Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សស្រី​ម្នាក់ត្រូវគ្រូរុញ​ពី​អគារ​សាលា​ជាន់​ទី២ បណ្តាល​ឲ្យ​ធ្លាក់​​ទង្គិច​ក្បាល​​នឹង​​យ៉​ជាន់​ទី១​ស្លាប់​គួរ​ឲ្យ​អាសូរ ក្នុង​អំឡុង​ហ្វឹក​ហ្វឺន​សុវត្ថិភាព (វីដេអូ)

spot_img

​គ្រូ​ហ្វឹកហ្វឺន​ម្នាក់​នៅក្នុង​រដ្ឋ Tamil Nadu ប្រទេស​ឥណ្ឌា ត្រូវបាន​ចាប់ខ្លួន​ពីបទ​រុញ​សិស្សស្រី​អាយុ ១៩ ឆ្នាំ ម្នាក់​ទាំង​បង្ខំ​ចេញពី​ជាន់​ទី​២ ក្នុងអំឡុង​ពេលធ្វើ​លំ​ហាត់​សុវត្ថិភាព​មួយ ដែល​បណ្តាល​ឲ្យ​នាង​ធ្លាក់​រហូត​ស្លាប់ ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​ឈ្មោះ N Logeswari ជា​និស្សិត​ឆ្នាំ​ទី​២ នៃ​មហាវិទ្យាល័យ​សិល្បៈ និង​វិទ្យាសាស្ត្រ Kovai Kalaimagal បាន​រងរបួស​ធ្ងន់ធ្ង​រ បន្ទាប់ពី​ក្បាល​របស់​នាង​ប៉ះទង្គិច​នឹង​យ៉​ការពារ​កម្តៅ​ព្រះអាទិត្យ ជាន់​ទី​១ មុនពេល​ធ្លាក់​ចុះដី ។​

ចំណែកសិស្សប្រុសស្រី១ក្រុម ដែលបាន​ស្ថិត​​ទីតាំងខាងក្រោម​ ជាមួយ​សំណាញ់​ចាំ​​ត្រង់នាង​ បានត្រឹម​​សម្លឹង​មើល​ដោយ​ក្តី​រន្ធត់​គ្រប់​ៗគ្នា នៅក្នុង​ហេតុការណ៍​នេះ ។

​យោងតាម New Minute នោះ​សិស្ស​ជាច្រើន​បាន​លោត​ចុះ​រួចហើយ និង​បាន​ធ្វើបាន​ដោយ​សុវត្ថិភាព​ទាំងអស់គ្នា ។ មន្ត្រី​ស៊ើបអង្កេត​ផ្លូវការ​បាន​ពន្យល់ថា ក្រុម​នេះ​បានធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​បែបនេះ នៅតាម​មហាវិទ្យាល័យ​ជាច្រើន​ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លងមកនេះ ហើយ​នេះ​គឺជា​គ្រោះថ្នាក់​លើកដំបូង​ដែល​កើតឡើង​សម្រាប់​ពួកគេ ។​

​ប៉ូលីស​និយាយថា​៖ «​យើងខ្ញុំ​បាន​ចាប់ខ្លួន​គ្រូបង្វឹក​រួចហើយ ។ ជនរងគ្រោះ​បាន​រងរបួស​ធ្ងន់ធ្ងរ​នៅលើ​.​ក និង​ក្បាល​របស់​នាង ។ គ្រូបង្វឹក​រូបនោះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ដោយសារតែ​ការធ្វេសប្រហែស ។​

​អាជ្ញាធរ​មហាវិទ្យាល័យ​បាន​បញ្ជាក់ថា ការហ្វឹកហាត់​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌា (NDMAI) ប៉ុន្ដែ​យោងទៅតាម​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​រដ្ឋ Tamil Nadu Rajendra Ratnoo គ្រូបង្វឹក​នេះ​មិនមែនជា​គ្រូបង្ហាត់​ដែល​បាន​ចុះ​ក្នុង​បញ្ជី​ឈ្មោះ​របស់ NDMAI ទេ ហើយ​គាត់​ក៏​គ្មាន​ចំណេះដឹង អំពី​ការហ្វឹកហាត់​ណាមួយ​ដែល​ធ្វើឡើង​នៅ​មហាវិទ្យាល័យ​ឡើយ ៕ ឧ​ត្ត​ម​

spot_img
×