Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​៣៧​គ្រួសារ​ចោទប្រកាន់​លោក ភឿន ផល្លា ក្រោយ​បែកធ្លាយ​ឯកសារ​មិន​ប្រក្រដី​លើ​ដី​ចំនួន​១៩២​ហិច​តា​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​៣៧​គ្រួសារ នៅក្នុង​ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ព្រឹក​ថ្ងៃទី​១៤​កក្កដា​ឆ្នាំ​២០១៨​នេះ បាន​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅ​នឹង​លោក ភឿន ផល្លា និង លោក លឹម សុជាតិ ក្រោយ​ពី​បែកធ្លាយ​ឯកសា​រថា ដី​ប្រមាណ​១៩២​ហិច​តា ដែល ឈ្មោះ​ខាងលើ បាន​មក​ស៊ុំ​មេដៃ ដោយ​អះអាង​ថា ដើម្បី​ស៊ុំ​សិទ្ឋ​ស្រប​ច្បាប់​ពី​ប្រមុខរាជ​រដ្ឋាភិបាល​ជូន​ពួកគាត់ បែ​ជា​មាន​តែ​ឈ្មោះ​ចំនួន​០២​នាក់​តែ​ប៉ុណ្ណោះ ក្នុង​ការគ្រប់គ្រង​ដី​ប្រមាណ​១៩២​ហិច​តា​។​

លោក គឹម ចំណាន ជួសមុខ​អោយ​ប្រជាពលរដ្ឋ​ចំនួន​៣៧​គ្រួសារ ដែល​បាន​ចាត់ទុកថា ជា​ជនរងគ្រោះ បាន​បង្ហាញ​ទស្សនៈ​និង​មតិ​ទាំង​ការសោកស្តាយ​ថា ពួកគាត់​មិន​ស្មានថា អ្វី គឺជា​ឆាកល្ខោន សោះ ព្រោះ​កន្លងមក​ឈ្មោះ​ភឿន ផល្លា និង លោក លឹម សុជាតិ បាន​មក​ប្រាប់​ពួកគាត់ និង ស៊ុំ​អោយ​ពួកគាត់​ផ្តិតមេដៃ ដើម្បី​ដាក់​ជួន​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​កាត់​ង្វៀល​ដី​ជូន​ពួកគាត់ ប៉ុន្តែ​អ្វីៗ​ផ្ទុយ​ពី​ការពិត​ទាំង​អស់ ស្រាប់តែ​ថ្មីៗ​នេះ ពួកគាត់​បាន​ទទួល​ឯកសារ​មួយ​ច្បាប់ ដែល​មន្ទី​ជំនាញ ស្ថាប័ន​ពាក់ព័ន្ឋ​ប្រគល់​ដី​ជូន​តែ​ឈ្មោះ​ភឿន ផល្លា និង លោក លឹម សុជាតិ ទៅវិញ ដែល​ផ្ទុយ​ពី ស ជ ណ​របស់ លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង ប​រិ ស្ថាន និង ស ជ ណ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន កាត់​ង្វៀល​ដី​ចំនួន ១៩២​ហិច​តា​នេះ ជូន​ឈ្មោះ​ភឿន ផល្ល , លោក លឹម សុជាតិ រួម​ជា​ប្រជាពលរដ្ឋ​ចំនួន​២៩ គ្រួសារ​ផ្សេង​ទៀត​។ ដូចនេះ ក្នុងនាម​ប្រជាពលរដ្ឋ​ទាំង​៣៧​គ្រួសារ សូម​ស្នើ​យ៉ាង​ទទួច​ដល់​ស្ថាប័ន ពាក់ព័ន្ឋ​ថ្នាក់លើ​ជា​ពិសេស​សម្តេច​អគ្គមហាសេ​នាបតី​តេ​ជោ ហ៊ុន សែន សូមមេត្តា​ជួយ​រក​យុត្តិធម៏​ជូន​ពួកគាត់​ផង ហេតុ​អី​ពួក​គាត់​រស់នៅ​អាស្រ័យ​ផល​ជាក់ស្តែង​បែ​ជា​ពុំ​មាន​ឈ្មោះ បែ​ជា​មាន​ឈ្មោះ​បុគ្គល​ដែល​ពុំ​មាន​ទីលំនៅ​អាស្រ័យ​ផល​ទីនេះ​ទៅវិញ​។​

ជុំវិញ​ការ​បែកធ្លាយ​ឯកសារ​នេះ ផងដែរ លោក សាមុត សុធារិទ្ឋ ប្រធាន មន្ទី​បរិស្ថាន បាន​អះអាង​ថា ចំពោះ​បញ្ហា​នេះ លោក​ពុំ​ដឹង​នោះ​ទេ ការអនុវត្ត​ន៏​និតិ​វិធី គឺ​ជា​ការសម្រេច​របស់​សាលាខេត្ត និង មន្ទី​សុរិយោដី និង ថ្នាក់​ក្រសួង ឯ មន្ទី​របស់​លោក​ពុំ​មានសិ​ទ្ឋនោះ​ទេ​។​បើ​ចង់​ដឹង​ថា ហេតុ​អី​ឯកសា​រក​ម្មសិ​ទ្ឋ​មាន​ឈ្មោះ​តែ​បុគ្គល​ពីរ​នាក់​នោះ លោក អាច​ទៅ​សាកសួរ​រដ្ឋបាលខេត្ត និង មន្ទី​ជំនាញ គេ​ច្បាស់​ជាង ព្រោះ​គេ​អាចមាន​ឯកសារ​ពាក់ព័ន្ឋ​ផ្សេងទៀត​។​

ដោយឡែក លោក លិន សារិន មេឃុំ​រាម ស្រុក ព្រៃនប់​ជុំវិញ​ការសម្រេច​ង្វៀល​ដី​ចំនួន​១៩២​ហិច​តា​ជាង​នេះ​ទៅអោយ បុគ្គល​ឈ្មោះ​ភឿន ផល្លា និង ឈ្មោះ លឹម សុជាតិ តែ​ពីរ​នាក់​នេះ លោក ក៏​ពុំ​ដឹង​ច្បាស់​ដែរ ព្រោះ​កន្លងមក មុន​បែកធ្លាយ​ឯកសារ​នេះ ក៏​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៦០​គ្រួសារ​ចេញ​មក​ធ្វើការ​តវ៉ា ទាមទា​ទប់ស្កាត់​ម្តង​ដែរ ហើយក៏​បាន​ស្ងាត់​ទៅ​វិញ ហើយ​នៅពេល​ថ្មី​នេះ ត្រូវបាន​ស្ថាប័ន​ថ្នាក់លើ​សម្រេច​កាត់​ង្វៀល​ដី​ចំនួន​១៩២​ហិច​តា ទៅ​ឈ្មោះ ភឿន ផល្លា និង ឈ្មោះ លឹម សុជាតិ​ទៅវិញ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​សារព័ត៌មាន​យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក ភឿន ផល្លា​បាន​ឡើយ​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×