Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពៃណី​រៀបការ​

spot_img

​មាន​ជនបរទេស​ខ្លះ ជនជាតិ​ថៃ​ខ្លះ នៅ​ភូមិភាគ​កណ្ដាល បានចេញ​ទៅតាម​ជនបទ ហើយ​បានឃើញ​ពិធី​រៀបការ​បែប​ខ្មែរ ក៏​ពោលថា​ផ្សេង​ពី​ភូមិភាគ​កណ្ដាល ឬក៏​ទោះបី​ជនជាតិខ្មែរ​នៅ​ភូមិភាគ​ឦសាន​ក៏ដោយ ដែល​និយាយ​ភាសា សួយ​-​លាវ ក៏​និយាយថា ខុសប្លែក​ពី​ប្រពៃណី​របស់គេ​ដែរ​។ ដូចនេះ​អ្នកនិពន្ធ​សូម​លើក​យកមក​រៀបរៀង​នៅក្នុង​កម្មវិធី​នានា ដែល​ទាក់ទង​ទៅ​ការរៀប​មង្គល​ការជូន​ជ្រាប​ជា​បណ្ដើរៗ​។ ព្រោះថា គ្រាន់តែ​បានឃើញ​ត្រឹម​ពេល​រៀបចំ​ពិធី​មង្គល​នោះ វា​ប្លែក​រួចទៅហើយ ហើយ​នៅមាន​ចំណែក​ដែល​មិនបាន​ឃើញ​ទៀត វា​ចម្លែក​យ៉ាងណា​? ដូចជា​ជំនឿ ប្រស្នា​ផ្សេងៗ ពាក្យសួរ​ចែចូវ​រវាង​គ្នា​និង​គ្នា ទាំងអស់នេះ​សុទ្ធសឹងតែ​គួរ​ជ្រាប​ដោយ​ទូលំទូលាយ​ស៊ីជម្រៅ​ថែមទៀត​ផង​។​

​ជំនូន ឬ​ខាន់ស្លា​

​នៅក្នុង​របៀប​នៃ​ការធ្វើ​ពិធីមង្គលការ​នោះ សម័យមុន​ខាង​ស្រី​គេ​បង្គាប់​នូវ​របស់​ដូចតទៅ​នេះ ដោយ​ញែក​ចែកចេញជា​រណ្ដាប់​ការ​មង្គល ជា​ពីរ​រណ្ដាប់​គឺ​៖

១- ហិប គឺជា​កន្ដ្រក​ម្លូ​ស្លា ច្រើន​មាន​«​ផ្កាឈើ​» ៦​ប្រភេទ​

២- ថង់ គឺជា​ស្បោង មាន​«​ផ្កាឈើ​»១៦​ប្រភេទ មាន់​១៦​គូ​, ទា​១៦​គូ​, ឆត្រ​១, ទ្រនាប់ជើង​១​គូ​, ផ្កាស្លា ឬ​ផ្កាដូង​

៣-​វត្ថុ​របស់របរ​ដែល​គេ​ហៅថា «​ផ្កាឈើ​» នោះ​គឺជា​ត្រឡាច នំនែក ដូច​នំគម នំ​បត់ អន្សម ១​គូៗ ព្រមទាំង​នំ​ផ្សេងៗ​ទៀត​រហូត​៦​គូ ឬ​១៦​គូ បណ្ដា​នំ​ទាំងអស់​នោះគេ​ដាក់​ថាស​១​គូៗ លើកយក​ទៅ​នៅ​ថ្ងៃ​រៀបការ​។​

​ក្រៅពី​នោះគេ​នៅ​យក​ក្បាលជ្រូក​មួយ​ក្បាល ឬ​ពីរ​ក្បាល​ទៅតាម​ចំនួន​ញាតិមិត្ត​ដែល​ច្រើន​ឬក៏​តិច​។ ដោយ​ភាគច្រើន​គេ​ចិញ្ចឹម​ជ្រូក ដើម្បី​រៀបការ គឺ​ចាំបាច់​ត្រូវ​ជ្រូក​ខ្មៅៗ​សុទ្ធ ប៉ុន្ដែ​សម័យនេះ​មិន​ថា​ខ្មៅ ឬ​ស​ទេ ពណ៌​អ្វី​ក៏បាន​ដែរ​។​

​បន្ទាប់មក​គឺ​ឱ​ស ធ្យូង ខាង​ប្រុស​ជា​អ្នករ៉ាប់រង​ទាំងអស់ រួមទាំង​រោងការ​ចង​ប៉ា​រ៉ាំ ព្រម​តន្ដ្រី​ភ្លេងភ្លាត់​(​ក​ន្ទ្រឹ​ម​) សុទ្ធតែ​ខាង​ប្រុស ជា​អ្នក​ជួល​ឱ្យ ដោយមាន​ទាំង​បន្លែបង្ការ គ្រឿងទេស​គ្រប់​ប្រភេទ​គ្រប់យ៉ាង​។​

​មាស ដូចជា​ខ្សែក ខ្សែដៃ ធ្ងន់​ស្រាល​តាម​ការ​ព្រមព្រៀងគ្នា (​មាស​នេះ​កូនក្រមុំ​អាច​ទុកដាក់​ខ្លួនឯងបាន​)

​ប្រាក់​ប៉ុន្មាន​រៀល ឬ​បាត តាមតែ​ការ​ព្រមព្រៀងគ្នា (​ប្រាក់​នេះ​ឳ​ពុក​ម្ដាយ​យក​ទុក​)

​យល់ថា​ប្រាក់ មាស អង្ករ​ជា​ប្រី​យ​របស់របរ​ក្នុងការ​ជប់លៀង ហៅថា​ជំនូន​។​

​មាន​របស់​ម្យ៉ាងទៀត​ហៅថា «​ស្លា​ចែចូវ​» គឺ​គេ​ដាក់​ក្នុង​ថាស​តូច​មួយ​ដាក់​ម្លូ​មួយ​ស្នើៗ​ពេញ​មួយ​ស្រទាប់​ក្នុង​ថាស ហើយ​តម្រៀប​ផ្លែ​ស្លា​នៅ​ជុំវិញ​ពីលើ​ស្លឹកម្លូ​នោះ ហើយ​យក​ថ្នាំជក់​ដាក់​នៅ​ពីលើ​ផ្លែ​ស្លា ប្រើ​សំពត់​ស ឬ​ក្រមា​សូត្រ​ខ្ចប់ ឬ​ចង​ក្របួច​ជា​រាង​កន្ថោរ ឬ​ថូ ខ្មែរ​សុ​រិ​ន្ទ្រ​ហៅថា «​ស្លា​ចែចូវ​» ប៉ុន្ដែ​ខ្មែរ​កម្ពុជា​ហៅ​«​ស្លាកន្សែង​»

– ពាក្យ​ថា​ស្លា ៖ ដំណាំ​មួយ​ប្រភេទ ដើម​មូល​ស្រ​ឡូ​ន​ត្រង់ ផ្លែ​មាន​រស​ចត់ ប្រើការ​ទំពា​ផ្សំ​ជាមួយនឹង​ម្លូ​បៀក ជា​គ្រឿង​រម្ងាប់​ក្លិន​មាត់​។ ស្លាកន្សែង ស្លា​ម្លូ​ដែល​វេច​នឹង​កន្សែង​ធំៗ ប្រើ​ក្នុង​ពិធី​ដណ្ដឹង​កូនស្រី​ឱ្យ​កូនប្រុស​(​ឧ​.​ស៊ី​ស្លាកន្សែង​)
​។​

-​ពាក្យ​ថា​ចែចូវ​៖ ១- នាំ​សម្ដី​ទៅមក (​ឧ​.​មុន​ដណ្ដឹងកូនក្រមុំ​គេ ត្រូវ​រក​មនុស្ស​ឱ្យទៅ​ចែចូវ​ជាមុនសិន​។​

– ពាក្យ​ថា​កន្សែង​៖ ២ សំពត់​សម្រាប់​ជូត​មុខ ជូត​ដៃ ជូត​មាត់ ជូត​ច្រមុះ​

​អ្នកសរសេរ​ខ្លួនឯងបាន​គិតថា នេះ​គឺជា​ដើមកំណើត​ដែល​មនុស្ស​ហៅថា ខាន់ស្លា​, គឺថា​សម័យមុន​នៅ​មិនទាន់មាន​ថាស​ទេ ក៏​យក​ផ្តិល​មក​រុំ​ខ្ចប់ ដើម្បី​ធ្វើជា​របស់​សម្រាប់​ពិធី​រៀបការ ទើបបានជា​ហៅថា​ខាន់ស្លា ។​

-​របស់​ដែល​គេ​ហៅថា ៖ «​ហិប​» នោះ​មាន​ស្លា​-​ម្លូ ថ្នាំជក់ ក្រមួនឃ្មុំ​លាប​មាត់​, ទឹកអប់​, ម្សៅ​, ប្រាក់​២០​បាត ឬក៏​ច្រើនជាង​នេះ កាំបិត​ចិត​ស្លា ប្រណាក តុំ​កំបោរ វត្ថុ​ទាំងនេះ​គេ​រុំ​ខ្ចប់​ដោយ​សំពត់​ពណ៌​ស ហើយ​ចង​ក្របួច​ខាងលើ​ដូចជា​ថូ រីក​មាត់ ឬ​កន្ថោរ​អ៊ីចឹង​។​

-​របស់​ដែល​គេ​ហៅថា (​ថង់​) នោះ គឺ​ថង់​សំពត់ ឬក៏​ជា​ក្រណាត់​សំពត់​ដែល​គេ​វេច​ខ្ចប់​របស់របរ​ដូចគ្នា សម័យមុន​ខ្ញុំ​បានឃើញ​គេ​ប្រើ​សំពត់​ពណ៌​ក្រហម​សុទ្ធ រុំ​ស្រា នំនែក​ផ្សេងៗ​។ សម័យ​ក្រោយៗ​មក ឃើញ​គេ​ប្រើ​សំពត់សូត្រ​រុំ​ខ្ចប់​ជំនួស​វិញ ប៉ុន្ដែ​រឿងនេះ​គឺ​ដោយ​កន្លែង​តាម​ភូមិ​ដែល​ផ្សេងៗ​គ្នា គឺ​ដោយឡែកៗ​ពីគ្នា​។ ថង់​នេះ​សំដៅ​ទៅលើ​ការចាត់​ពិធី​រៀប​ការដែល​ធំ​ថ្លៃៗ មាន​ឆត្រ​សម្រាប់​ស្រី មាន​ទ្រនាប់ជើង​សម្រាប់​ស្រី មាន​ផ្លិត​សម្រាប់​បក់ (​សម័យ​នោះ​គ្មាន​កង្ហារ​) អ្នកខ្លះ​ថា​ថង់​នេះ​មាន​ដាក់​ប្រាក់ មាស អ្នកខ្លះ​ថា​ថង់​នេះ​គេ​ប្រើ​ហិប​នោះឯង (​ដូចជា​ដាវ​ដែលមាន​ស្រោម សរុប​មករក​ទី​ដែល​ឈប់​មិនបាន គ្រាន់តែ​សរុបមក​បាន​ថារ​ណ្ដ​ប់​ហិប គឺជា​ការធ្វើ​ពិធី ដូច​យ៉ាង​មនុស្ស​ដែល​ក្រីក្រ​ជាទូទៅ​។ ប៉ុន្ដែ​រណ្ដាប់​សម្រាប់​ថង់​រង​កម្រិត​សេដ្ឋី ដែលមាន​មាសប្រាក់​ច្រើនណាស់​ទើប​អាចធ្វើ​ទៅបាន​។ តាម​ទស្សនៈ​គតិ​នៃ​អ្នកក្រីក្រ គាត់​រមែង​ពោលថា «​ឋានៈ​យើង​ត្រឹម​ប៉ុណ្ណេះ នឹង​ទៅ​ក្លាហាន​អ្វី សុំ​រណ្ដាប់​កម្រិត​មាសប្រាក់​នោះ នាំ​តែ​ខ្មាស​អ្នកស្រុក ព្រោះ​យើង​ជា​អ្នកក្រ មាន​អ្វី​ទៅនឹង​ឱ្យគេ​(​កូនកំលោះ​) នេះ​គឺ​សំដៅ​ខាង​ស្រី​ទេ​និយាយ​, បើសិនជា​ខ្លួន​ក្រ ឋានៈ​តូច​ទាប ពេល​គេ​មក​ស្ដីដណ្ដឹង​កូនចៅ​ទៅ បង្គាប់​ឱ្យគេ​ច្រើន​លើសលប់​ពី​កម្រិត​ឋានៈ​របស់ខ្លួន ក៏​ប្រការ​គេ​ទិតៀន​ថា «​ឆ្លុះកញ្ចក់​មិន​មើល​ប្រាណ​»​។​

​ដល់​មក​ពិចារណា​ពី​ប្រពៃណី​នេះ ខ្ញុំបាទ​គិតថា ស្លា​ចែចូវ​នេះឯង​គឺជា​ខាន់ស្លា​សម័យមុន​នោះ​។ រណ្ដាប់​ជំនូន​ដែល​បង្គាប់​គឺ​ប្រាក់​ចំនួន ៤​បាត​, ១២​បាត​, ២០​បាត​, គង់​ដាក់​រួមគ្នា​ទាំងអស់​ក្នុង​ខាន់ស្លា​នោះឯង​។ ដូចជា​ខ្មែរ​បច្ចុប្បន្ន​ជាប់មាត់​ប្រើពាក្យ​ថា «​ប្រាក់​ខាន់ស្លា​»​។​

​សម័យមុន​, អ្នកក្រ​ដែល​គ្មាន​ប្រា​ក់សោះ​នោះ ជួនកាល​ក៏​យក​ក្របី​១​ក្បាល ឬ​២​ក្បាល​លើក​ឱ្យធ្វើជា​«​ខាន់ស្លា​»​ក៏មានដែរ​។​

​តាម​ការបរិយាយ​មក​នោះ នឹង​បាន​ឃើញថា​៖ នៅក្នុង​ពិធី​រៀបការ​រៀងរាល់​លើក ខាង​ប្រុស​ត្រូវ​ចំណាយ​យ៉ាងខ្ពស់ ទាំង​ជ្រូក​, ទាំង​អង្ករ​, ត្រី​សាច់ អាហារ សុរា​ត្រាំ​ផ្សេងៗ ទាំង​តន្ដ្រី នំនែក ទាំង​ប្រាក់កាស មាស​ពេជ្រ​ផ្សេងៗ​ទៀត ទាំង​នៅ​ខាង​ផ្ទះ​ខ្លួនឯង​, ទាំង​នៅផ្ទះ​ខាង​ស្រី ត្រូវ​លៀង​អាហារ​ចំណី​ញាតិ​ការ​ពង្ស​ផៅ​ខាង​ខ្លួន​ផង​, ទាំង​ញាតិ​ការ​ខាង​ស្រី​ផង រាប់​ទៅ​ឃើញថា​ធ្ងន់​ក​មែនទែន​។​

​ក្រឡេក​មក​មើល​ខាង​ស្រី​វិញ​ម្ដង គេ​ត្រៀម​អ្វីខ្លះ ខាង​ស្រី​គេ​ត្រៀម​ទុក​នូវ​របស់របរ​ដែល​ត្រូវ​ទទួល​ប្រ​ណិ​ប​តន៍​ញាតិ​ខាង​ប្រុស ដោយ​ភាគច្រើន​គឺ​ខ្នើយ ពូក សំពត់សូត្រ​ថ្មីៗ​ជាច្រើន​, ហើយ​និង​សុរា​អស់ទាំងនោះ​។ ខាង​ស្រី​(​កូនក្រមុំ​) សម័យមុន​ពេលទំនេរ​ពី​ស្រែចម្ការ ក៏​មក​អង្គុយ​ត្បាញ​រវៃ​សន្សំ​ជារឿយៗ ដោយ​ដេរ​ពូក ខ្នើយ​ផ្សេងៗ​ត្រៀម​ទុក​។ ហេតុដែល​ត្រៀម​ទុក ជាមុន​នេះ​យូរ​ពេល​ទើប​មិនត្រូវ​មក​ស្មុគស្មាញ​ក្នុងពេលដែល​ជិត​ដល់​ថ្ងៃ​រៀបការ​។ ដូច្នេះ​ដល់​ជិតៗ​ថ្ងៃ​រៀបការ គឺ​គ្រាន់តែ​ទៅ​ជម្រាប​ជូនដំណឹង​ញាតិ​មិ​ត្ដ និង​ធ្វើ​ម្ហូបអាហារ​លៀងភ្ញៀវ​មក​ចូលរួម​ដែល​គេ​នឹង​មក​ចងដៃ​ជួយ​ជា​មាស ប្រាក់​របស់របរ​តាម​ប្រពៃណី ផ្លូវ​ប្រា​ក់បាន​នេះ​មាន​គ្រប់​ច្រក​គឺ​៖

– ភ្ញៀវ​ដែល​មក​ក៏​ជួយ​ជា​ប្រាក់​
– ខ្នល់ខ្នើយ ពូក​សំពត់​ក្រណាត់​សូត្រ សុរា ប្រាក់ ក៏បាន​
– នេះ​ហៅថា ខាង​ស្រី​មិនជា​ចាំបាច់​ដាក់ទុន​ច្រើនពេក​ឡើយ​
​ខាង​ប្រុស​ក៏បាន​ប្រាក់​ពី​ញាតិ​មកជួយ​ការ​តែ​ប៉ុណ្ណេះ ប៉ុន្ដែ​ប្រាក់​ជំនូន​នេះ​ភាគច្រើន​ក៏បាន​មក​ធ្វើជា​ដើមទុន​ចាប់ផ្ដើម​នូវ​ជីវិត​គូស្រករ​នៅ គ្រា​ដំបូង​ដែរ​។​

​រឿង​ខាន់ស្លា គឺ​រណ្ដាប់​ជំនូន​សម្រាប់​ង្គា​ប់ដ​ល់​ខាង​ប្រុស​នោះ ក៏​ចប់​ត្រឹមតែ​ប៉ុណ្ណេះ​ឯង​៕

លីសា

spot_img
×