្យទៅ​Qatar ផងដែ​រ។​

​មុន​នោះ​ នៅ​ថ្ងៃ​១៣​ខែកក្កដា ប្រធាន​FIFA ​បាន​ពណ៌នា​ថា World Cup ​​២០១៨ គឺជាWorld Cup​មួយ​ដ៏​«​អស្ចារ្សបំផុត​»​ប្រកប​ដោយ​ជោគជ័យ​របស់​ម្ចាស់ផ្ទះ​រុស្ស៊ី បច្ចេកទេស VAR និង​រឿង​សំខាន់​ផ្សេងទៀត​៕

សូយន

spot_img
×