Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ហ្វេ​សប៊ុក ឈ្មោះ យមរាជ លោកីយ៍ ជា​អតីត​អាវុធហត្ថ បង្ហោះ​រឿង​មិន​ពិត ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​

spot_img

​កំពង់ធំ ​៖ ម្ចាស់​គណនី​ហ្វេ​សប៊ុក​ឈ្មោះ យមរាជ លោកីយ៍ ដែល​បាន​បង្ហោះ​ឃ្លីប​វិដេអូ រឿង​បង្ក្រាប​គ្រឿងញៀន​ជិត​២០០​គីឡូក្រាម ដែល​ជា​រឿង​មិន​ពិត ប៉ះពាល់​ដល់​កិត្តិយស​កងកម្លាំង​អាវុធហត្ថ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ចាប់ខ្លួន​នៅ​ខេត្ត​កំពង់ធំ ។​នេះ​បើ តាម​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី បាន​ប្រាប់​នា​ល្ងាច​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។

​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជម្រាប​ជូន​ដល់​សាធារណជន និង​អ្នកសារព័ត៌មាន ជ្រាប​អំពី​ការ live វីដេអូ​ក្នុង​អា​ខោ​ន​ហ្វេ​សប៊ុក​ឈ្មោះ យមរាជ លោកីយ៍ ដែល​ជា​ព័ត៌មាន​មិន​ពិត​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​របស់​កងរាជអាវុធហត្ថ​។​

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ ក៏​បាន​ទុក​ឱកាស​ឱ្យ​បុគ្គល​ឈ្មោះ សន សំនៀង កែ​ខ្លួន​បញ្ឈប់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​តទៅទៀត​។​

សូមជម្រាបថា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ថា ការ​បង្ហោះ​ព័ត៌មាន​តាម​បណ្តាញ​សង្គម ហ្វេ​សប៊ុក​គណនី​ឈ្មោះ យមរាជ លោក​កីយ៍ និង​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ព័ត៌មាន​មួយ​ចំនួន​តូច ដែល​ជា​ព័ត៌មាន​មិន​ពិត​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កងរាជអាវុធហត្ថ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា ក្នុង​កំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​គណនី​មួយ ឈ្មោះ យមរាជ លោក​កីយ៍ ហើយ​អ្នក​ដែល​និយាយ ឡាយ នោះ​ឈ្មោះ សន សំនៀង អតីត​ជា​នាយទាហាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ កងរាជអាវុធហត្ថ ដោយ​ក្រុមប្រឹក្សាវិន័យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​តាំងពី​ឆ្នាំ​២០១៧ ។ ការ​លុបឈ្មោះ​នេះ ដោយសារ​បុគ្គល​ឈ្មោះ សន សំនៀង បាន​ប្រព្រឹត្ត​ខុសឆ្គង ជា​បន្តបន្ទាប់ ម្តង​ហើយ​ម្តង​ទៀត​ដូចជា​៖ បង្ក​គ្រោះថ្នាក់​ចរាចរ បណ្តាលឲ្យ​មនុស្ស​ស្លាប់​នៅនឹងកន្លែង​, បាញ់បោះ​សេរី​និង​បាន​ប្រើ​ហិង្សា លើ​បងថ្លៃ​ស្រី​ម្នាក់ បណ្តាល​ឲ្យ​សន្លប់​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​យើងខ្ញុំ​សូម​ជម្រាប​ជូន​សាធារណជន និង​អ្នកសារព័ត៌មាន បាន​ជ្រាប​ថា ការនិយាយ​របស់​ឈ្មោះ សន សំនៀង នេះ​ពុំ​មាន​ការពិត​ទេ​។ ចំពោះ​បុគ្គល និង​អ្នកសារព័ត៌មាន ដែល​បាន​យក​ពាក្យសម្តី ឬ​វីដេអូ​របស់​ឈ្មោះ សន សំនៀង ទៅ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សេងៗ ឬ​តាម​បណ្តាញ​សង្គម សុំ​ជួយ​កែតម្រូវ​ឡើង វិញ ស្របតាម​ច្បាប់​ជា​ធរមាន​។ យើងខ្ញុំ​ទុក​ឱកាស​ឲ្យ​បុគ្គល​ឈ្មោះ សន សំនៀង ដើម្បី​បញ្ឈប់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ ប្រសិនបើ​បុគ្គល​នេះ​នៅតែ​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​របស់ក​ង​រាជ​អាវុធហត្ថ យើងខ្ញុំ​នឹង​ចាត់ការ​តាម​ផ្លូវច្បាប់​”៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×