Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ធ្វើ​ពិធី​លែង​កូន​ត្រី​ជាង ៥ ម៉ឺន​ក្បាល ចូល​បឹង​ព្រែក​ទប់​

spot_img

​ខេត្ត​ព្រះសីហនុ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ សហការណ៍​ជាមួយ​ជល​ផល​កំពង់សោម នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ធ្វើ​ពិធី​អបអរសាទរ​ទិវា​មច្ឆា​ជាតិ ១ កក្កដា ២០១៨​។​

​ពិធី​នេះ​រៀបចំ​នៅ​មាត់ទឹក​បឹង​ព្រែក​ទប់ ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព ឯកឧត្ដម យន្ដ មីន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ​។​

លោក នេន ចំរើន ប្រធាន​រដ្ឋបាល​ជលផល​កំពង់សោម បានឲ្យដឹងថា ទិវា​មច្ឆជាតិ​ឆ្នាំនេះ បាន​លែង​កូន​ត្រី​ឆ្ពិន​ចំនួន ៥​ម៉ឺន​ក្បាល និង​ពូជ​ត្រី​ក្នុង​ស្រុក មានកូន​ត្រី​ក្រាញ់ អណ្តែង និង​ត្រី​រ៉ស​ជាដើម​ចំនួន ២០​គីឡូក្រាម​ថែមទៀត ចូលទៅ​ក្នុង​បឹង​ព្រែក​ទប់​។​

នា​ឱកាស​នោះ​ដែរ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​រួមគ្នា ជួយ​ថែរក្សា​មច្ឆា​ជាតិ​គ្រប់​ប្រភេទ​ឲ្យបាន​គង់វង្ស ដោយ​មិន​ត្រូវ​ប្រើ​ឧបករណ៍​ចាប់​ត្រី ដែល​ច្បាប់​បាន​ហាមឃាត់​នោះទេ​៕ ដោយ ៖ ដែន​សីមា​

 

spot_img
×