Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោរ អរ​ព្រះ​គុណ និង​ដឹងគុណ​ចំពោះ​អតីតព្រះមហាក្សត្រ​ខ្មែរ ដែល​បាន​កសាង​ប្រាង្គ​ប្រាសាទ​ជាច្រើន​ទុក​សម្រាប់​កូន​ខ្មែរ​គ្រប់ៗ​ជំនាន់​

spot_img

​ភ្នំពេញ​ ៖ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​អំណរ​ព្រះ​គុណ​នឹង​បាន​ដឹងគុណ​ចំពោះ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ដែល​បាន​កសាង​ប្រាង្គ​ប្រាសាទ​ជាច្រើន​ទុក​សម្រាប់​កូន​ខ្មែរ​គ្រប់ៗ​ជំនាន់ និង​អរគុណ​ដល់ សម្តេចព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​បានទាមទារ​តុលាការ​អន្តរជាតិ​ទី​ក្រុងឡាអេ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ ទទួលបាន​មកវិញ​នូវ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ពី​ប្រទេស​ថៃ​។ ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ បាន​អរ​ព្រះ​គុណរ​ចំពោះ សម្តេចព្រះ នរោត្តម សីហ​មុនី ដែល​ព្រះអង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​វប្បធម៌​ជាតិខ្មែរ​។​

​នៅ​ល្ងាច​ថ្ងៃអាទិត្យ ៣​កើត ខែ​ទុតិយាសាធ ឆ្នាំច សំរឹទ្ធិ​ស័ក ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនា បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ខួប​១០​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​(៧ កក្កដា ២០០៨-៧ កក្កដា ២០១៨) និង​ខួប​១​ឆ្នាំ​នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០១៨) ដែល​ធ្វើឡើង នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ អង្គទូត កងកម្លាំងប្រដាប់អាវុធ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​ផង​ដែរ​។ នៅក្នុង​ពិធី​នេះ​គឺ​មាន​ការសម្តែង​សិល្បៈ​ជាច្រើន​ប្រភេទ​ផងដែរ​ដូចជា របាំ​បុរាណ ចម្រៀង​ពង្ស​សាវតា​ខ្មែរ ចម្រៀង​បុរាណ សម័យ និង​សិល្បៈ​ខ្មែរ​ជា​ច្រើន​ទៀត​។​

​ថ្លែង​ក្នុង​ឱកាស​នោះ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្តិត បាន​សំដែង​នូវ​ការរីករាយ​អបអរសាទរ​សារជាថ្មី​ចំពោះ​ការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ និង​តំប់​ប្រាសាទសំបូរព្រៃគុក នៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ សម្តេច​តេជោ បាន​មាន ប្រសាសន៍ថា ទម្រាំ​កម្ពុជា​បាន​ដាក់បញ្ចូល​ប្រាសាទ​ទាំងពីរ​នេះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចការងារ​ជាច្រើន ដូចជា​ការរៀបចំ​ឯក​សារ រួម​និង​បែបបទ​ជា​ច្រើន​ទៀត​បំពេញ តាម​លក្ខខណ្ឌ​របស់​អង្គការ​យូណេស្កូ (UNESCO)​។ ជាពិសេស​សម្តេច​មិន​ភ្លេច​នូវ​ថ្លែងអំណរគុណ​ចំពោះ សម្តេច​វិបុល​បញ្ញា សុខ អាន និង​លោកជំទាវ ភឿង ស​ក្កណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការធ្វើ​បទ​បង្ហាញ និង​អះអាង​នៅ​ចំពោះមុខ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក រហូត​សម្រេច​បាន​ជោគជ័យ ។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍​បញ្ជាក់​សារ​ជា​ថ្មី​ថា កម្ពុជា​ដែល​បាន​សម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដើម្បី​រក្សា​ឲ្យបាន​នូវ​ទ្រព្យសម្បត្តិ​របស់​កម្ពុជា​ដែល​បន្សល់​ទុក​ដោយ​ដូនតា ដល់​មនុស្សជាតិ​ទាំងឡាយ មិន​អនុញ្ញាត​ឲ្យ​នរណាមក​ឈ្លានពាន យក​ទឹកដី​កម្ពុជា​ន​សូម្បីតែ​មួយ​មីល្លីម៉ែត្រ​នោះឡើយ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មាន​ប្រស​សន៍​បន្តទៀតថា ពិធី​អបអរសាទរ​ថ្ងៃនេះ គឺជា​ការ​រំលឹក និង ដឹង​គុណ​ដល់​បុព្វបុរស​ខ្មែរ​ដែល​បាន​បន្សល់ទុក​ស្នាដៃ ដ៏​មហស្ចារ្យ​សម្រាប់​ជាតិ​ខ្មែរ​។ មួយវិញទៀត​ជា​ការបង្ហាញ ឲ្យឃើញថា ថ្នាក់ដឹកនាំ​និង​កុលបុត្រ កុលធីតា​ខ្មែរ​នា​សម័យ​បច្ចុប្បន្ន មិន​បាន​ព្រងើយកន្តើយ​ចំពោះ​ស្នាដៃ​បុព្វបុរស​ខ្មែរ​នោះឡើយ ហើយ​បន្ត​ប្រឹងប្រែង​ពង្រីក​ភាព​ល្បាញ​ល្បី​នៃ​ស្នាដៃ​បុព្វបុរស​ខ្មែរ ទៅកាន់​ពិភពលោក​ឲ្យ​កាន់តែ​ខ្ទរខ្ទារ​ថែមទៀត​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​មានប្រសាសន៍​ផងដែរ​ថា អំពី​យុទ្ឋសាស្ត្រ​ដឹកនាំ​ប្រទេសជាតិ លើ​យុទ្ឋសាស្ត្រ​អាទិភាព​សំខាន់​២ ដែល​នាំ​សេចក្តីសុខ​ដល់​កម្ពុជា​ផង និង​ប្រទេស​ជិតខាង​ផង​គឺ ទី​១​ប្រែក្លាយ​តំបន់​សមរភូមិ​ក្តៅ​អោយទៅ​ជា​កន្លែង​ដែលមា​ន​សន្តិភាព និង​ការអភិវឌ្ឍ និង​ទី​២ គឺ​ប្រែក្លាយ​តំបន់​ព្រំដែន​នៃ​ប្រទេស​ជិតខាង​ទៅ​ជា​កន្លែង​ដែល​មាន​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​រីកចម្រើន​គ្រប់​វិស័យ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ចូលរួម​រំលែក​ទុក្ខ និង​សំដែង​នូវ​ការសោកស្តាយ​ចំពោះ​គ្រោះមហន្តរាយ ដែល​បាន​កើតឡើង​ចំពោះ​ប្រទេស​ជប៉ុន ។ ជាមួយគ្នា​នោះ សម្តេច​តេជោ​បាន​សុំ​អោយ​ប្រជាពលរដ្ឋ និង​មន្ត្រី​ចូលរួម​នៅក្នុង​ពិធី​ល្ងាច​នេះ​ទាំងអស់ ក្រោកឈរ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ ចំពោះ​ប្រជាជន​ជប៉ុន ដែល​បាន​បាត់បង់​ជីវិត​ក្នុង​គ្រោះ​មហន្តរាយ​នេះ​ផងដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ថែរក្សា ការពារ​ប្រាង្គ​ប្រាសាទ​ទាំងអស់ ដែល​ត្រូវបាន​ដាក់បញ្ចូល ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក រួម​ទាំង​សម្បត្តិ​វប្បធម៌​ផ្សេងៗ របស់​ប្រទេសជាតិ​ជាច្រើន​ទៀត​។​

​មុន​នឹង​បញ្ចប់​សុន្ទរកថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ជូនពរ​ដល់​ប្រជាពលរដ្ឋ និង​ជនរួមជាតិ​ទាំងអស់​ជួប​តែ​សេចក្តីសុខ ចម្រើន​គ្រប់ៗ​គ្នា​។ បន្ទាប់មក សម្តេច​តេជោ ប្រមុខ​ដឹកនាំ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​ទស្សនា​ការសម្តែង​សិល្បៈ រហូតដល់​ចប់​កម្មវិធី​៕ ដោយ​ ៖ ​កូឡាប​

 

   

spot_img
×