Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយ​គំនុំ​ចាស់ ពេល​ស្រវឹងស្រា ជួប​គ្នា​ភ្លាម ប្រយុទ្ធ​គ្នា​ភ្លែត អ្នកឈ្នះ​ដេក​គុក អ្នកចាញ់​ដេកពេទ្យ​

spot_img

កណ្តាល​ ៖ យុវជន​បី​នាក់ ដែល​កំពុង​ស្ថិត​ក្នុង​សភាព​ស្រវឹងស្រា​ជោកជាំ​ដូចគ្នា បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ផឹកស៊ី ហើយ​មក​ជួប​គ្នា ក៏​កើត​ជា​ជម្លោះ​ដោះស្រាយ​គំនុំ​ចាស់ ប្រយុទ្ធ​គ្នា​ភ្លែត ដោយ​ជន​បង្ក​បាន​ទាញ​ខ្សែក្រវាត់​ពី​ចង្កេះ​វាយ​គូទំនាស់​បែកក្បាល​ហូរឈាម ។ បន្ទាប់ពី​កើតហេតុ អ្នកឈ្នះ​ដេក​គុក អ្នកចាញ់​ដេកពេទ្យ​។​ ​ដែល​ករណី​នេះ កើតហេតុ​ថ្ងៃអាទិត្យ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩ និង​៣០​នាទី នៅ​ចំណុច ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​

​សេនាធិការ​នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ឆិល មករា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន មាន​ស្នាម​មុត ត្រង់​ក្បាល​ខាងឆ្វេង​ចំនួន​១​កន្លែង ទីលំនៅ​បច្ចុប្បន្ន​ភូមិ​លេខ​៣ ឃុំ ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ។ ជនសង្ស័យ​ចំនួន​២​នាក់ ១-​ឈ្មោះ មុត សំណាង ហៅ ឆាយ ភេទ​ប្រុស អាយុ​៣០​ឆ្នាំជនជាតិខ្មែរ មុខរបរ​បើកប​រថ​យន្ដ មាន​ទីលំនៅ ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល​(​ឃាត់ខ្លួន​) ២- ឈ្មោះ មុត ដា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​លេខ ២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល​(​គេចខ្លួន​)​។​

​នគរបាល​បន្ថែមថា វេលា​ម៉ោង​កើតហេតុ​ខាងលើ ឈ្មោះ មុត សំណាង ហៅ​ឆាយ និង​ឈ្មោះ មុត ដា​រ៉ា ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង ចេញពីផ្ទះ របស់​ឈ្មោះ កែវ ភិរម្យ ភេទ​ប្រុស (​ត្រូវ​ជា​ឪពុកក្មេក របស់​ឈ្មោះ មុត សំណាង​) តាម​ផ្លូវលំ ដោយ​មាន​សភាព​ស្រវឹង​ស្រា​ជោកជាំ ទាំង​២​នាក់ ហើយ​ពេល​មកដល់​កន្លែងកើតហេតុ បាន​ជួប​នឹង​ក្រុមគ្រួសារ​របស់ ឈ្មោះ​ឆិល មករា កំពុងធ្វើដំណើរ​ចូល​ទៅ​ផ្ទះ​របស់​ខ្លួន ក៏​បាន​ឈប់​ម៉ូតូ ឈ្លោះប្រកែក​ពាក្យសម្តី​គ្នា ហើយ​ភ្លាមនោះ​ឈ្មោះ​មុត សំណាង បាន​ហូត​ខ្សែក្រវ៉ាត់​ចេញពី​ចង្កេះ​ខោ​របស់ខ្លួន ព្រួត​គ្នា​ជាមួយ​ឈ្មោះ​មុត ដា​រ៉ា វាយ​ទៅលើ​ឈ្មោះ​ឆិល មករា ជា​ជនរងគ្រោះ បណ្ដាលឲ្យ​មាន​របួសស្នាម ហើយ​ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្វាយ​រលំ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​នាំ​ខ្លួន​ឈ្មោះ​មុត សំណាង ដើម្បី​ធ្វើការ​សា​សួរ ចំណែក​ឈ្មោះ មុត ដា​រ៉ា រត់គេចខ្លួន​បាត់ ចំណែក​ឈ្មោះ​ឆិល មករា​ ត្រូវបាន​សាច់ញាតិ បងប្អូន​ដឹក​យក​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ក្រុង​តាខ្មៅ​។​
​បច្ចុប្បន្ន​ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ត​តាម​នីតិវីធី​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×