Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកយាយ​វ័យ ១០៩​ឆ្នាំ ម្នាក់នេះ បង្ហាញ​អាថ៌កំបាំង​ដែល​ធ្វើឲ្យ​គាត់​មាន​អាយុវែង ហើយ​អាថ៌កំបាំង​របស់គាត់ ធ្វើ​ឲ្យ​ប្រុសៗ​ចុក​ឈាម និង​ឆ្អែត​ចិត្ត​តែ​ម្តង​

spot_img

​វា​គឺជា​ការពិត​ណាស់​ដែល​ថា គ្មាន​នរណា​ម្នាក់​អាច​រស់នៅ​បាន​ជា​រៀង​រាល់​ហូត​នោះទេ​។ គ្មាន​អ្វី​ជា​ទៀងទាត់​ទាត់​នោះទេ ប៉ុន្តែ​ការស្លាប់​នេះ​គឺ​ទៀងទាត់ ព្រោះ​មនុស្ស​គ្រប់រូប​នឹង​ត្រូវ​ជួប​វា​។​

​ទោះបី​មិន​អាច​គេចផុត​ពី​សេចក្តីស្លាប់​មែន ប៉ុន្តែ​មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ចង់​រស់នៅ​លើ​ផែនដី​នេះ​ឲ្យបាន​យូរ​។​

​ស្ត្រី​ម្នាក់​ជនជាតិ​ស្កុត​ឡែន​ម្នាក់​ឈ្មោះ Jessie Gallan មាន​អាយុ ១០៩​ឆ្នាំ ហើយ​គាត់​គឺជា​ស្ត្រី ដែល​មាន​វ័យ​ចំណាស់​បំផុត​នៅក្នុង​ប្រទេស​នេះ​។ គាត់​បាន​លាតត្រដាង​ពី​អាថ៌កំបាំង ដែល​ធ្វើឲ្យ​គាត់​រស់នៅ​បាន​យូរ ហើយ​អាថ៌កំបាំង​របស់​គាត់​នេះ ធ្វើ​ឲ្យ​ប្រុសៗ​ចុក​ឈាម​និង​ឆ្អែត​ចិត្ត​តែ​ម្តង​។​

​លោកយាយ​និយាយ​ដូច្នេះ​ថា ប្រសិន​ជា​មនុស្ស​យើង​ចង់​រស់​នៅ​មាន​អាយុ​វែង ពួកគេ​ត្រូវ​ហូប​បបរ​ជា​រៀងរាល់​ព្រឹក ហើយ​រឿង​ដែល​សំខាន់​បំផុត​នោះ​គឺថា ត្រូវ​គេច​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ប្រុស​។​

​គាត់​បញ្ជាក់​ថា អាថ៌កំបាំង​ដែល​ធ្វើឲ្យ​គាត់​រស់នៅ​បាន​យូរ​រហូត​ដល់​សព្វថ្ងៃនេះ គឺ​ដោយសារតែ​គាត់​លាក់ខ្លួន​ពី​មនុស្ស​ប្រុស និង​មិន​ទាក់ទង​មនុស្ស​ប្រុស​។​

​លោកយាយ​បញ្ជាក់ទៀតថា មនុស្ស​ប្រុស​មាន​បញ្ហា​ច្រើនណាស់ ហើយ​គាត់​មាន​មោទនៈភាព​ណាស់ ដែល​បាន​រស់នៅ​ម្នាក់ឯង​ពេញ​មួយ​ជីវិត​របស់​គាត់ ហើយ​គាត់​មិន​ដែល​រៀបការ​នោះទេ​៕ ប្រភព​៖ trendszilla.net


spot_img
×