Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​យក​ដីកា កោះហៅ​លោក សម រង្ស៊ី ទៅ​បិទ​នៅ​អតីត​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បីឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ រឿង​កាត់​ទឹក​ដី​ឲ្យ​បរទេស​

spot_img

ភ្នំពេញ​ ៖ ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​មានជ័យ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ​បាន​ដីកា​របស់​លោករ​ស់ ពិសិដ្ឋ ចៅក្រម នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កោះហៅ​លោក សម រង្ស៊ី មេ​ចលនា​សង្គ្រោះ​ជាតិ ឱ្យ​ចូល​បំភ្លឺ​ចំពោះ បទល្មើស​ក្បត់ជាតិ​កាត់​ទឹកដី យក​ទៅ​បិទ​នៅ​អតីត​ទីស្នាក់ការ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​យោង​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ ចុះ​ថ្ងៃ​ទី​១១​ខែកក្កដា ឆ្នាំ​២០១៨ របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ប្តឹង​សុំ​ឲ្យ​បើកការ​ស៊ើបសួ​រលើជ​ន​ត្រូវ​ចោទ ឈ្មោះ​សម រង្ស៊ី​។​ជន​ត្រូវ​ចោទ ឈ្មោះ​សម រង្ស៊ី ត្រូវបាន​ដាក់​ក្រោម​ការពិនិត្យ​ពីបទ “​ប៉ុនប៉ង​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ដែន​ដី​ជាតិ​មួយ​ផ្នែក​” ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ និង​ទីកន្លែង​ផ្សេងទៀត កាលពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៣ បទល្មើស​ដែល​មាន​ចែង​ឲ្យ​ផ្ទន្តាទោស​តាម​បញ្ញត្តិ​មាត្រា ២៧ និង​មាត្រា ៤៤០ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រា​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣​ខែកក្កដា ឆ្នាំ​២០១៨ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ លោក សម រង្ស៊ី ឲ្យចូល​មកនា​ក់​សាលាដំបូង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៨ តាម​កាលកំណត់ ដើម្បី​សួរ​ចម្លើយ​ពាក់ព័ន្ធ​នឹង​បទល្មើស​ក្បត់ជាតិ ដែល​ប៉ុនប៉ង​កាត់​ទឹកដី​កម្ពុជា​ឱ្យទៅ​ជនជាតិ​ដទៃ​។ “​ក្នុង​ករណី​មិន​ចូល​ខ្លួន​តាម​កាលកំណត់ ខាងលើ​នេះ​ទេ យើង​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន ឬ​ដីកា​បង្គាត់​ឲ្យ​ចាប់ខ្លួន​” លោក​ចៅក្រម​បញ្ជាក់បន្ថែម​។​

​សូមបញ្ជាក់​ថា លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សកម្មជនរ​បស់​ខ្លួន​ទម្លាយ អំពី​អំពើ​ក្បត់ជាតិ​ដោយ​ភ្ជាប់​វីដេអូ​របស់លោក​ចុះ​កិច្ចព្រមព្រៀង​ជាសម្ងាត់​ជាមួយ​មេដឹកនាំ​ជន​ជាត​វៀតណាម​ម៉ុង​តា​ញ៉ា កាលពី​ឆ្នាំ​២០១៣ ដើម្បី​ប្រគល់​ឱ្យ​ជនជាតិភាគតិច​វៀតណាម​ទាំងនោះ គ្រប់គ្រង​ខេត្ត​ចំនួន​៤ ដោយ​ស្វ័យប្រវត្តិ​បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត នៅ​ឆ្នាំ​២០១៣​។ ខេត្ត​កម្ពុជា​ចំនួន​៤ ដែល​លោក​សម រង្ស៊ី ប៉ុនប៉ង​កាត់​ទៅឱ្យ​ជនជាតិភាគតិច​វៀតណាម​នេះ រួមមាន​៖ ខេត្ត​រតនគិរី មណ្ឌល​គី​រី ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ជាដើម​។​

​ពាក់ព័ន្ធ​ករណី​នេះ​តំណាង​អយ្យការ ក៏​បាន​ចេញ​ដីកា​កោះហៅ​លោក សម រង្ស៊ី ឱ្យ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨ ប៉ុន្តែ​មិន​មាន​វត្តមាន​លោក​សម រង្ស៊ី ចូលខ្លួន​មក​បំភ្លឺ​នោះទេ​៕ ​ដោយ ​៖ ​កូឡាប​

spot_img
×