Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្លែ​ប៉េងប៉ោះ​ចម្លែក ៖ រសជាតិ​ដូច​ក្រូច​វល្លិ ចំណែក​ក្លិនក្រអូប​ដូច​ម្នាស់​

spot_img

​វៀតណាម​បាន​នាំចូល​ពូជ​ប៉េងប៉ោះ​សម្បក​រឹង ​(​ឬ​ប៉េងប៉ោះ​Tamarillo) ដែល​មាន​តម្លៃ​យ៉ាង​ថ្លៃ​និង​កំពុង​ត្រូវបាន​ដាក់​តាំង​លក់​នៅ​ផ្សារ​ទំនើប​ធំៗ​។​

​ប្រមាណ​កន្លះ​ឆ្នាំ​មកនេះ នៅលើ​ទីផ្សារ​វៀតណាម​គេ​ឃើញ​មាន​ប៉េងប៉ោះ​Tamarillo ហើយ​ពេលនោះ​វា​មាន​តម្លៃ​ដល់​ទៅ​១​លាន​ដុង​ក្នុង​១​គីឡូក្រាម​(​ប្រមាណ​៤៥​ដុល្លារ​)​។​តម្លៃ​នេះ​លើស​ពី​ប៉េងប៉ោះ​ធម្មតា​៥០​ដង ឬ​លើស​ពី​ប៉េងប៉ោះ​ខ្មៅ​ដែល​កំពុង​ពេញនិយម​១០​ដង​។​ពេល​នោះ​ភាគច្រើន​ត្រូវបាន​នាំ​ចូល​មក​ពី​ប្រទេស Ecuador ប៉ុន្ដែ​ឥឡូវ​គេ​កំពុង​បង្កើន​ការដាំដុះ​វា​នៅ​ប្រទេស​វៀតណាម​។​

​យ៉ាងនេះ​ក្ដី ទោះ​ផលិត​ក្នុងស្រុក​ហើយ គេ​សង្កេតឃើញ​មាន​ច្រើន​ក្នុង​ទីផ្សារ តែ​តម្លៃ​របស់​វា​មិន​ធ្លាក់ចុះ​ខ្លាំងពេក​ទេ គឺ​នៅ​ប្រមាណ​300.000 ដុង​ក្នុង​ង​១​គីឡូក្រាម​(​ជាង​១៣​ដុល្លារ​)​។​

​ម្ចាស់​កសិដ្ឋាន​ម្នាក់​ឈ្មោះ​ខឿន​និយាយថា តម្លៃ​ពេលនេះ​ធ្លាក់​ចុះ​ព្រោះ​តែ​ប៉េងប៉ោះ​សម្បក​រឹង​នេះ​ត្រូវ​គេ​ដាំ​យ៉ាង​ច្រើន​នៅ​ដា​ឡាត់ កំពុង​ផ្ដល់​ផល​យ៉ាង​សន្ធឹកសន្ធាប់​។​

​ប៉េងប៉ោះ​សម្បក​រឹង​នេះ​ក្រោយពេល​ដាំ​ពី​៨​ទៅ​១២​ខែ​វា​នឹង​ផ្ដល់​ផល​

​នៅ​ឆ្នាំ​ដំបូង​អាច​ទទួល​ផល​ពី​៣០​ទៅ​៤០​គីឡូក្រាម​ក្នុង​មួ​យ​ដើម ហើយ​ពេល​ដើម​វា​កាន់តែ​ធំ​វា​កាន់តែ​ផ្ដល់​ផល​ច្រើន​។​

​ទៅ​បី​វា​លែង​ថ្លៃ​ដូច​ពេល​នាំ​ចូល​ពី​ប្រទេសក្រៅ​ក្ដី​ប៉ុន្ដែ​បច្ចុប្បន្ន​នេះ​វា​ជា​ពូជ​ប៉េងប៉ោះ​ដាំ​នៅ​វៀតណាម​មាន​តម្លៃ​ថ្លៃ​ជាំ​ង​គេ​ប្រៀប​ទៅ​នឹង​ប៉េងប៉ោះ​ធម្មតា​ក៏​ដូចជា​ប៉េងប៉ោះ​ខ្មៅ​។​


​ប៉េងប៉ោះ​នេះ​រាង​តូច ក្នុង​១​គីឡូក្រាម​មាន​ប្រមាណ​ពី​២០​ទៅ​២៤​ផ្លែ​។​

​ក្រោយ​ពី​ដាំ​នៅក្នុង​ស្រុក​បាន​ជោគជ័យ ប៉េងប៉ោះ​នេះ​កំពុងតែ​ពេញនិយម​។​

​គេ​អាច​កាច់​វា​ជាំ​បន្ទះៗ​លាយ​ជាំ​មួយ​សាឡាដ​បរិភោគ​ស្រស់​តែម្ដង​។​វា​នឹង​ធ្វើឱ្យ​អាហារ​នេះ​មាន​ក្លិន​លាយឡំ​គ្នា​រវាង​ក្រូចវល្លិ​,​ប៉េងប៉ោះ​និង​ស្ដ្រូប៊ឺរីដ៏​ពិសេស​។​

​គេ​អាច​កាត់​វា​ជា​បន្ទះៗ​លាយ​ជាមួយ​ទឹកកក ធ្វើ​ជា​ភេសជ្ជៈ​ដ៏​ល្អ​សម្រាប់​រដូវក្ដៅ​

​អ្នកខ្លះ​ទៀត​គេ​យក​វា​មក​កិន​ជា​ទឹក​ផ្លែឈើ​

​តាម​ឈ្មួញ​ជួញដូរ​បន្លែ​ម្នាក់​និយាយថា បរិមាណ​ផល​បច្ចុប្បន្ន​មិន​អាច​ឆ្លើយតប​នឹង​តម្រូវការ​ដ៏​ច្រើន​លើសលប់​។​ ហេតុ​នេះ​ភាគច្រើន​ត្រូវ​កុម្មង់​ទិញ​ទុកជាមុន​៕​ លីសា

spot_img
×