Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​បដិសេធ​ការចោទប្រកាន់ថា ស្ថិត​នៅ​ពីក្រោយ​រដ្ឋប្រហារ នៅ Zimbabwe

spot_img

​តាម RT ចិន​ដែល​ជា​វិនិយោគគិន​ធំ​បំផុត​នៅ Zimbabwe អំឡុង​ប៉ុន្មាន​ឆ្នាំ​មកនេះ បាន​ថ្លែង​ទាត់​ចោល​ការចោទប្រកាន់​ថា មាន​ពាក់ព័ន្ធ​ក្នុង​រដ្ឋប្រហារ​យោធា​ប្រទេស​នេះ​។​

​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ១៥/១១ កងទ័ព Zimbabwe បានធ្វើការ​ដាក់ពង្រាយ​ពលទាហាន អាវុធ​ធុន​ធ្ងន់ ដណ្តើម​សិទ្ធិ​ត្រួតត្រា​រដ្ឋធានី Harare និង​ស្ថានីយ៍ទូរទស្សន៍​ជាតិ​។​

រថក្រោះ​ច្រើន​គ្រឿង បង្ហាញ​វត្តមាន​នៅ​កណ្តាល​រដ្ឋធានី Harare របស់ Zimbabwe ថ្ងៃទី ១៥/១១

ទោះបីជា​បាន​ឃុំ​ខ្លួន​ប្រធានាធិបតី​ប្រទេស​ខ្លួន​ហើយ​ក្តី តែ​ក្រុម​យោធា​នៅ​តែ​បដិសេធថា នេះ​ជា​ទង្វើ​ធ្វើ​រដ្ឋប្រហារ​។ តួអង្គ​ម្នាក់​ដែល​គេ​ជឿ​ថា​ស្ថិត​នៅ​ពីក្រោយ​រដ្ឋប្រហារ​នេះ​គឺ​មេបញ្ជាការ​កងទ័ព Zimbawe Constantino Chiwenga អ្នក​ដែល​ទើប​ទៅ​ទស្សនកិច្ច​ចិន​កាលពី​សប្តាហ៍​មុន​។​

​ភាព​តានតឹង​ប្រទេស​នេះ​កើតឡើង​ខណៈពេល​ដែល​ប្រធានាធិបតី Zimbabwe Mugabe បាន​ធ្វើ​ការដកហូត​តំណែង​របស់​អនុ​ប្រធានាធិបតី Emmerson Mnangagwa ដែល​មុន​នោះ​ត្រូវបាន​ចាត់ទុកជា “​ដៃស្តាំ​” ឬ​អ្នក “​បន្ត​វេន​” ពី​លោក​។​

​ក្រោយពី​ត្រូវ​ដកហូត​តំណែង​លោក Mnangagwa ត្រូវបាន​គេ​ដឹងថា ដោយ​មាន​ជំនួយ​ពី​អតីត​ឯកអគ្គរដ្ឋទូត Zimbabwe ប្រចាំ​ទីក្រុង​ប៉េកាំង Chris Mutsvangwa​។ ការអន្តរាគមន៍​លូកដៃ​ចូល​របស់​ចិន កាន់តែ​ច្បាស់​លាស់​គ្រា​រូបថត​ដែល​ភាគី​ចិន ទម្លាយ​ចេញ​បង្ហាញឲ្យឃើញអ​គ្គ​បញ្ជាកា​រ​កងទ័ព Zimbabwe Chiwenga កំពុង​ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​នោះ​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ធ្វើ​ការបដិសេធ​ដោយ​ថា នេះ​គ្រាន់តែ​ជា​សកម្មភាព​ជំនួប​ជាប្រចាំ​រវាង​កងទ័ព​ប្រទេស​ទាំង​២ និង​ពុំ​ទាក់ទង​អ្វី​ជាមួយ​ស្ថានការណ៍​របស់ Zimbabwe ពោល​នោះទេ​។ ចិន​ជា​អ្នកវិនិយោគ​ធំ​បំផុត​នៅ​ប្រទេស​នេះ ដោយ​ជា​មធ្យម​ក្នុង​១​ខែ​ប្រមាណ ៣០​លាន​ដុល្លារ ទៅលើ​វិស័យ​ថ្នាំជក់ និង​វិស័យ​ដទៃ​ទៀត​មួយចំនួន​។​

​តាំងពី​ដើម​ឆ្នាំ​មក​ប្រាក់​យ័ន​របស់​ចិន បាន​ក្លាយ​ជា​លុយ​ធ្វើ​ចរាចរណ៍​ផ្លូវការ ព្រម​ជាមួយ​ដុល្លារ​របស់​អាមេរិក និង Rand របស់​អាហ្វ្រិក​ខាងត្បូង​។ រី​ឯ​លុយ​របស់ Zimbabwe វិញ​វា​អតិផរណា ជិះសេះ​លែងដៃ​ទៅហើយ​៕ សូ​យ​ន​

spot_img
×