Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់ លួច​គាស់​រថយន្ត​នាយក​មជ្ឈមណ្ឌល សរ​ណំ ដើម្បី​យក​ទ្រព្យ​ទៅ​លក់​ទិញ ថ្នាំញៀន​

spot_img

​កណ្ដាល ៖ យុវជន​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់ ត្រូវបាន​នគរបាល​ស្រុក​អង្គស្នួល ធ្វើការ​ចាប់ខ្លួន​ក្នុង​ករណី​លួច គាស់​រថយន្ត កាលពី​ថ្ងៃ​ទី​១៥​ខែកក្កដា ក្រោយ​ពី​ជនសង្ស័យ​រូបនេះ​បាន​ធ្វើ​សកម្មភាព​លួច​គាស់​ទ្វារ​រថយន្ដ​រប​ស់បុរ​សម្នាក់​ជា​នាយក​មជ្ឈមណ្ឌល សរ​ណំ ដើម្បី​យក​ទ្រព្យសម្បត្ដិ កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ក្នុង​មជ្ឈមណ្ឌល សរ​ណំ ស្ថិតក្នុង​ភូមិ​គោល ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ។​

​មន្ដ្រី​នគរបាល​ស្រុក​អង្គស្នួល​បានឲ្យដឹងថា យុវជន​សង្ស័យ​ចាប់ខ្លួន​បាន​មាន​ឈ្មោះ​ទែន តាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​គោល ឃុំ​ទួល​ព្រេជ ស្រុក​ង្គ​ស្នួល ខេត្ត​កណ្តាល ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ មាស សារ៉ាន់ ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ មុខរបរ​នាយក​មជ្ឈមណ្ឌល សរ​ណំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៦២B ផ្លូវ​៩៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ដោយឡែក​វត្ថុតាង​ដកហូត​បាន​មាន​៖ កុំព្យូទ័រ​លែ​បថ​ប​១​គ្រឿង សែក​ចំនួន​១០​ក្បាល កាបូប​ដាក់​ឯ​សារ​ចំនួន​៥ ត្រា​មជ្ឈមណ្ឌល​ចំនួន​១ ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង កូន​កាំបិត​ចិតបន្លែ​ចំនួន​២ ដាវ​ចំនួន​១​ដើម និង​ស្បែកជើងផ្ទាត់​ប្រភេទ​ក្រណាត់​១​គូរ រីឯ​ទ្រព្យសម្បត្ដិ​បាត់បង់​មាន​ប្រាក់​រៀល​ចំនួន​១​លាន​រៀល និង​លិខិតឆ្លងដែន​ចំនួន​២​ក្បាល ។​

​ប្រភព​ដដែល​បន្ដថា នៅ​មុនពេល​កើតហេតុ ថ្ងៃទី​១៣ ខែ​កក្ត​ដា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​យប់ ជនរងគ្រោះ​បាន​ជិះ​រថយន្ដ​របស់​ខ្លួន​មក​មជ្ឈមណ្ឌល សរ​ណំ រួច​ចត​នៅខាងមុខ ដោយ​ពុំ​បាន​ចាក់សោរ​ទ្វារ​រថយន្ដ​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ រួច​ជនរងគ្រោះ​ក៏​ដើរ​ចូល​ទៅ​ដេក​ក្នុង​បន្ទប់​បាត់ទៅ ។ លុះ​ភ្លឺ​ឡើង​ថ្ងៃ​ទី​១៤ ខែកក្កដា ជនរងគ្រោះ​ក្រោក​ពី​ដេក​ក៏​ទៅ​មើល​រថយន្ត ក៏​ស្រាប់តែ​បាត់​ទ្រព្យសម្បត្ដិ​របស់ខ្លួន​ដូច​បាន​រៀបរាប់​ខាងលើ ក៏​មាន​ការភ្ញាក់ផ្អើល​ដើរ​រក​មើល​ជុំវិញ​រថយន្ដ​និង​ទីធ្លា​ក្នុង​មជ្ឈមណ្ឌល បាន​រកឃើញ​ដាវ​ចំនួន​១​ដើម កូន​កាំបិត​ចិតបន្លែ​ចំនួន​២ ស្បែកជើង​ក្រណាត់​១​គូរ និង​មាន់​ងាប់​ចំនួន​២​ក្បាល​ផង​ដែរ ។ ដោយ​ជនរងគ្រោះ​ស្គាល់​វត្ថុតាង​ជា​របស់​ជនសង្ស័យ​ឈ្មោះ ទែន តាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​គោល ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ភ្លាម​នោះ​ក៏​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទួល​ព្រេជ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ ។​

​ក្រោយពី​សមត្ថកិច្ច​ប៉ុស្ដិ៍​រដ្ឋបាល​ទួល​ព្រេជ​ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ ភ្លាម​នោះ​សមត្ថកិច្ច​ក៏​បាន​ចាប់ខ្លួន​យក​មក​ប៉ុស្ដិ៍​ដើម្បី​ធ្វើ​ការសាកសួរ ។ នៅ​ចំពោះមុខ​សមត្ថកិច្ច យុវ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​បើកទ្វា​រថយន្ដ​លួច​យក​ទ្រព្យសម្បត្ដិ​របស់​ជនរ​ង​គ្រោះ​ប្រាកដ​មែន ហើយ​ខ្លួន​ធ្លាប់​ប្រើប្រាស់​ថ្នាំញៀន​អស់​រយៈពេល​៣​ឆ្នាំ​មកហើយ ក្រោយមក​ទៀត​ខ្លួន​ក៏​បាន​ដើរ​លួច​សត្វ​មាន់​និង​ទា​ក្នុងភូមិ ដើម្បី​លក់​យក​លុយ​ទិញ​ថ្នាំញៀន​ប្រើប្រាស់ ៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×