Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ដែល​កំពុង​ខ្វះ​លុយ ក៏​ដាច់ចិត្ត​ទៅ​បើក​កូន​ជ្រូក​របស់​កូនប្រុស​អាយុ ៨​ឆ្នាំ ហើយ​បាន​ឃើញ​ ​សំបុត្រ​សរសេរ​អក្សរ​មួយ​ឃ្លា ធ្វើឲ្យ​គាត់​រំជួលចិត្ត​យ៉ាងខ្លាំង​

spot_img

​ការ​សន្សំ​លុយ មិនមែន​ជា​រឿង​ងាយស្រួល​ដែល​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ធ្វើ​បាន​នោះ​ទេ​។ បើ​យើង​​ជា​បុគ្គលិក​ធ្វើ​ការឲ្យ​គេ​មាន​ប្រាក់ខែ​តិចតួច យើង​ប្រាកដជា​ពិបាក​ខ្លាំង​ក្នុងការ​សន្សំ​លុយ ព្រោះ​យើង​ត្រូវ​ចំណាយ​ប្រចាំថ្ងៃ និង​ទិញ​របស់រ​បរចាំ​បាច់​ប្រើប្រាស់​។​

​ទោះយ៉ាងណា នៅ​មាន​មនុស្ស​មួយចំនួន ទោះបី​មាន​ប្រាក់ខែ​មិន​សូវ​ច្រើនក្តី ក៏​ពួកគេ​អាច​សន្សំ​លុយ​​បាន​ខ្លះ ហើយ​យើង​គួរ​សរសើរ​ពួកគេ ដែល​ចេះ​ចាយ​ពិតៗ​។ ក្នុង​ចំណោម​អ្នក​ទាំងនោះ ក៏​មាន​ក្មេងៗ​​ជាច្រើន​ផងដែរ ដែល​ចេះ​សន្សំ​លុយ​។​

​ចំពោះ​ការ​សន្សំ​លុយ​ដែល​ស្ត្រី​ជនជាតិ​ភី​លី​ពី​ន​ម្នាក់ បាន​ចែករំលែក​សាច់​រឿង​របស់​កូន​ប្រុស​អាយុ ៨​ឆ្នាំ​របស់​គាត់ ទាំង​រំជួលចិត្ត នៅ​ពេល​គាត់​ដាច់ចិត្ត​បើក​កូនជ្រូក​សន្សំ​លុយ​របស់​កូន​គាត់ ដោយសារ​​តែ​គាត់​កំពុង​ខ្វះខាត និង​ត្រូវការ​លុយ​យ៉ាងខ្លាំង​ក្នុង​គ្រា​នោះ​។​

​កូនប្រុស​របស់​គាត់ សន្សំ​លុយ​ដាក់​ក្នុង​កំប៉ុង​តូច​មួយ ហើយ​ទោះបីជា​ក្រដាសប្រាក់​ទាំងអស់​នៅក្នុង​​កូន​ជ្រូក​នោះ មិនសូវ​ធំៗ​ក៏ដោយ ស្ត្រី​ម្នាក់​នោះ​ពិតជា​មាន​អារម្មណ៍​រំជួលចិត្ត​យ៉ាងខ្លាំង នៅ​ពេល​គាត់​​បើក​វា​មើល ហើយ​ឃើញ​កូន​គាត់​សរសេរ​អក្សរ​មួយ​ឃ្លា​នៅ​លើ​នោះ​។​

​អក្សរ​ដែល​កូន​គាត់​សរសេរ​នោះ​មានន័យ​ថា “​ទុក​សម្រាប់​គ្រួសារ​ខ្ញុំ​” ដែល​មានន័យថា កុមារ​តូច​នោះ​សន្សំ​លុយ ទុក​សម្រាប់​គ្រួសារ​។ នេះ​ជា​រឿង​មិន​នឹកស្មាន​ដល់ ព្រោះ​ថា​កុមារ​នេះ​​ទើបតែ​មាន​អាយុ ៨​ឆ្នាំ​សោះ ប៉ុន្តែ គាត់​បែរជា​ចេះ​គិតគូរ និង​ស្រឡាញ់​គ្រួសារ​យ៉ាងខ្លាំង​។​

​វា​ពិតជា​រឿង​គួរ​ឲ្យ​រំជួល​ចិត្តណាស់ ដោយសារ​តែ​ក្មេង​ម្នាក់​សន្សំ​លុយ មិន​ដើម្បី​ទុក​ចាយ​ខ្លួនឯង ប៉ុន្តែ​បែរជា​ទុក​សម្រាប់​គួរ​សារ​ទៅ វិញ​។ ពុំ​មាន​ក្មេង​ណា​ច្រើន​នោះទេ គិតគូរ​ពី​គ្រួសារ នៅពេល​គេ​កំពុង​ស្ថិតក្នុង​វ័យ​ប៉ុន​នេះ​៕ សុភ័ក្ត្រ​

​ប្រភព​៖ trendszilla.net​

spot_img
×