Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​រោង​អប់​សាកសព​អាយុ​កាល​២៥០០​ឆ្នាំ​នៅ​អេ​ហ្ស៊ី​ប

spot_img

រោង​អប់​សាកសព​មាន​អាយុកាល​ជាង​២៥០០​ឆ្នាំនេះ​ស្ថិតនៅ​ទីក្រុង​ Cairo​ដែល​វា​នឹង​ជូ​យ​ឱ្យ​យើង​យល់​កា​ន់តែ​ច្បាស់​អំពី​សាកសព​របស់​ជនជាតិ​អេ​ហ៊្សីប​បុរាណ​។​

Recently discovered mummies are seen at a mummification workshop dating back some 2,500 years at an ancient necropolis near Egypt’s famed pyramids in Saqqara, Giza, Saturday, July 14, 2018. Antiquities Ministry officials said at a press conference that archaeologists hope the find will reveal more about the secrets of mummification in the 26th dynasty of ancient Egypt. (AP Photo/Amr Nabil)

​រោង​អប់​សាកសព​ត្រូវបាន​រក​ឃើ​នៅ​វាល​Saqqara​ភាគ​ខាង​ត្បូង​ទីក្រុង​Cairo

​រោង​អប់​សាកសព​បុរាណ​នេះ​ត្រូវបាន​គេ​រកឃើញ​នា​កន្លែង​កប់ខ្មោច​របស់​ទីក្រុង​Memphis ដែលជា​រដ្ឋធានី​ដំបូង​របស់​អេ​ហ្ស៊ី​ប​សម័យ​បុព្វកាល​។​

​នៅក្នុង​រោង​អប់​សាកសព​ដែល​គេ​កំណត់​អាយុកាល​ដឹងថា​មាន​អាយុ​ជាង​២៥០០​ឆ្នាំនេះ ពួក​បុរាណ​វិទូ​បាន​រកឃើញ​គ្រឿង​ព័រ្សឺ​ឡែ​ន ​ចាន ​ពែ​ង​យ៉ាងច្រើន​។ របស់​ទាំងនេះ​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ផ្ទុក​និង​ស​ម្ងួ​ត​គ្រឿងក្នុង​ទាំងឡាយ​របស់​សាកសព ពែង ​កែវ​មួយចំនួន​ប្រហែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​អប់​សាកសព​។​

Recently discovered skulls and bones are seen at a mummification workshop dating back some 2,500 years at an ancient necropolis near Egypt’s famed pyramids in Saqqara cemetery, Giza, Saturday, July 14, 2018. Antiquities Ministry officials said at a press conference that archaeologists hope the find will reveal more about the secrets of mummification in the 26th dynasty of ancient Egypt. (AP Photo/Amr Nabil)

​គ្រោងឆ្អឹង​ត្រូវបាន​រកឃើញ​ក្នុង​រោង​អប់​សាកសព​

​ក្រុម​បុរាណ​វិទូ​ជឿថា ជាមួយនឹង​ការរកឃើញ​នេះ​ ធ្វើឱ្យ​ពួកគេ​អាច​យល់ច្បាស់​ជាង​មុន​អំពី​ប្រភេទ​ប្រេង​ត្រូវបាន​ប្រើប្រាស់​ក្នុង ដំណើរការ​អប់​សាកសព​។​

​អ្នកជំនាញការ​ Ramadan Hussein ដែលជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​ចម្រុះ​អាល្លឺម៉ង់-អេ​ហ៊្សីប​បាន​និយាយ​ថា ​ពួកយើង​កំពុង​ឈរ​នៅ​ពីមុខ​«​រ៉ែ​មាស​»​ព័ត៌មាន​អំពី​សារធាតុ​នៃ​ប្រេង​អប់​សាកសព​»​។​

​នៅ​ទីនោះ ​ក្រុមបុរាណ​វិទូ​ក៏បាន​រកឃើញ​បំណែក​ឆ្អឹង ​ម៉ាស់​មុខ ធ្វើ​អំពី​ប្រាក់​ក្រូ​ម៉េ​មាស​ដែល​ដាក់​ក្នុង​មឈូស​៕​

សូយន

A photographer films a gilded silver mummy mask found on the face of the mummy of the second priest of Mut, as it is displayed during a press conference in front of the step pyramid of Saqqara, in Giza, Saturday, July 14, 2018. Archaeologists say they have discovered a mummification workshop dating back some 2,500 years at an ancient necropolis near Egypt’s famed pyramids. (AP Photo/Amr Nabil)

ម៉ា​ស់មុខ​ប្រាក់​ក្រូ​ម៉េ​មាស​ត្រូវបាន​រកឃើញ​ក្នុង​រោង​ជាង​អប់​សាកសព​

spot_img
×